កម្មវិធី​មួយ​លើ iOS កំពុង​ធ្វើ​ឲ្យ​ម៉ាស៊ីន​ iPhone ជា​ច្រើន​គាំង​ឥត​អំពើ

  • 2018-10-24 11:34:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Apple បាន​កត់​សម្គាល់​ឃើញ​ថា​កម្មវិធី GasBuddy លើ iOS បាន​ធ្វើ​ឲ្យ​ម៉ាស៊ីន iPhone 8/8 Plus, iPhone X និង iPhoneXS/XS Max មួយ​ចំនួន​ធំ​ជួប​បញ្ហា​គាំង​ដំណើរការ​ខុស​ប្រក្រតី។ ឆ្លើយតប​ដំណោះស្រាយ​ពី​ក្រុមហ៊ុន​ក៏​សម្រេច​លុប​ចោល​កម្មវិធី​នោះ​ជា​បណ្ដោះអាសន្ន​ចេញ​ពី App Store ក្នុង​គោលដៅ​កំណត់​ការ​ស៊ើបអង្កេត​ឲ្យ​បាន​ច្បាស់លាស់។

ផល​ប៉ះពាល់​បាន​ជះ​ឥទ្ធិពល​ខ្លាំង​បំផុត​លើ​ម៉ាស៊ីន iPhone សេរ៊ី​ឆ្នាំ ២០១៧ និង ២០១៨ ដោយ​កម្មវិធី​GassBuddy ជា App ល្បី​ឈ្មោះ​សម្រាប់​មើល​ទីតាំង​ស្ថានីយ​ប្រេងឥន្ធនៈ​មាន​តម្លៃ​ធូរ​ថ្លៃ​នៅ​សហរដ្ឋអាមេរិក កាណាដា និង​អូស្ត្រាលី មាន​អ្នក​ប្រើប្រាស់​ប្រមាណ ៧០ លាន​នាក់។

ប្រភព​ពី MacRumors បាន​រាយការណ៍​ថា​ពេល​បើក​ចូល​ដំណើរការ​កម្មវិធី​នោះ ក៏​ធ្វើ​ឲ្យ​ម៉ាស៊ីន​រលត់​អេក្រង់​ខ្មៅ​ងងឹត និង​លោត​ត្រឹម​រង្វង់​មូល​វិល​ចុះ​ឡើង ហើយទាមទារ​ឲ្យ​អ្នក​ធ្វើ​ការ Force Restart ទើប​ម៉ាស៊ីន​អាច​ប្រើ​បាន​ជា​ធម្មតា។

ដំណោះស្រាយ​សាមញ្ញ​បើ​អ្នក​កំពុង​ប្រើប្រាស់ សូម​ប្រញាប់​ធ្វើ​ការ Uninstall ចោល និង​ត្រៀម​ Update នូវ​ជំនាន់​ថ្មី​របស់ GassBuddy នា​ពេល​ខាង​មុខ ប្រសិន​ក្រុមហ៊ុន​អាច​ដោះស្រាយ​ចន្លោះ​ប្រហោង​នេះ​បាន​រួចរាល់។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ idropnews   ប្រែ​សម្រួល៖ កៅ រក្សា