អ៊ុយក្រែន​ ដាក់​សំណើ​សុំ​ FIFA លើក​ពេល​ប្រកួត​ World Cup វគ្គ​ Play-Off តទល់​នឹង​ ស្កុតឡែន​

  • 2022-03-04 12:34:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ FIFA World Cup វគ្គ​ Play-Off រវាង​ក្រុម​ជម្រើសជាតិ​អ៊ុយក្រែន​ នឹង​ក្រុម​ជម្រើសជាតិ​ស្កុតឡែន​ នឹង​ប្រកួត​នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២២ខាង​មុខ​ ដើម្បី​ជម្រុះ​យក​ក្រុម​ឡើង​ទៅ​លេង​នៅ​ World Cup 2022 នៅ​ឯ​កាតា​។

យ៉ាង​ណា​នៅ​ក្នុង​ថ្ងៃ​នេះ​ អ៊ុយក្រែន​បាន​ដាក់​សំណើ​ទៅ​ FIFA សុំ​ឲ្យ​លើក​ពេល​ការ​ប្រកួត​ខាង​លើ​សិន​ ដោយ​ការ​តែ​បញ្ហា​សង្គ្រាម​នៅ​ប្រទេស​​ខ្លួន​ ពី​សំណាក់​ការ​លើក​ទ័ព​ឈ្លាន​ពាន​ពី​ប្រទេស​​រុស្ស៊ី​។​

មក​ទល់​នឹង​ពេល​នេះ​ FIFA បាន​ឆ្លើយ​តប​ដោយ​នឹង​ធ្វើ​ការ​ពិភាក្សា​ជា​មួយ​នឹង​ក្រុម​ជម្រើសជាតិ​ស្កុតឡែន​ ដោយ​នឹង​ខំ​ប្រឹង​រក​ដំណោះស្រាយ​ដ៏​ល្អ​បំផុត​នៅ​លើ​បញ្ហា​មួយ​នេះ​។

ទាំង​ FIFA និង​ ក្រុម​ជម្រើសជាតិ​ស្កុតឡែន​ ប្រកាស​ឈរ​ជំហរ​ជា​មួយ​ប្រជាជន​អ៊ុយក្រែន​ លើ​បញ្ហា​រុស្ស៊ី​ឈ្លាន​ពាន​នេះ​៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម