មហោស្រពបច្ចេកវិទ្យាមេគង្គ នឹងបង្ហាញខ្លួនក្នុងពេលឆាប់ជាមួយវាគ្មិនឆ្នើមៗប្រចាំវិស័យ

  • 2024-07-02 02:28:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហោស្រពបច្ចេកវិទ្យាមេគង្គលើកទី២ (Mekong Tech Festival) នឹងប្រព្រឹត្តិទៅនៅថ្ងៃសៅរ៍ និងអាទិត្យ ទី២៧ និង២៨ ខែកក្កដា ឆ្នាំ២០២៤ នៅផ្សារទំនើបអូឡាំព្យា (ជាន់ផ្ទាល់ដី) ចាប់ពីម៉ោង ៨:00ព្រឹក ដល់ម៉ោង ៧:00ល្ងាច ក្រោមប្រធានបទ "ឥទ្ធិពលនៃបញ្ញាសិប្បនិមិ្មត និងម៉ាស៊ីនសិក្សាសម្រាប់អនាគតយុវជនកម្ពុជា"

ប្រសិនបើអ្នកកំពុងតែឆ្ងល់ថាតើបញ្ញាសិប្បនិមិ្មត (artificial intelligence) និងម៉ាស៊ីនសិក្សា (machine learning)មានឥទ្ធិពលយ៉ាងណាខ្លះនៅក្នុងការសិក្សា ការងារ និងអាជីវកម្មរបស់អ្នកនាពេលបច្ចុប្បន្ន និងអនាគត អ្នកគួរចូលរួមមហោស្រព បច្ចេកវិទ្យាមេគង្គ!

តើមហោស្រពបច្ចេកវិទ្យាមេគង្គលើកទី២ នឹងបង្ហាញអំពីបញ្ញាសិប្បនិមិ្មត និងម៉ាស៊ីនសិក្សាលើអ្វីខ្លះ?

មហោស្រពបច្ចេកវិទ្យាមេគង្គ គឺជាគឺជាការរួមបញ្ចូលគ្នានៃសន្និសីទបច្ចេកវិទ្យាប្រកបដោយការច្នៃប្រឌិត និងសិក្ខាសាលាពន្យល់ដោយអ្នកជំនាញបច្ចេកវិទ្យាគួរឱ្យកត់សម្គាល់នៅក្នុងប្រទេស និងជុំវិញតំបន់ រួមទាំងមានការតាំងបង្ហាញនៃបច្ចេកវិទ្យាដែលជាវេទិកាសម្រាប់អ្នកជំនួញ អ្នកចាប់ផ្តើមអាជីវកម្ម អ្នកច្នៃប្រឌិតវ័យក្មេង និងអ្នកមានគំនិតបង្កើតថ្មី ដើម្បីបង្ហាញការច្នៃប្រឌិតនៃផលិតផល និងសេវាកម្មរបស់ខ្លួន។

តើអ្វីទៅជាសន្និសីទ និងសិក្ខាសាលាបច្ចេកវិទ្យាមេគង្គ?

សន្និសីទ និងសិក្ខាសាលាបច្ចេកវិទ្យាមេគង្គ៖ វាគ្មិនជំនាញដែលមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការស្រាវជ្រាវ និង ប្រើប្រាស់បញ្ញាសិប្បនិមិ្មត (artificial intelligence) និងម៉ាស៊ីនសិក្សា (machine learning) ក្នុងការងារ និងអាជីវកម្ម នៅក្នុង វិស័យសាធារណៈ និងឯកជននឹងពិភាក្សាខ្លឹមសារគោលគន្លឹះជារួម ថាតើយុវជនកម្ពុជានាពេលបច្ចុប្បន្ន គួរដឹងថាបញ្ញាសិប្បនិមិ្មត និងម៉ាស៊ីនសិក្សា ដើរតួនាទីសំខាន់អ្វីខ្លះក្នុងជំនាញវិជ្ជាជីវៈ និងអាជីវកម្មផ្សេងៗ។ តើការរីកចម្រើននៃបញ្ញាសិប្បនិមិ្មត និងម៉ាស៊ីនសិក្សានឹងអាចជួយតម្រង់ទិសអនាគតយុវជនកម្ពុជាដោយរបៀបណា? តើសង្គមការងារជាក់ស្តែងកំពុងប្រើប្រាស់បញ្ញាសិប្បនិមិ្មត និងម៉ាស៊ីនសិក្សាអ្វីខ្លះដើម្បីជួយសម្រួលកិច្ចការរបស់មនុស្ស និងការប្រមើលថាតើអ្វីជាចំណុចវិជ្ជៈមាន និងកត្តាប្រឈមនៃការប្រើប្រាស់បញ្ញាសិប្បនិមិ្មត និងម៉ាស៊ីនសិក្សា?

កត្តាលេចធ្លោនៃមហោស្រពបច្ចេកវិទ្យាមេគង្គគឺបច្ចេកវិទ្យា និងបច្ចេកទេសខ្លឹមៗនឹងត្រូវបានសម្រាយ និងបកស្រាយ ដោយហេតុថា បញ្ញាសិប្បនិមិ្មត និងម៉ាស៊ីនសិក្សា គឺមិនមែនដាច់ឯកឯង ដោយសារការប្រើប្រាស់បញ្ញាសិប្បនិមិ្មតនិងម៉ាស៊ីនសិក្សាគឺមានជាប្រចាំនៅក្នុងការរស់នៅ (ទោះបីយើងបានដឹង ឬមិនដឹងពីមុនមកក្តី) និងក្នុងជំនាញវិជ្ជាជីវៈ រួមមានសាធារណការ និងដឹកជញ្ជូន, វិស្វកម្មក្នុងវិស័យសុខាភិបាល, រដ្ឋាភិបាលអេឡិចត្រូនិក, សន្តិសុខបច្ចេកវិទ្យា, ការបង្កើតមាតិកា, ធុរៈកិច្ច (Start-up), Retails & Supply Chain, E-sport, CLOUD+, Pair Programing, Khmer Natural Language Processing, Visualization Architecture, Smart Name Card។

តើពិព័រណ៍បច្ចេកវិទ្យាមេគង្គមានអ្វីពិសេស?

ពិព័រណ៍បច្ចេកវិទ្យាមេគង្គ៖ បន្ថែមពីនេះនៅក្នុងអំឡុងពេលពីរថ្ងៃពេញនៅថ្ងៃទី២៧ និង២៨ ខែកក្កដា ឆ្នាំ២០២៤ នៅផ្សារទំនើបអូឡាំព្យា (ជាន់ផ្ទាល់ដី) ចាប់ពីម៉ោង ៨:00ព្រឹក ដល់ម៉ោង ៧:00ល្ងាច មានការតាំងបង្ហាញនូវមនុស្សយន្ត បច្ចេកវិទ្យា នវានុវត្តន៍ ដែលជាផលិតផល និងសេវាកម្មរបស់កូនខ្មែរ។ ពិព័រណ៍បច្ចេកវិទ្យាមេគង្គគឺពោរពេញទៅដោយភាពច្នៃប្រឌិត និងរបកគំហើយថ្មីៗ ដែលនឹងតាំងបង្ហាញទៅដល់អ្នកចូលរួមទាំងអស់អោយទទួលបានអារម្មណ៍មួយប្លែកថ្មីបន្ថែមទៀត។ អ្នកទស្សនាចូលរួមដោយសេរី មិនត្រឹមតែប៉ុណ្ណោះអ្នកទស្សនាក៏អាចធ្វើដំណើរទៅតាមទីតាំងអាហារផ្សេងៗ រួមជាមួយការរាំលេងសប្បាយជាមួយការប្រគុំតន្រ្តីរបស់សិល្បៈករដ៏មានភាពល្បីល្បាញផងដែរ។ មានទាំងភាពរីករាយកំសាន្តអារម្មណ៍ ប្លែកភ្នែក ទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗ! អ្នកណាក៏អាចចូលរួមបានដែរដោយសេរី មិនប្រកាន់វ័យ!

មហោស្រពបច្ចេកវិទ្យាមេគង្គ (Mekong Tech Festival) នឹងនាំអនាគតបច្ចេកវិទ្យានៃពិភពលោកមកបង្ហាញជូនសាធារណជនរយៈពេល២ថ្ងៃពេញ ដែលត្រូវបានរៀបចំឡើងដោយ ទFestival ព្រមទាំងមានការគាំទ្រពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងសាធារណការនិងដឹកជញ្ជូន បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងឧបត្ថម្ភធំដោយ Sting Cambodia និង TALIK Audio Visual Lighting សហការឧបត្ថម្ភដោយ ផ្សារទំនើប អូឡាំព្យា និង Legend Cinema

ទាំងអស់គ្នាក្នុងវិស័យបច្ចេកវិទ្យា!ការឧបត្ថម្ភក្នុងមហោស្រពបច្ចេកវិទ្យាមេគង្គគឺការចូលរួមទាំងអស់គ្នានៅក្នុងព្រឹត្តិការណ៍បច្ចេកវិទ្យាដ៏ធំបំផុតមួយសម្រាប់សហគមន៍បច្ចេកវិទ្យានៅកម្ពុជា។ សម្រាប់អត្ថប្រយោជន៍នានានៃកញ្ចប់ឧបត្ថម្ភព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ គឺនឹងមានបញ្ជាក់ជូន ដោយក្រុមការងារមហោស្រពបច្ចេកវិទ្យាមេគង្គ តាមលេខទំនាក់ទំនងដូចខាងក្រោម។ ចូលរួមឥលូវនេះជាមួយគ្នា ដើម្បីកម្ពុជាបោះជំហានទៅ ''ឥទ្ធិពលនៃបញ្ញាសិប្បនិមិ្មត និងម៉ាស៊ីនសិក្សាសម្រាប់អនាគតយុវជនកម្ពុជា"។

នៅចាំអីទៀត! រួសរាន់ឡើងក្នុងការជួលទីតាំងបង្ហាញពិព័រណ៍ ផលិតផល សេវាកម្ម ចំណីអាហារ ភេសជ្ជៈរបស់អ្នកក្នុងពិព័រណ៍បច្ចេកវិទ្យាមេគង្គ! បរិយាកាសរីករាយ រួមនឹងឱកាសអាជីវកម្មរបស់អ្នកទៅកាន់អ្នកចូលរួមប្រមាណជាង៣០០០០នាក់យ៉ាងសន្ធឹកសន្ធាប់ ចំនួនពីរថ្ងៃពេញ នៅថ្ងៃសៅរ៍ និងអាទិត្យ ទី២៧ និង២៨ ខែកក្កដា ឆ្នាំ២០២៤ នៅផ្សារទំនើបអូឡាំព្យា (ជាន់ផ្ទាល់ដី) ចាប់ពីម៉ោង ៨:00ព្រឹក ដល់ម៉ោង ៧:00ល្ងាច។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខ៖ 095 555 739 / 096 790 6995 / 017 734 809 / 077 887 971

Email: mekongtechfestival@gmail.com

Facebook: Mekong Tech Fest

Telegram Channel: https://t.me/mekongtechfestival

Instagram: mekongtechfest

Official Tiktok: mekongtechfest