ដឹងប្រភពជើងខ្លាំង តាមពិត Hacker នៅជិតខាងសោះ ជាអ្នកធ្វើស៊ីក្រុមហ៊ុនរថយន្តធំៗ

  • 2019-12-09 04:34:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Hacker មាន​មូលដ្ឋាន​ក្នុង​ប្រទេស​វៀតណាម​មួយ​ក្រុម​ដែល​មាន​ឈ្មោះ​សម្គាល់ 'APT32' ថ្មីៗ​នេះ​បាន​ធ្វើ​ការ​វាយប្រហារ​ទៅ​លើ​ប្រព័ន្ធ (System) របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​ខ្នាត​ធំ BMW និង Hyundai។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​អាល្លឺម៉ង់។

ប្រភព​បាន​សង្កត់​ធ្ងន់​ថា​ក្រុម​ Hacker វៀតណាម​ខាង​លើ​បាន​ប្រើប្រាស់​កម្មវិធី​ Cobalt Strike ​ក្នុង​ការ​ត​ភ្ជាប់​អុកឡុក​ប្រព័ន្ធ​ដំណើរការ​នៃ​សាខា​ក្រុមហ៊ុន BMW និង Network របស់ Hyundai។ ប៉ុន្តែ​មក​ពេល​បច្ចុប្បន្ន​នេះ​ការ​ប៉ះពាល់​កម្រិត​ណា​នោះ ពុំ​ត្រូវ​បាន​ក្រុមហ៊ុន​ទាំង​ពីរ​ខាង​លើ​ធ្វើ​ការ​ឆ្លើយតប​នៅ​ឡើយ។

តាម​ដឹង ATP32 ​គឺ​ជា​ក្រុម Hacker ដែល​ដាក់​គោលដៅ​វាយប្រហារ​ក្រុមហ៊ុន​ផលិត​រថយន្ត​អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ ដោយ​ក្រុម​នេះ​ផ្តើម​សកម្ម​ខ្លាំង​តាំង​ពី​ឆ្នាំ ២០១៤ ​នៅ​ដំណាក់​កាល​ដំបូង​ពួក​គេ​ធ្វើ​ទុក្ខ​បុកម្នេញ​ទៅ​លើ​ក្រុមហ៊ុន​អន្តរជាតិ​នៅ​អាស៊ី​អាគ្នេយ៍​និង​ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ​ចំនួន​របស់​វៀតណាម។ រហូត​មក​ដល់​ឆ្នាំ ២០១៧ ក៏​បង្វែរ​គោលដៅ​ទៅ​លើ​បណ្តា​ក្រុមហ៊ុន​ផលិត​រថយន្ត។

គួរ​រំឭក​ថា APT32 ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​វាយប្រហារ​ទៅ​លើ​ក្រុមហ៊ុន Toyota នៅ​ប្រទេស​អូស្រា្តលី ជប៉ុន និង​វៀតណាម​កាល​ពី​ពេល​កន្លង​ទៅ​ផង​ដែរ ហើយ​សកម្មភាព​បែប​នេះ​អាច​រាប់​បញ្ចូល​ក្នុង​ការ​ល្មើស​ច្បាប់​នៃ​ការ​លួច​កម្មសិទ្ធិ​បញ្ញា៕

អានអត្ថបទ:

ប្រភព៖ Zing   ប្រែ​សម្រួល៖ កៅ រក្សា