ក្រសួង​បន្តចេញ​ វីដេអូ​អប់រំ​ ស្ដី​​ពី​ការ​តាម​ដាន​រោគសញ្ញា​ និង​ការ​ថែ​ទាំ​ព្យាបាល​អ្នក​ជំងឺ​កូវីដ​-១៩ នៅ​តាម​ផ្ទះ​

  • 2022-07-22 13:31:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ថ្ងៃ​សុក្រ​ ទី​២២ ខែ​កក្កដា​ ឆ្នាំ​២០២២ ក្រសួង​សុខាភិបាល​បានបន្ត​ចេញ​ វីដេអូ​អប់រំ​ ស្ដី​​ពី​ការ​តាម​ដាន​រោគសញ្ញា​ និង​ការ​ថែ​ទាំ​ព្យាបាល​អ្នក​ជំងឺ​កូវីដ​-១៩ នៅ​តាម​ផ្ទះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​ កម្ពុជា​បាន​រក​ឃើញ​ករណី​វីជ្ជមាន​កូវីដ-១៩ ចំនួន​តិច​តួច​បំផុត​ដោយ​នៅ​ក្នុង​ថ្ងៃ​នេះ​ បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន​ ១៣នាក់​។ ប៉ុន្តែ​ទោះ​ជា​ចំនួន​នៃ​ការ​រក​ឃើញ​តិច​តួច​បំផុត​ក្ដី​ប៉ុន្តែ​ រាជរដ្ឋាភិបាល​កម្ពុជា​នៅ​បន្ត​ឲ្យ​ បង​ប្អូន​ប្រជា​ពលរដ្ឋទាំង​អស់​ នៅ​បន្ត​អនុវត្ត​វិធានការណ៍​សុខាភិបាល​ ៣កុំ ៣ការពារ​ និង​ជាពិសេស​គឺ​មក​ទទួល​យក​វាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩នេះដោយ​ឥត​គិត​ថ្លៃ​ ​ ទាំង​ដូស​មូលដ្ឋាន​ និង​ដូស​ជំរុញ​ ទី​៣ ទី​៤ និង​ទី​៥ ជា​បន្ត​បន្ទាប់​ ដើម្បី​ទប់​ស្កាត់​ការ​រីករាល​ជំងឺ​នេះ​ក្នុង​សហគមន៍​ឲ្យ​បាន​ល្អ​បំផុត​៕

ខាង​ក្រោម​នេះ​ជា​ វីដេអូ​អប់រំ​ ស្ដី​​ពី​ការ​តាម​ដាន​រោគសញ្ញា​ និង​ការ​ថែ​ទាំ​ព្យាបាល​អ្នក​ជំងឺ​កូវីដ​-១៩ នៅ​តាម​ផ្ទះ​៖

អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី