ព្រឹកនេះ រកឃើញអ្នកវិជ្ជមានកូវីដ១៩ ទៀតហើយ

  • 2021-02-09 00:49:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាងហោចមនុស្ស ២នាក់ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ ដែលជាករណីនាំចូលថ្មី ។ នេះបើយោងតាមរបាយការណ៍ក្រសួងប្រាប់ឲ្យដឹង នៅថ្ងៃទី០៩ ខែកុម្ភៈ ២០២១នេះ។

ក្រសួងបានឲ្យដឹងថា អ្នកឆ្លងជំងឺកូវីដ១៩ថ្មី គឺជាស្រ្តីវ័យ១៩ឆ្នាំ ជាអ្នកធ្វើដំណើរមកពីអាមេរិក និងស្រ្តីជនជាតិចិន ជាអ្នកធ្វើដំណើរមកពីប្រទេសចិន ហើយពួកគេកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋពីរផ្សេងគ្នា នៅរាជធានីភ្នំពេញ។

ទន្ទឹមនឹងការប្រកាសរកឃើញវិជ្ជមានកូវីដ១៩នេះ ក្រសួងសុខាភិបាល ក៏បានប្រកាសពីការព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ១៩ ចំនួន១នាក់ផងដែរ។

ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤៧៦នាក់ ក្នុងនោះ មានអ្នកព្យាបាលជាសះស្បើយសរុបចំនួន ៤៥៧នាក់ និងអ្នកកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ ចំនួន ១៩នាក់ គិតត្រឹមព្រឹកថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ២០២១៕

អត្ថបទថ្មី