ទូរសព្ទ Gaming មាន RAMដល់18GB ពេលនេះធ្លាក់ថ្លៃនៅសល់ប៉ុន្មាន?

  • 2021-12-22 00:28:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ASUS ROG Phone 5 ស៊េរី មានបន្ថែមថាមពលពិសេសៗជាច្រើនលើសស៊េរីមុនៗ បានធ្វើឱ្យស្មាតហ្វូនហ្គេមនេះ កាន់តែខ្លាំងជាងមុន។

ស្មាតហ្វូន Gaming កម្លាំងខ្លាំង ROG Phone 5ស៊េរីជាទូរសព្ទដែលមានបំពាក់ RAM រហូតដល់ 16/18GB និងកំពុងមានលក់នៅលើទីផ្សារកម្ពុជានៅតាមហាងធំៗមួយចំនួន។ តាមប្រភពពីហាង សុខ លី និងហាង គួង អ៊ី ស្មាតហ្វូនកម្លាំងខ្លាំង ROG Phone 5 ស៊េរីកំពុងលក់មានតម្លៃដូចខាងក្រោម៖

  • ROG Phone 5 ទំហំផ្ទុក 256GB មាន RAM 12GB តម្លៃខ្ទង់ ៦៩៩ដុល្លារ (ធ្លាក់ថ្លៃ ២០០ដុល្លារ)
  • ROG Phone 5s ទំហំផ្ទុក 256GB មាន RAM 16GB តម្លៃខ្ទង់ ៨៩៩ដុល្លារ (ធ្លាក់ថ្លៃ ២០០ដុល្លារ)
  • ROG Phone 5s ទំហំផ្ទុក 512GB មាន RAM 18GB តម្លៃខ្ទង់ ១ ០៥៩ដុល្លារ (ធ្លាក់ថ្លៃ ២០០ដុល្លារ)
  • ROG Phone 5s Pro ទំហំផ្ទុក 512GB មាន RAM 18GB តម្លៃខ្ទង់ ១ ៤២៩ដុល្លារ (ធ្លាក់ថ្លៃ ២២០ដុល្លារ)

ROG Phone 5 មានអេក្រង់ទំហំ 6.78 អ៊ិញ ប្រភេទ AMOLED មានកម្រិតបង្ហាញ 1080p+ មាន re-fresh rate 144Hz និងមានល្បឿនប៉ះបញ្ជារ touch sampling rate អាចឡើងដល់ 300 Hz ប្រើបន្ទះឈីប Snapdragon 888 5G និងមានថាមពលថ្មរហូតដល់ 6000mAh សាកពេញ 100% ប្រើពេលត្រឹមតែ ៥២នាទីប៉ុណ្ណេះ៕

អត្ថបទ៖ ម៉េងងី