អស់​ស្ទះ​! Sensor ទំហំ​ ១២០ MP សូម្បី​សរសៃ​តូច​ឆ្មារ​លើ​លុយ​ ក៏​មើល​ឃើញ

  • 2018-04-04 06:51:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Canon បាន​បង្ហាញ​ចេញ​វីដេអូ​ដែល​មាន​ប្រវែង​ជិត ៣ នាទី បង្ហាញ​ពី​សមត្ថភាព​ Sensor ដែល​មាន​ទំហំ​ ១២០ មេហ្គា​ភីកសែល​របស់​ខ្លួន។

Sensor នេះ​មាន​ឈ្មោះ​ថា​ 120MXS ដែល​មាន​កម្រិត​រូបភាព​ដល់​ទៅ​ ១៣២៨០ x ៩១៨៤ ភីកសែល​ឯណោះ ឬ​ស្មើ​នឹង​ប្រមាណ​​ ៦០ ដង​នៃ​កម្រិត​ Full HD។ នៅ​ពេល​ថត​វីដេអូ​​ពី​ដំណើរ​ការ​ខាង​ក្នុង​នៃ​នាឡិកា​ Sensor នេះ​អាច​ថត​យក​បាន​យ៉ាង​ច្បាស់​បំផុត​ បើ​ធៀប​នឹង​ Sensor ទំហំ​ ២ មេហ្គា​ភីកសែល។

គួរ​ដឹង​ថា​ Sensor ទំហំ​ ១២០ មេហ្គា​ភីកសែល​នេះ​បាន​បង្ហាញ​វត្តមាន​ដំបូង​នៅ​ខែ​កញ្ញា​ ឆ្នាំ​ ២០១៥ ហើយ​មក​ទល់​ពេល​នេះ​គេ​នៅ​មិន​ទាន់​ដឹង​ថា​ Sensor នេះ​នឹង​ត្រូវ​ចេញ​លក់​លើ​កាមេរ៉ា​ម៉ូដែល​ណា​ និង​នៅ​ពេល​ណា​នោះ​ទេ៕

-->Sabay ត្រូវការរើស 5 Corporate Sales Executives ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/iTqDWW

ចុចអាន៖

ប្រភព៖ petapixel   ប្រែ​សម្រួល៖ សុខហេង