នេះចម្លើយ ពី iPhone ដែលមានអក្សរ CE និងធុងសំរាមខ្វែងនៅខាងក្រោយគ្រប់គ្នាតែងមានចម្ងល់
- 2019-06-18 02:09:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះចម្លើយ ពី iPhone ដែលមានអក្សរ CE និងធុងសំរាមខ្វែងនៅខាងក្រោយគ្រប់គ្នាតែងមានចម្ងល់
ចន្លោះមិនឃើញ
កន្លងមកមានអ្នកនិយមប្រើស្មាតហ្វូនជាច្រើនបានមានចម្ងល់ទៅលើទូរសព្ទ iPhone ដែរមាននិមិត្តសញ្ញា (Symbal) អក្ស CE នឹង ធុងសំរាមខ្វែងនៅខាងក្រោយថាជាប្រភេទ iPhone Copy។
ជុំវិញរឿងរ៉ាវនេះ ក៏មានការបកស្រាយហាងលក់ទូរសព្ទ Jet Black Store នាពេលកន្លងមក៖
ដោយបានបង្ហោះនៅលើផេកហាងដោយមានបញ្ចាក់ថា ទូរសព្ទដែលមាននិមិត្តសញ្ញា (Symbal) អក្សរ CE និងធុងសំរាមខ្វែងនៅខាងក្រោយទូរសព្ទ Apple គឺជាផលិតពិសេសមួយដែលផលិតសម្រាប់ប្រទេសមួយចំនួនប៉ុណ្ណោះ។ ដោយប្រទេសទាំងនោះភាគច្រើនគឺស្ថិតនៅប៉ែកអឺរ៉ុប ឬអាចនិយាយថាជាក្រុមប្រទេសដែរស្ថិតនៅក្នុងតំបន់ជាសមាជិកសេដ្ឋកិច្ចអឺរ៉ុប(អត្ថន័យរបស់អឺរ៉ុប គឺដូចនឹងអត្ថន័យរបស់ប្រទេសសមាជិកអាស៊ាននឹងឯង)។
និមិត្តសញ្ញា (Symbal) ដែលមាន CE ត្រូវបានផលិតឡើងសម្រាប់លក់នៅតំបន់អឺរ៉ុប តាមបណ្ដាប្រទេសដូចជា អូស្រា្តលី អ៉ីស្លង់ និងអង់គ្លេសជាដើម ព្រោះប្រទេសទាំងនេះមានច្បាប់ការពារសុខភាពប្រជាជន និងបរិស្ថានដូចនេះគ្រប់ទំនិញចាប់តាំងពីរបស់របរប្រើប្រាស់ផ្សេងរបស់មនុស្សធំ រហូតដល់ របស់ក្មេងលេង គឺសុទ្ធតែមានអក្សរ CE ជាមួយលេខកូដ និងនិមិត្តសញ្ញាផ្សេងទៀតនេះទាំងអស់ដើម្បីបញ្ជាក់ពីរស្តង់ដារគុណភាព សុវត្ថិភាព មិនប៉ះពាល់សុខភាព នឹងបរិស្ថាន។
ចំណែកឯរូបធុងសំរាមវិញខ្វែងវិញ គឺគេដាក់ដើម្បីប្រាប់ទៅអ្នកប្រើប្រាស់មិនអោយដុត បំផ្លាញ ឬបោះចោលទូរស័ព្ទចាស់ៗ នៅក្នុងធុងសំរាមព្រោះនៅប្រទេសទាំងនេះមានរោងចក្រកែច្នៃកាកសំណល់សំរាមអេឡិចត្រូនិក ដោយគោលបំណងជួយកាត់បន្ថយកាកសំណល់អាក្រក់ និងការពារបរិស្ថាន។
ទាំងនេះមិនមែនមានន័យថារបស់ផលិតសម្រាប់បណ្ដាលប្រទេសផ្សេងដែលពុំមានអក្សរជារបស់អន់គ្មានគុណភាពនេះទេ។ គឺសុទ្ធតែមានសុវត្ថិភាពដូចៗគ្នា មិនមែនផលិតផលល្អផលិតទៅលក់តែនៅ អឺរ៉ុបនោះទេ។ គ្រប់ប្រទេសគ្រប់តំបន់គឺសុទ្ធតែទទួលបានកម្រិតគុណភាពដូចគ្នាពីរក្រុមហ៊ុន Apple។
ហើយផលិតផល Apple ដែលយើងប្រើរាល់ថ្ងៃភាគច្រើនគឺជាទំនិញ អាមេរិក ហុងកុង សិង្ហបុរី ថៃ វៀតណាម ចិន ជាដើម។ ទើបប្រទេសដែរមិនមែនជាសមាជិកអឺរ៉ុប មិនមានច្បាប់អោយដាក់បង្ហាញ និមិត្តសញ្ញា(Symbol )ទាំងនេះនៅលើសំបកទូរស័ព្ទសម្រាប់តំបន់អាស៊ាន។
យើងក៏អាចចូលទៅមើល Symbal នេះនៅលើទូរស័ព្ទដែរយើងប្រើបានផងដែរ ដោយគ្រាន់តែចូលទៅកាន់ Setting => General => About => Legal = Regulatory នេះវានិងបង្ហាញនិមិត្តសញ្ញាទៅតាមតំបន់និមួយៗ។ សរុបទៅ iPhone ដែលមាននិមិត្តសញ្ញា CE និងធុងសំរាមវិញខ្វែង មិនមែនជា iPhone X Copy នោះទេ៕