អ្នកប្រដាល់ Loma ​និង Usyk ​ស្ពាយ​កាំភ្លើង​ចេញ​ច្បាំង ទើប​ធ្វើ​ឱ្យ​ទាហាន​រុស្ស៊ី ​ដឹង​ខ្លួន​ខុស​ចាញ់​បោក​គេ

  • 2022-03-14 04:07:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ទាហាន​រុស្ស៊ី​ម្នាក់​ដែល​ត្រូវ​បាន​អ៊ុយក្រែន​ចាប់​ខ្លួន ​បាន​និយាយ​រៀបរាប់​ពី​មូលហេតុ​រូបគេ​ត្រូវ​បញ្ជូន​មក​ធ្វើ​សង្គ្រាម​លើ​ទឹក​ដី​អ៊ុយក្រែន និង​ពេល​វេលា​ដឹង​ខ្លួន​ថា​ត្រូវ​រដ្ឋាភិបាល​បោក​ប្រាស់។

ទាហានរុស្ស៊ីដែលត្រូវចាប់ខ្លួន

​ទាហាន​រុស្ស៊ី​ខាង​លើ​បាន​និយាយ​ថា​ខ្លួន​ពិត​ជា​ខុស​១០០%​តែ​ម្ដង ​ដែល​សម្រេច​ចិត្ត​មក​លុកលុយ​អ៊ុយក្រែន​នេះ​តាម​បញ្ជា​របស់​ពូទីន។ ហើយ​ការ​ដឹង​ខ្លួន​នេះ គឺ​បន្ទាប់​ពី​រូបគេ​បាន​ឃើញ Idol ​របស់​ខ្លួន​គឺ​កីឡាករ Oleksandr Usyk ​និង​ Vasyl Lomachenko ​ដែល​សុទ្ធ​តែ​អ្នក​ប្រដាល់​ល្បី​ៗ សុខ​ចិត្ត​ស្ម័គ្រ​មក​បម្រើ​ទ័ព​ប្រយុទ្ធ​ជាមួយ​គេ​វិញ។ ដោយ​នេះ​បាន​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា ​អ្វី​ដែល​រូបគេ​បាន​ស្ដាប់​មក គឺ​ខុស​ហើយ ​អ៊ុយក្រែន​មិន​ស្ថិត​ក្រោម​អំណាច​របស់ Nazis អ្វី​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ពលរដ្ឋ​អ៊ុយក្រែន ​ទាំង​ចាស់​ទាំង​ក្មេង កំពុង​ប្រកៀក​ស្មា​ត​ស៊ូ​ជាមួយ​កង​ទ័ព​រុស្ស៊ី​ទៅ​វិញ​ទេ។

Vasyl Lomachenko
Oleksandr Usyk

​ទាហាន​រុស្ស៊ី​ដែល​អ៊ុយក្រែន​ចាប់​បាន ​និយាយ​ទៀត​ថា​៖ “តាម​ពិត​ខ្ញុំ​ខុស 100% ឥឡូវ​នេះ។ កុំ​វិនិច្ឆ័យ​ខ្លាំងពេក។ យើង​ត្រូវ​បាន​គេ​ប្រាប់​ថា អ៊ុយក្រែន​ត្រូវ​បាន​ត្រួតត្រា​ដោយ​ពួក​ហ្វាស៊ីស... ណាស៊ី​បាន​ដណ្តើម​អំណាច។ យើង​មិន​បាន​ដឹង​ពី​ស្ថានភាព​ជាក់​ស្តែង​ទេ។ នៅ​ពេល​ខ្ញុំ​បាន​ចូល​មក​ទឹក​ដី​នេះ ខ្ញុំ​ក៏​បាន​ឃើញ Oleksandr Usyk ​និង​ Vasyl Lomachenko ​ត្រលប់​មក​ការពារ​ទឹក​ដី​របស់​គេ​ដែរ ​ខ្ញុំ​ចូល​ចិត្ត​ពួកគេ​ទាំង​ពីរ​។ ពួកគេ​និយាយ​ថា "យើង​មិន​បាន​ហៅ​អ្នក​មក​ទីនេះ​ទេ" ។ ខ្ញុំ​មាន​អារម្មណ៍​ខ្មាស​គេ​ដែល​យើង​មក​ប្រទេស​នេះ”​។

​រំលឹក​ថា​ដោយសារ​តែ​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន ​បាន​ធ្វើ​ឱ្យ​អ្នក​ប្រដាល់​ល្បី​ៗ​ឈ្មោះ​របស់​អ៊ុយក្រែន​ទាំង​អស់​បោះបង់​ខ្សែ​ក្រវាត់ ​ហើយ​ស្ម័គ្រ​ចិត្ដ​កាន់​កាំភ្លើង​វិញ​ដើម្បី​ការពារ​ទឹក​ដី​របស់​ពួកគេ។ ស្រប​ពេល​ដែល​ទាហាន​រុស្ស៊ី​ដែល​ត្រូវ​បាន​ចាប់​ខ្លួន ភាគ​ច្រើន​សុទ្ធ​តែ​និយាយ​ថា​រូបគេ​មិន​ដឹង​ថា​មក​ធ្វើ​សង្គ្រាម​ដើម្បី​ឈ្លានពាន​អ៊ុយក្រែន​ទេ ​ដោយ​មក​នេះ​ដើម្បី​រំដោះ​អ៊ុយក្រែន​ពី​អំណាច​របស់ Nazis ​ប៉ុណ្ណោះ៕​

ប្រភព៖ Mirror.UK   អត្ថបទ៖ នរវិទូ

អត្ថបទពេញនិយម
អត្ថបទថ្មី