សម្ដេច​តេជោ​ ហ៊ុន​ សែន​ ​ឲ្យ​ប្រុង​ប្រយ័ត្ន​ ជំងឺ​កូវីដ​អូមី​ក្រុង​បំប្លែង​ថ្មី​ និង​អំពាវនាវ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​

  • 2022-07-13 11:56:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ល្ងាច​ ថ្ងៃ​ទី​១៣​ ខែ​កក្កដា​ ឆ្នាំ​២០២២​នេះ​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ផ្ញើ​សារ​អំពាវនាវឱ្យបងប្អូនជនរួមជាតិ សូមមបង្កើនវិធានការការពារ និងប្រុងប្រយ័ត្នខ្ពស់បំផុត បន្ទាប់ពីបានរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង ដែលមានការឆ្លងរាលដាលលឿនជាងមុន។

បើ​តាម​សារ​សំឡេង​មួយ​នេះ​ សម្ដេច​បាន​លើក​ឡើង​ថា​ ជំងឺ​នេះ​ត្រូវ​បាន​រក​ឃើញ​នៅ​ភ្នំពេញ​ និង​បាន​រក​ឃើញ​ឆ្លង​នៅ​តាម​ខេត្ត​មួយ​ចំនួន​តាម​រយៈ​ការ​ធ្វើ​តេស្ត​ម៉ាស៊ីន​ PCR ហើយ​តាម​រយៈ​ការ​ធ្វើ​តេស្ត​រហ័ស​ ក៏​ត្រូវ​បាន​រក​ឃើញ​ដែល​បង្ហាញ​ ការ​ព្រួយ​បារម្ភ​។

ដូច្នេះ​ដើម្បី​ធ្វើ​ការ​ឆ្លើយ​តប​នឹង​បញ្ហា​ការ​រីករាលដាល​ដែល​បង្ក​ជា​​វិនាសកម្ម​ដូចកន្លង​ទៅ​​នេះ​ សម្ដេច​បាន​ធ្វើ​ការ​ទទូច​ និង​អំពាវ​នាវ​ឲ្យ​បងប្អូន​ទាំង​អស់​ គោរព​វិធានការណ៍​សុខភាព​ ៣កុំ​ ៣ការពារ​ និង​ជាពិសេស​គឺ​មក​ទទួល​យក​វ៉ាក់សាំង​ការពារ​កូវីដ-១៩ ដូស​មូលដ្ឋាន​ (បើ​មិន​ទាន់​ចាក់)​ និង​ដូស​ជំរុញ​ ទី​៣ ទី​៤ និង​ទី​៥ ជា​បន្ត​បន្ទាប់​៕

ខាង​ក្រោម​នេះ​ជា​សារសំឡេង​ទាំង​ស្រុង​របស់​សម្ដេច​៖

អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី