២ថ្ងៃ​ទៀត​ នឹង​ដល់​ពិធី​បុណ្យ​ ១០០ថ្ងៃ​ ស្ថាបត្យករ​ វណ្ណ មូលី​វណ្ណ  

  • 2017-12-29 04:39:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​ទី​៣១ ធ្នូ​​ ឆ្នាំ​២០១៧ ខាងមុខ​នេះ ​ជា​បុណ្យ​​​ខួប​១០០​ថ្ងៃ​ហើយ ដែល​កម្ពុជា​បាន​បាត់​បង់​ស្ថាបត្យករ​ ដ៏​អស្ចារ្យ​កម្ពុជា លោក​ វណ្ណ ​ម៉ូលីវណ្ណ។​

  លោក វណ្ណ មូលី​វណ្ណ​ ជា​ស្ថាបត្យករ​ជើង​ចាស់​ដ៏​ល្បី​ល្បាញ កាល​ពី​ជំនាន់​សម័យ​សង្គមរាស្ត្រនិយម​ ដោយ​លោក​​បាន​មរណៈ​ភាព​កាល​ពី​ព្រឹក​ម៉ោង ៩ និង ៤៥​នាទី ថ្ងៃ​ព្រហស្បតិ៍​នេះ​ ក្នុង​វ័យ ៩១​ឆ្នាំ នៅ​​គេហដ្ឋាន​របស់​លោក នា​ខេត្ត​សៀមរាប។

នៅ​ថ្ងៃ​ទី​៣១ ធ្នូ​ខាង​មុខ ក្រុម​គ្រួសារ លោក​វណ្ណ​ មូលី​វណ្ណ ​នឹង​រៀប​ចំ​កម្មវិធី​បុណ្យ​១០០ថ្ងៃ​ ដើម្បី​ឧទ្ទិស​កុសល​ ជូន​លោក។ នេះ​បើ​តាម​លោក ជួង ឈឿន អ្នក​​រស់​នៅ​ជាមួយ​លោក ​វណ្ណ ​មូ​លីវណ្ណ​ ​ពី​ឆ្នាំ​១៩៩៣​មក បាន​ប្រាប់ ​Sabay ថ្មីៗ​នេះ។

តាម​កម្មវិធី​នៅ​ល្ងាច ថ្ងៃ​ទី ៣១ធ្នូ​ ឆ្នាំ​២០១៧ និមន្ត​ព្រះ​សង្ឃ​ចម្រើន​ព្រះបរិត្ត​ សូត្រ​មន្ត​ និង​ទេស​នា។ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី ១ មករា ​ឆ្នាំ ២០១៨​ រាប់​បាត្រ​​ វេរភត្តាហារ ជា​កិច្ច​បង្ហើយ​បុណ្យ។

កម្ម​វិធី​បុណ្យ និង ធ្វើ​ឡើង នៅ​គេហដ្ឋាន ​វណ្ណ ​មូលីវណ្ណ​ ស្ថិត​ក្នុង​ភូមិ មណ្ឌល ៣ សង្កាត់​ស្លក្រាម  ​ក្រុង​សៀម​រាប​ ខេត្ត​សៀមរាប៕

អត្ថបទ៖ ស្រីអូន

អត្ថបទថ្មី