អបអរសាទរការសម្ភោធការិយាល័យផ្ទះគំរូថ្មីរបស់ ODOM នៅរាជធានីភ្នំពេញ

  • 2024-06-17 09:25:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យផ្តោតសំខាន់លើសហគមន៍ក្នុងប្រទេសកម្ពុជា Urban Living Solutions (ULS) មានសេចក្តីសោមនស្សរីករាយក្នុងការបង្ហាញជូននូវការិយាល័យផ្ទះគំរូ ODOM ដ៏ថ្មីសន្លាងរបស់ខ្លួន។ ការិយាល័យផ្ទះគំរូនេះ ត្រូវបានសាងសង់នៅលើទីតាំងចាស់របស់ ODOM Garden ដែលត្រូវបានផ្អាកឲ្យប្រើប្រាស់នៅឆ្នាំ 2023 ដើម្បីចាប់ផ្ដើមដំណើរការសាងសង់គម្រោងអភិវឌ្ឍន៍ដ៏គួរឲ្យកត់សម្គាល់នេះ។

ODOM គឺជាគម្រោងអភិវឌ្ឍន៍មួយ រចនាឡើងដើម្បីផ្ដល់នូវរបៀបរស់នៅដ៏ប្រណិត និងជាពិសេសដើម្បីត្រៀមខ្លួនក្លាយជាទិសដៅដ៏លេចធ្លោបន្ទាប់នៅក្នុងរាជធានីភ្នំពេញ។ គម្រោងដ៏ល្អឯកនេះលើកតម្កើង និងផ្តល់តម្លៃយ៉ាងជ្រាលជ្រៅទៅលើវប្បធម៌ប្រពៃណីខ្មែរ ព្រមទាំងផ្តល់ជូននូវអគារលំនៅឋាន និងបរិវេណធ្វើអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត ដើម្បីបំពេញតាមតម្រូវការនៃការរស់នៅបែបទំនើបស៊ីវីល័យ។

ODOM ក៏ត្រូវបានគេមើលឃើញផងដែរថា ជាមជ្ឈមណ្ឌលសហគមន៍ ដ៏រស់រវើកដោយរួមបញ្ចូលយ៉ាងល្អឥតខ្ចោះនូវអគារលំនៅឋាន អគារពាណិជ្ជកម្ម និងអគារការិយាល័យ រួមទាំងសណ្ឋាគារដ៏ប្រណិត Vignette Collection របស់ IHG ដែលភាពវិសេសវិសាលទាំងអស់នេះគឺស្ថិតនៅក្នុងអគារដ៏ស្កឹមស្កៃទាំងពីរ តភ្ជាប់គ្នាដោយអគារពាណិជ្ជកម្មដ៏សម្បូរបែបចំនួនប្រាំជាន់។

ការរចនារបស់គម្រោង ODOM គឺត្រូវបានទទួលការបំផុសគំនិតដ៏អស្ចារ្យឆ្លុះបញ្ចាំងពីបេតិកភណ្ឌដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា តាមរយៈការយករចនាបទតាមការតម្រៀបថ្មចំណាស់ត្រួតលើគ្នា ដែលជាវិធីសាស្រ្តសម្រាប់កសាងប្រាសាទនាសម័យអង្គរ។ រចនាប្លង់ដោយម្ចាស់ពានរង្វាន់ស្ថាបត្យកម្ម Kite Studio ដែលមានទីតាំងនៅប្រទេសសិង្ហបុរី គម្រោងដ៏គួរឱ្យស្ញប់ស្ញែងនេះ បង្កប់នូវអត្តសញ្ញាណវប្បធម៌ដ៏រឹងមាំ និងភាពជាកម្មសិទ្ធិតាមការប្រើប្រាស់សម្ភារដើមក្នុងស្រុកដូចជា ឥដ្ឋ ឫស្សី ព្រមទាំងវត្ថុធាតុដើមសំខាន់ៗក្នុងតំបន់ជាច្រើនទៀត។ អ្វីដែលកាន់តែពិសេសជាងនេះគឺគម្រោង ODOM ក៏បានចាប់យកនូវស្មារតីរួមនៃរបៀបរស់នៅក្នុងភូមិប្រពៃណីខ្មែរ បែបទំនើប ដោយមានការរួមបញ្ចូលនូវទីធ្លាបៃតងធម្មជាតិ និងគ្រឿងបរិក្ខាររួម បង្កើតបានជាគោលគំនិតនៃ “ភូមិអាកាស”

លោក គាន គឹមលាង ដែលជានាយកគ្រប់គ្រងក្រុមហ៊ុន ULS បានមានប្រសាសន៍ថា “យើងស្រមៃមើលគម្រោង ODOM គឺជាការឆ្លុះបញ្ចាំងពីអតីតកាល បច្ចុប្បន្នកាល និងអនាគតរបស់ប្រទេសកម្ពុជា”។ លោកក៏បានបន្តទៀតថា “តាមរយៈការរួមបញ្ចូលគ្នានូវការរចនាប្រកបដោយភាពច្នៃប្រឌិត រួមផ្សំនឹងលក្ខណៈដ៏ពិសេសនៃវប្បធម៌ប្រពៃណីខ្មែរ គម្រោង ODOM តំណាងឱ្យការបោះជំហានដ៏មុតមាំឆ្ពោះទៅរកការកំណត់ឡើងវិញនូវរបៀបរស់នៅក្នុងយុគសម័យថ្មីក្នុងប្រទេសកម្ពុជា”

ការប្តេជ្ញាចិត្តចំពោះនិរន្តរភាព និងការលើកកម្ពស់ទំនាក់ទំនងក្នុងសហគមន៍ គឺជាចំណុចសំខាន់នៃចក្ខុវិស័យរបស់ ODOM។ គម្រោងនេះមានមោទនភាពដែលបានទទួលនូវវិញ្ញាបនបត្រមាស ដែលត្រូវបានបញ្ជាក់ទុកជាមុន LEED® ដោយនេះគឺជាការបង្ហាញពីការយកចិត្តទុកដាក់របស់គម្រោងលើការរចនា និងប្រតិបត្តិការប្រកបដោយការគិតគូរយ៉ាងម៉ត់ចត់លើបរិស្ថាន។ លើសពីនេះទៅទៀត គម្រោង ODOM ក៏ប្រកាន់ខ្ជាប់នូវគោលការណ៍ទទួលខុសត្រូវលើបរិស្ថាន សង្គមកិច្ច និងអភិបាលកិច្ចល្អ ដោយធានាបានថា គម្រោងអភិវឌ្ឍន៍នេះមិនត្រឹមតែកាត់បន្ថយផលប៉ះពាល់លើបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់ចំណងមិត្តភាពក្នុងសង្គម និងតម្លាភាពសាជីវកម្មផងដែរ។

គម្រោង ODOM មិនត្រឹមតែគិតគូរពីការសន្សំសំចៃការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេ តែគម្រោងនេះក៏ផ្តោតសំខាន់លើរបៀបរស់នៅក្នុងសហគមន៍ តាមរយៈការបង្កើតបរិយាកាសសុខុមរមនាសម្រាប់អ្នករស់នៅ និងជំរុញឲ្យការធ្វើអាជីវកម្មរីកចម្រើនជោគជ័យជាមួយគ្នាថែមទៀតផង។ បន្ថែមពីលើនេះទៀត អគារការិយាល័យសហកម្មសិទ្ធិស្តង់ដារសិង្ហបុរីកម្រិត A នៅ ODOM Tower គឺជាគោលដៅឈានមុខគេសម្រាប់សហគ្រាសធុនតូច និងមធ្យមទាំងនៅក្នុងស្រុក ក៏ដូចជាក្រុមហ៊ុនអន្តរជាតិ ដោយផ្តល់ជូននូវកិត្យានុភាព ការបង្កើនការប្រាស្រ័យទាក់ទង ក៏ដូចជាមុខងារសំខាន់ៗជាច្រើនទៀតសម្រាប់ គ្រប់វិស័យ។

ការបន្ថែមថ្មីដ៏គួរឱ្យស្ញប់ស្ញែង៖ ទស្សនាទិដ្ឋភាព ការិយាល័យផ្ទះគំរូ ODOM ដោយផ្ទាល់

ការិយាល័យផ្ទះគំរូដ៏ថ្មីសន្លាង ODOM នឹងផ្តល់ជូននូវទិដ្ឋភាពរស់រវើកដ៏ពិសេស និងបទពិសោធន៍ដ៏អស្ចារ្យសម្រាប់លោកអ្នក។ ម្ចាស់លំនៅឋាន និងម្ចាស់អាជីវកម្ម ដែលមានចំណាប់អារម្មណ៍លើគម្រោង ODOM នឹងទទួលបានការទស្សនាទិដ្ឋភាពជាក់ស្តែងពីដំណើរការសាងសង់អគារ ODOM ក៏ដូចជាវឌ្ឍនភាពនៃគម្រោង ដែលអនុញ្ញាតឱ្យពួកគេ មើលឃើញពីអនាគតរបស់ខ្លួននៅក្នុងគម្រោងដ៏អស្ចារ្យនេះ។

ការប៉ាន់ស្មានពេលវេលាបញ្ចប់ការសាងសង់៖ ឆ្នាំ 2026

អាសយដ្ឋាន #160A មហាវិថីព្រះមុនីវង្ស ភូមិ 7 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

អត្ថបទពេញនិយម
អត្ថបទថ្មី