TVK Fighter ​ចាប់​ផ្ដើម​ស្អែក​​តើ ផល ​សោភ័ណ្ឌ អាច​សងសឹក​ ឡៅ ចិត្រា ​បានទេ​?

  • 2021-12-15 07:24:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​ដែល​រៀប​ចំ​ឡើង​របស់​ស្ថានីយទូរទស្សន៍ ទទក ​​មាន​ឈ្មោះ​ថា TVK Fighter នឹង​ចាប់​ផ្ដើម​ស្អែក​នេះ​វេលា​ម៉ោង​៤:០០​នាទី​រសៀល​ដល់​មោង​៦​:០០​នាទី​ល្ងាច​ ដែល​កម្មវិធី​នេះ​​មាន​គូ​ឯក​រវាង ផល សោភ័ណ្ឌ ​​នឹង​ធ្វើ​ការ​សង​សឹក​​ ឡៅ ចិត្រា ថា​តើ​អ្នក​ណា​ទទួល​បាន​ជ័យ​ជម្នះ​?

​​ដើម្បី​ចូល​រួម​លើក​ស្ទួយ​វិស័យ​ប្រដាល់​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ស៊ីហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​ស្ថានីយទូរទស្សន៍ ទទក បាន​ប្រឹងប្រែង​ដើម្បី​រៀប​ចំ​​ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​ដ៏​ធំ​មួយ​​ខាង​លើ​នេះ​ឡើយ​ ដែល​កម្មវិធី​នេះ​មាន​រៀងរាល់​​​​២​សប្ដាហ៍​ម្ដង​។ ​​សម្រាប់​គូ​ឯក​គឺ​ជា​ជំនួប​សង​សឹក​រវាង ឡៅ ចិត្រា និង ផល ​សោភ័ណ្ឌ ។

​​គ្រប់​គ្នា​បាន​ដឹង​ហើយ​ថា កាល​ប៉ះ​គ្នា​ក្នុង​កម្មវិធី គុនខ្មែរអលស្តារ (Kun Khmer All Star)​ ​គឺ​ ផល សោភ័ណ្ឌ បាន​ប្រកួត​ចាញ់​​​ ឡៅ ចិត្រា ដោយ​ពិន្ទុ ដែល​កាល​នោះ​​​ត្រូវ​បាន​គេ​ចាំ​ថា ​ជា​​ការ​ប្រកួត​រុំ​អំបោះ​ឆៅ ក្រោយ​ប្រកួត​គ្នា​៣​ទឹក​ពេញឌ។ សម្រាប់​ការ​រៀប​កម្មវិធី​នេះ​​​ឲ្យ​អាច​ដំណើរ​ការ​បាន​ក្រុម​ការងារ​បាន​ប្រាប់​មក​កាន់ Sabay ថា ​ខ្ទង់​ចំណាយ​អស់​សរុប​ប្រមាណ​ជា​១​ម៉ឺន​ដុល្លារ​អាមេរិក។ ព្រឹត្តិការណ៍​នេះ​ជា​លើក​ដំបូង ហើយ​ការ​រៀប​ចំ​នៅ​ថ្ងៃ​ទី​៣០ ខែ​នេះ​នឹង​រៀប​ចំ​ម្ដង​ទៀត​។

ក្រៅ​ពី​ជំនួប​ខាង​លើ​ដែល​ជា​គូ​​ឯក​នេះ​ព្រឹត្តិការណ៍ TVK Fighter ​ក៏​មាន​គូ​ពិសេស​ៗ​ជា​ច្រើន​ទៀត​ផង​ដែរ​ក្នុង​នោះ​មាន​ដូច​ជា​៖ ​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​