កប់ខ្លាំង! មកដឹងលក្ខណៈពិសេស៨យ៉ាង ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

  • 2018-03-16 08:40:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រដ្ឋាភិបាល​កម្ពុជា​ និង​ក្រុមហ៊ុន​សាងសង់​បាន​ប្រកាស​ការសាងសង់​ផ្លូវល្បឿន​លឿន​ភ្នំពេញ​-ព្រះសីហនុ ​នឹង​ចាប់ផ្តើម​នៅដើមឆ្នាំ២០១៩​ខាង​មុខ​នេះ ​ក្រោយ​ពីបាន​សិក្សា​ចំនួន​បីលើក​។ ​​​

(រូបតំណាង)

១.​ គម្រោងផ្លូវល្បឿនលឿននេះ ​ឆ្លងកាត់​ ៤​រាជធានី​ខេត្ត​មាន៖ ​រាជធានី​ភ្នំពេញ ​ខេត្តកណ្តាល ​ខេត្ត​កំពង់ស្ពឺ និង​ខេត្តព្រះសីហនុ ២. ផ្លូវ​ ​មានក្រាល​បេតុង​កៅស៊ូ AC ដែលមានប្រវែងសរុប ១៩០,០៦១ គីឡូម៉ែត្រ (គិតរួម​ទាំង​ស្ពាន និង​លូទាំង​អស់) ៣. មាន​គន្លង​ផ្លូវឡាន ​(២x៣,៧៥ម៉ែត្រ) ​សងខាង​ជាយ​ផ្លូវ​កៅស៊ូ​(២x២,៥ម៉ែត្រ) និង​សម្រាប់​ម៉ូតូ​ជាយ​ផ្លូវដី​ក្រហម​ ២(២x០,៧៥) ៤. ផ្លូវ​ថ្មើរជើង​ និង​សួននៅ​អក្ស័កណ្តាល​ទ្រូង​ប្រវែង​៣ ម៉ែត្រ មាន​ស្ពាន ​៨៩ កន្លែង​

៥. ​ល្បឿន​បើកបរ​កំណត់​ចាប់​ពី៨០ ទៅ ១២០ គីឡូ​ម៉ែត្រ​ក្នុង​មួយម៉ោង ៦. មាន​កន្លែង​សម្រាប់​ឈប់​សម្រាក​ចំនួន៤​ កន្លែង និង​ស្ថានីយ​ប្រេង​ឥន្ធនៈ៣ កន្លែង ៧. មាន​របងអម​តាមសង​ខាងផ្លូវនោះ​ដើម្បី​ការពារ​សត្វ​ពាហនៈ​ឆ្លងកាត់ ៨. មាន​របាំង​ការពារ​សម្លេង​រំខាន​សរុប​ប្រហែល​៥៧,១៩ គីឡូម៉ែត្រ ​ព្រមទាំង​ទុក​កន្លែង​មនុស្ស​ និង​សត្វព្រៃ​ឆ្លងកាត់​ចំនូន​៣៥២​កន្លែង៕​

ចុចអានបន្ថែម៖ ច្បាស់ហើយ! ដឹងពេលវេលាបញ្ចប់ការសាងសង់ផ្លូវល្បឿនលឿន ដំបូងបង្អស់នៅកម្ពុជា

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម
អត្ថបទថ្មី