មើលការ​បើក​ប្រអប់ iPhone 11/11 Pro ពណ៌​បៃតង​ថ្មី ទាក់​ភ្នែក​អស់​ស្ទះ

  • 2019-09-18 01:43:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់ Channel ឈ្មោះ Marques Brownlee ដែល​មាន Subscriber ​ជាង ៩ លាន​នាក់​លើ​គេហទំព័រ YouTube ថ្មីៗ​នេះ​បាន​បង្ហាញ​នូវ​វីដេអូ​បើក​ប្រអប់ iPhone 11 និង iPhone 11 Pro/Pro Max ​ប្រភេទ​ជម្រើស​ពណ៌​ថ្មី ដែល​ជា​ពណ៌ Midnight Green និង Pastel Green។

ត្បិត​ការ​ដាក់​លក់​ផ្លូវការ​ត្រូវ​បើក​នា​ថ្ងៃ​ទី ២០ ​កញ្ញា ប៉ុន្តែ​ក្រោយ Apple ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី ១០ ​ខាង​ក្រុមហ៊ុន​បាន​ផ្តល់​ម៉ាស៊ីន​មួយ​ចំនួន​ជូន​ YouTuber ល្បី​ឈ្មោះ​ជា​ច្រើន​រូប​រួច​ទៅ​ហើយ។ ដោយ​ឡែក MKBHD ​បាន​ជ្រើសយក​ការ​បើក​ប្រអប់​នូវ​ម៉ាស៊ីន​ពណ៌​ថ្មី​ទាំង​ពីរ ហើយ​កាន់​នៅ​នឹង​ដៃ​ប្រៀបធៀប​ឲ្យ​អ្នក​គាំទ្រ​បាន​ឃើញ​ច្បាស់​នឹង​ភ្នែក។

ប្រអប់​វេច​ខ្ចប់​នៃ iPhone 11 Pro/Pro Max គឺ​មាន​ពណ៌​ខ្មៅ​និង​រូប​ទូរសព្ទ​ប្រើ​កាមេរ៉ា​បី​គ្រាប់​ផ្កាប់​អេក្រង់​ចុះ ហើយ​នៅ​ក្នុង​ប្រអប់​ស្មាតហ្វូន​មាន​តម្លៃ​ខ្ទង់ ១ ពាន់​ដុល្លារ​នេះ ក៏​ផ្តល់​ជូន​នូវ​ខ្សែ​សាក USB-C ភ្ជាប់​ទៅ Lightning ជាមួយ​ដុំ​សាក​កម្លាំង ១៨ វ៉ាត់ ជា​អ្វី​ដែល​អតិថិជន​ទទូច​ចង់​បាន​តាំង​ពី​ឆ្នាំ​ទៅ ហើយ​ក្នុង​ប្រអប់ iPhone 11 គឺ​បន្ត​ប្រើប្រាស់​ខ្សែ​សាក​ធម្មតា៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

អានអត្ថបទ:

ប្រភព៖ YouTube   ប្រែ​សម្រួល៖ កៅ រក្សា