៨ ចំណុច​កុំភ្លេច​ធ្វើ​ឲ្យ​សោះ បើ​អ្នក​បាន​ក្លាយ​ជា​ម្ចាស់ iPhone XS ថ្មី​

  • 2018-09-25 02:24:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone ម៉ូដែល​កំពូល តម្លៃ​ខ្ទង់​ពាន់​របស់ Apple គឺ iPhone XS និង XS Max បាន​ចេញ​រូបរាង​ ហើយ​មានអ្នក​គាំទ្រ​​មួយ​ចំនួន កំពុង​គិត​​ឡើង​ស៊េរីថ្មី​នេះ បើ​ទោះ​បី​ត្រូវ​ចំណាយ​មួយ​ខ្ពស់ក៏​ដោយ។ បើ​​អ្នក​គិត​ថា​នឹង​ប្តូរ​ឡើង​ស៊េរី​ថ្មី មាន​គន្លឹះមួយ​ចំនួន​ដែល​អ្នក​គួរ​ធ្វើ​​ នៅលើ​ទូរសព្ទ​ចាស់។

១) Backup និង Restore

ក្រោយ​ក្លាយ​ជា​ម្ចាស់ iPhone ថ្មី​ គួរ​ធ្វើការ Backup iPhone ចាស់ (បើ​មាន) តាមរយៈ iCloud ឬ iTune។ 

  • iTune ភ្ជាប់ iPhone ចាស់​ទៅ​កាន់ Mac បើក​ប្រើ​កម្មវិធី iTune > ជ្រើសរើស iPhone ដោយ​ចុច​លើ icon រូប​ទូរសព្ទ > នៅ​ក្រោម Backups ជ្រើសរើស This Computer។ ការ​ជ្រើសរើស​យក​ប្រអប់ Encrypt local backup ល្អ ដោយសារ​ពាក្យ​សម្ងាត់ និង​ទិន្នន័យ​សុខភាព​ក៏ Backup ជាមួយ​ដែរ​។ រួច​ចុច​ប៊ូតុង Back up now។ ពេល Backup ចប់ ភ្ជាប់ iPhone XS ថ្មី រួច​បញ្ជាក់ iTune អ្នក​ចង់ Restore ពី File Backup នោះ​។ 

  • iCloud មិន​ត្រូវការ​ភ្ជាប់ iPhone ទៅ​នឹង Mac នោះ​ទេ គ្រាន់​តែ​បើក​កម្មវិធី Settings > ចុច​លើ Apple ID Profile នៅ​ខាង​លើ > ចូល​ទៅ​កាន់ iCloud > iCloud Backup ហើយ​ជ្រើសរើស Backup now។ ពេល​រៀបចំ​ប្រើ iPhone XS ថ្មី អាច Restore ពី​ទិន្នន័យ Backup ពេល Login ចូល​ប្រើ Device ជាមួយ Apple ID ចាស់។ 

២) អាប់ដេត iPhone ចាស់ រួច​ប្រើ Quick Start

iOS 11 មាន​មុខងារ​មួយ​ឈ្មោះ Quick Start។ គ្រាន់​តែ​ដាក់​ទូរសព្ទ​ថ្មី​ក្បែរ​ទូរសព្ទ​ចាស់ នឹង​ឃើញ​ប្រអប់​បញ្ជាក់​ពី​ការ​បញ្ជូន​រាល់​ទិន្នន័យ​ទៅ​កាន់ Device ថ្មី។ បន្ទាប់​មក តម្រង់​កាមេរ៉ា​របស់​ទូរសព្ទ​ចាស់ លើ​ទូរសព្ទ​ថ្មី > បញ្ចូល​លេខ​កូដ ៦ខ្ទង់​របស់​ទូរសព្ទ​ចាស់ រួច​បន្ត​ទៅ​មុខ ដូចជា​ការ​កំណត់​ប្រើ Face ID ដែល​ដូច​នឹង​ការ​រៀបចំ​ប្រើ iPhone ចាស់។ 

ក្រោយ​ចប់​ការ​រៀបចំ Setting ប្រើប្រាស់ ទាមទារ​ប៉ុន្មាន​នាទី ឲ្យ​ទូរសព្ទ​ទាញ​យក​រាល់​កម្មវិធី​ឡើង​វិញ​។ 

៣) រៀបចំ​ Face ID

ការ​កំណត់​ Face ID មិន​មាន​ការ​ពិបាក​នោះ​ទេ ថែម​ទាំង​លឿន​ជាង Touch ID។ 

៤) អាប់ដេត​​កម្មវិធី

គួរ​ធ្វើការ​អាប់ដេត​រាល់​កម្មវិធី ដើម្បី​ទាញ​ប្រយោជន៍​ពី​ចំណុច​ល្អៗ Apple ផ្តល់​ឲ្យ​អ្នក​អភិវឌ្ឍន៍​កម្មវិធី​ក្នុង​ iOS 12។ បើ​អ្នក​ប្រើ Quick Start រាល់​កម្មវិធី​ភាគច្រើន នឹង​ប្រើ​កំណែ​ទម្រង់​ចុងក្រោយ​។

៥) ភ្ជាប់​ប្រើ​ជាមួយ Apple Watch

បើ​ជា​ម្ចាស់ Apple Watch ម៉ូដែល​ចាស់​ ឬ​ថ្មី (​Apple Watch Series 4) គួរ​ភ្ជាប់​នឹង iPhone ថ្មី ដើម្បី​រក្សា​លំហូរ​ទិន្នន័យ Activity ទៅ Database របស់ Health។

ដំបូង​ត្រូវ​ផ្តាច់​ការ​ភ្ជាប់​នាឡិកា​ពី iPhone ចាស់ ដោយ​លើ​កម្មវិធី Apple Watch ក្នុង iPhone ចាស់ ចុច​លើ​រូប​នាឡិកា > ចុច​យក icon អក្សរ i > Unpair Apple Watch > បញ្ចូល​លេខ​សម្ងាត់ iCloud។ រួច បើក​កម្មវិធី Apple Watch លើ iPhone XS នឹង​មាន​ការ​ណែនាំ​ក្នុង​ការ​បញ្ចប់​ការ​ភ្ជាប់​ប្រើ។ 

៦) រៀន​បញ្ជា​ប្រើ Gesture (តម្រូវការ​ប្រើ​ទូទៅ​)

iPhone XS មិន​មាន​ប៊ូតុង Home នោះ​ទេ ដែល​ត្រូវការ​រៀន​ប្រើប្រាស់​បន្ថែម បើ​ម៉ូដែល​ចាស់​អ្នក​មិនមែន iPhone X។ 

  • ចង់​ត្រលប់​ទៅ Home៖ អូស​ឡើង​លើ​ពី​ក្រោម​អេក្រង់​។
  • ប្តូរ​ប្រើ​កម្មវិធី៖ អូស​ទៅ​ឆ្វេង ឬ​ស្តាំ​តាម​បណ្តោយ​គែម​អេក្រង់​ទូរសព្ទ​ខាងក្រោម ដើម្បី​ត្រលប់​ទៅ​កម្មវិធី​ណា​មួយ​។ 
  • មើល​កម្មវិធី​បាន​ប្រើប្រាស់​៖ អូស​ឡើង​លើ​ពី​គែម​អេក្រង់​ខាងក្រោម ហើយ​រក្សា​ម្រាមដៃ​លើ​អេក្រង់​បន្តិច នឹង​ឃើញ​ផ្ទាំង​រាល់​កម្មវិធី​បាន​បើក ហើយ​អាច​លែង​ម្រាម​ដៃ អូស​មើល​បាន​។ 
  • បិទ​កម្មវិធី​៖ បើ​ចង់​បិទ​កម្មវិធី ពី​ផ្ទាំង​បង្ហាញ​រាល់​កម្មវិធី​ទើប​បើក (ចំណុច​ខាងលើ​) គ្រាន់​តែ​ចុច​លើ​ផ្ទាំង​កម្មវិធី ហើយ​អូស​ឡើង​លើ​ផុត​។ 
  • ចាប់​រូបភាព​អេក្រង់ (Screenshot)៖ ចុច​ប៊ូតុង​នៅ​គែម​ខាងស្តាំ ជាមួយ​ប៊ូតុង​ដំឡើង​សំឡេង ក្នុង​ពេល​ដំណាល​គ្នា​។ 

៧) សាកល្បង​ថត​លេង​ប្រើ Portrait Lighting

មាន​តែ iPhone 8 Plus និង X ប៉ុណ្ណោះ ​រួម​ទាំង​ម៉ូដែល​ក្រោយ iPhone XS មាន​ជម្រើស​ប្រើ Portrait Lighting។ បើក​កម្មវិធី Camera > ជ្រើសរើស Portrait ពី​បញ្ជី Camera mode នៅ​ខាងក្រោម​អេក្រង់ > អូស​មើល ដើម្បី​ប្រើ​ជម្រើស​ពន្លឺ​នានា​។ 

៨) សាក​ថ្ម​

កញ្ចក់​ផ្នែក​ខាងក្រោយ​ទូរសព្ទ ក្រៅ​ពី​ទាក់ទាញ​ភ្នែក គឺ​អាច​ប្រើ​មុខងារ​សាក​ថ្ម​ឥត​ខ្សែ​ (Wireless Charging) ជាមួយ​ស្តង់ដារ Qi។ បើ​មាន​ឧបករណ៍​សាក​ថ្ម​នេះ គ្រាន់​តែ​ដាក់ iPhone លើ​ផ្ទៃ​សាក។​ 

XS អាច​ប្រើ​ឆ្នាំង​សាក​ល្បឿន​លឿន (Fast Charging) ប្រើ​ស្តង់ដារ USB-C Power Delivery (USB-PD)។ អាច​ប្រើ​ឆ្នាំង USB-C Power Adapter 29W របស់ Apple ឬ USB-C Power Adapter សម្រាប់ Macbook Pro ជំនាន់​ថ្មី​បាន​៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Macworld   ប្រែ​សម្រួល៖ ប៊ុនធឿន