អបអរសារទរការបើកលក់ជាផ្លូវការនៅម៉ូដែល Jetour Dashing ឆ្នាំ ២០២៤ នៅក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជា

  • 2024-06-22 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Jetour Cambodia រៀបចំព្រឹត្តិការណ៍ដ៏ពិសេសនៃដាក់សម្ពោធជាផ្លូវការ រថយន្តទំនើរបស៊េរីថ្មី បែបអនាគត JETOUR DASHING ឆ្នាំ ២០២៤ ។ អ្វីដែលគួរអោយកាន់តែទាក់ទាញលើរថយន្តស៊េរីថ្មីនេះ គឺរូបរាងដែលមានរចនាថ្មីបែបអនាគត ធ្វើអោយប្លែកភ្នែកអ្នកគ្រប់គ្នា និងជាពិសេសផ្នែកខាងក្នុងមានការរចនាបែបតិចនិយម មានភាពទំនើបភា្ជប់មកជាមួយបច្ចេកវិទ្យាចុងក្រោយបំផុតរបស់អាល្លឺម៉ង់ទាំងបូករួមមកនូវប្រព័ន្ធសុវត្ថិភាពទំនើបជាច្រើន ហើយតម្លៃវិញគឺសមរម្យស្ទើរមិនគួរឲ្យជឿ តម្លៃប្រូម៉ូសិននៃការបើកសម្ពោធគឺត្រឹមជាង៣ម៉ឺនដុល្លាតែប៉ុណ្ណោះ រួមជាមួយការផ្តល់ជូនជាពិសេសជាមួយនិងកាដូជាច្រើនផ្សេងៗទៀត។

ប្រ៉ូម៉ូសិននោះមានដូចជា

  • ទទួលបានកាតសាំងរហូតដល់ 1000$
  • ការធ្វើស្លាកលេខវែងដោយឥតគិតថ្លៃ
  • ការបិត UV កញ្ជក់មួយជុំវិញរថយន្ត
  • កំរាលពិសេសមួយឈុត
  • ការប្តូរប្រេងដោយឥតគិតថ្លៃរហូតដល់ ៤ដង។

គួរបញ្ជាក់ ការសម្ពោធរថយន្តដ៏ទំនើបមួយនេះផងដែរក៏មានការចូលរួមយ៉ាងច្រើនកោះករជាពិសេសពីភ្ញៀវកិត្តិយសដែលជាអ្នកដឹកនាំជាន់ខ្ពស់របស់ Jetour Cambodia និងថ្នាក់ដឹកនាំពីធនាគារ J-Trust Royal និង BRED Bank ដែលបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នៅក្នុងថ្ងៃពិធីសម្ពោធ និងជាពិសេសពីសំណាក់អតិថិជនដែលគាំទ្រម៉ាកយីហោ JETOUR ផងដែរ។

ក្នុងឱកាសនេះ លោក អ៊ឹង មុយហ្គេច នាយកប្រតិបត្តិប្រតិបត្តិការ របស់ Jetour Cambodia ថ្លែងពីសេចក្តីសោមនស្សរីករាយចំពោះវត្តមានរថយន្តម៉ូដែល DASHING ហើយលោក ជឿជាក់ថាម៉ូដែលថ្មីនេះនឹងមានសន្ទុះខ្លាំងក្លាក្នុងទីផ្សារនៅកម្ពុជា និងជាជម្រើសទីមួយក្នុងបេះដូងអតិថិជន។ លោកបន្ថែមថាក្រុមហ៊ុន Jetour Cambodia នឹងប្តេជ្ញានាំចូលម៉ូដែលផ្សេងៗទៀតដើម្បីបំពេញតំរូវការនៃការប្រើប្រាស់នៅក្នុងទីផ្សារប្រទេសកម្ពុជា ដូចជា SUV MPV និង Pick up ជាដើម។

រថយន្ត JETOUR DASHING ឆ្នាំ ២០២៤ នេះបានបំពាក់មកនូវជាមួយម៉ាស៊ីនដ៏ខ្លាំង 1.6L Turbo Charged V4 ដែលអាចធ្វើអោយមានសន្ទុះខ្លាំងជាមួយកំលាំងសេស ១៩៧ HP កម្លាំងរំមួល ២៣០ ដែលមានភាពងាយស្រួលសំរាប់ការធ្វើដំណើរនៅពេលវ៉ាជែងជាមួយនឹងការសន្សំសំចៃខ្ពស់។ អេក្រង់កំសាន្តថាច់ស្ក្រីនធំជាងគេបង្អស់ 15.6អ៊ីញ ភ្ជាប់មកជាមួយប្រព័ន្ធ Apple Car Play / Android Auto ឥតខ្សែរ ប្រព័ន្ធបញ្ជាដេរបញ្ឆេះពីចំងាយ កៅអីរចនាបែបស្អ័រ និងមានខ្យល់ក្តៅត្រជាក់ទាំងសងខាង Hi-Fi loudspeakers 8 គ្រាប់ បាស់បុក ពិរោះ រណ្ដំ ម៉ាក Sony ចង្កៀងគុជ ភ្លឺខ្លាំងនិងបញ្ចាទំលាក់ដោយស្វ័យប្រវត្តិ និងស្តុបខាងក្រោយជាប្រភេទ LED ចង្កៀងបំភ្លឺពេលថ្ងៃ Day Time Running Light យ៉ាន់កង់ទំហំ 20 អ៊ីញ ដំបូល Panoramic sunroof ដ៏ធំ កាមេរ៉ា 540 ដឺក្រេ ប្រព័ន្ធ Adaptive Cruise Control System Sensor ។នេះគឺសុទ្ធសឹងតែបានបំពាក់មកនូវជាមួយ គ្រប់រថយន្ត JETOUR DASHING ឆ្នាំ ២០២៤ ទាំងអស់។

សូមបញ្ជាក់ថា JETOUR DASHING ឆ្នាំ ២០២៤ គឹមានតំលៃ 40,888$ ហើយតម្លៃប្រូម៉ូសិនពិសេសក្នុងឪកាសដាក់សម្ពោធនេះគឺ 36,888$ ជាមួយការធានារហូតដល់ ៥ឆ្នាំ ឬ ១៥០,០០០គីឡូពីក្រុមហ៊ុន Jetour Cambodia ផងដែរ។

ក្នុងនោះផងដែរដើម្បីជួយសម្រួលដល់អតិថិជនក្នុងការទិញរថយន្តម៉ូឌែលគ្រប់ JETOUR អតិថិជនអាចជ្រើសរើសសេវាកម្មបង់រំលស់ដោយមិនតម្រូវការបង់មុន នោះទេ ការសិក្សា បង់រំលស់ងាយៗ និងអនុម័ត្ត ឆាប់រហ័ស។

ដើម្បីជ្រាបកាន់តែច្បាស់អាចសាកសួរព័ត៌មានបន្ថែមរយៈ៖ • លេខទំនាក់ទំនង៖ 017 713 713 • ឆាតសួរព័ត៌មាន: https://www.tiktok.com/@jetour_cambodia

អត្ថបទថ្មី