គិតតាមស្ថានទម្ងន់ទោសតុលាការសម្រេចឱ្យ Paing Takhon ជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ

  • 2021-12-28 07:19:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាការពិតណាស់កាលពីថ្ងៃទី២៧ មេសា ឆ្នាំ២០២១កន្លងទៅនេះប្រទេសភូមាកើតមានបាតុកម្ម ដែលមានការចាប់ខ្លួនប្រជាជនជាច្រើនរូប ក្នុងនោះតារាសម្ដែង និងជាតារាម៉ូដែលលោក Paing Takonh ក៏ត្រូវបានក្រុមយោធាចាប់ខ្លួនផងដែរ។

បច្ចុប្បន្ន Paing Takonh កំពុងឃុំខ្លួនយ៉ាងសម្ងាត់ ដោយទើបតែធ្លាយដំណឹងតាមរយៈសារព័ត៌មាន BBC Burmese កាលពីថ្ងៃទី២៧ ធ្នូនេះបានឱ្យដឹងថាបច្ចុប្បន្នតុលាកា បានធ្វើការកាត់ទោសដែលផ្អែកលើស្ថានទម្ងន់ទោស តារាសម្ដែងល្បីឈ្មោះប្រចាំប្រទេសភូមារូបនេះត្រូវជាប់ពន្ធធានាគារអស់រយៈ៣ឆ្នាំ និងត្រូវធ្វើទារុណកម្មដោយប្រើកម្លាំងខ្លាំងៗក្នុងការធ្វើការងារធ្ងន់ៗជាច្រើនក្នុងពេលជាប់ពន្ធនាគារ។

រម្លឹកផងដែរថា Paing Takonh ត្រូវបានក្រុមយោធាភូមាចាប់ឃុំក្រោយតារាប្រុសរូបនេះបានចូលរួម ប្រឆាំងតវ៉ាបាតុកម្មដែលមានការវាយប្រហាយ៉ាងឃោឃៅលើប្រជាជនពីសំណាក់ក្រុមយោធាភូមា៕

អត្ថបទ៖ PAV SREY PICH

អត្ថបទថ្មី