មាន​តម្រុយ Google ចង់​បោះបង់ Android ចោល

  • 2019-01-10 03:14:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Google បាន​បញ្ជាក់​ថា​កម្មវិធី Android នឹង​អាច​ដំណើរការ​បាន​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​បន្ទាប់​របស់​ខ្លួន​មាន​ឈ្មោះ​ថា Fuchsia។ ព័ត៌មាន​នេះ​ទំនង​ថា ក្រុមហ៊ុន​កំពុង​មាន​ការ​ត្រៀម​ប្តូរ​ទៅ​ប្រព័ន្ធ​ថ្មី ដែល​កាន់​តែ​ល្អ​ប្រសើរ និង​អាច​ដំណើរការ​បាន​លើ​គ្រប់​ឧបករណ៍​។ 

១) Source Code បាន​បញ្ចេញ​លើ​គេហទំព័រ GitHub ដោយ Fuchsia អាច​ប្រើ​បាន​គ្រប់​ទីកន្លែង​លើ ឧបករណ៍ IoT, រថយន្ត, កុំព្យូទ័រ, Tablet និង ស្មាតហ្វូន។ 

២) Fuchsia មាន​ការ​ពង្រឹង​ប្រព័ន្ធ​ក្រាហ្វិក ជួយ​ឲ្យ​ផ្ទាំង​រូបភាព​កម្មវិធី​កាន់​តែ​ទាក់ទាញ​។ នេះ​បើ​តាម​វេបសាយ Ars Technica។​

៣) ប្រព័ន្ធ​ថ្មី​អាច​ដំណើរការ​កម្មវិធី Android ដោយ​មិន​មាន​បញ្ហា​។ 

៤) អំឡុង​ពេល​ព្រឹត្តិការណ៍​បង្ហាញ​វត្តមាន Pixel 3 ក្រុមហ៊ុន Google មិន​បាន​បង្ហើប​ពាក្យ​ Android ណា​មួយ​ឡើយ​ទៅ​កាន់​មហាជន​។ 

Google ហាក់​បី​ដូចជា​កំពុង​រៀបចំ​ឲ្យ​អ្នក​គាំទ្រ​បំភ្លេច Android។ បើ​ក្រុមហ៊ុន​ទទួល​បាន​ជោគជ័យ Fuchsia នឹង​ក្លាយ​ជា​ប្រព័ន្ធ​ចុង​ក្រោយ​មួយ សម្រាប់ Google ជំនួស​ទាំង Android និង Chrome OS៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ tomsguide   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទពេញនិយម
អត្ថបទថ្មី