ផ្លូវការ! កម្មវិធីដើរលេងរបស់ Jimin និង Jungkook នឹងចេញផ្សាយលើ Disney+ ឆាប់ៗ

  • 2024-07-03 02:24:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Disney+ បាន​ចេញមុខបញ្ជាក់ជាផ្លូវការនូវវត្តមានរបស់ Jimin និង Jungkook ក្នុងរូបភាព Teaser ថ្មី​ ដោយបាន​សរសេរបន្ថែមថា «តើអ្នកត្រៀមខ្លួន​ហើយឬនៅ?» ចាប់ផ្ដើមនៅថ្ងៃទី ០៨ ខែសីហា។ ភាគដំបូងនឹង​បង្ហាញខ្លួននោពេលនោះ ដោយភាគបន្តបន្ទាប់ទៀតនឹង​ត្រូវ​បាន​ចាក់ផ្សាយតាមលំដាប់លំដោយ នៅរៀងរាល់ថ្ងៃព្រហស្បត្តិ៍ សរុបទាំងអស់ ៨ភាគ

នេះគឺជាកម្មវិធីកម្សាន្ត ដែលមាន Jungkook និង Jimin ជាអ្នកនាំអ្នកទស្សនាទៅដើរលេងកន្លែងជា​ច្រើន បង្កើតការចងចាំមិនអាចបំភ្លេចបាន ហើយវាក៏ជាវីដេអូដែលអ្នកទាំងពីរបាន​បន្សល់ទុកសម្រាប់អ្នកគាំទ្រជាទីស្រឡាញ់ សម្រាប់ពេលវេលាដែលពួកគេត្រូវឃ្លាតពីអ្នកគ្រប់គ្នាមួយរយៈធំ ដើម្បីបំពេញកាតព្វកិច្ចបម្រើជាតិ។

កម្មវិធីនេះ បាន​ផ្ដិតយកដំណើរកម្សាន្តរបស់ Jimin និង Jungkook តាំងពីនៅពេលពួកគេរីករាយជាមួយនឹង​វិស្សមកាលរដូវក្ដៅកាលពីឆ្នាំ ២០២៣។ ពួកគេចាប់ផ្ដើមបេសកកម្មដមបូងនៅសហរដ្ឋអាមេរិកសិន មុនឆ្ពោះទៅកោះ Jeju និង Sapporo ប្រទេសជប៉ុន។

អ្នកទស្សនាទាំងឡាយ នឹង​បាន​ឃើញថា បងប្អូនល្អទាំងពីរប្រើពេលវេលាបែបណាខ្លះ ជាមួយនឹង​កការបោះតង់ ជិះទូកលេង និងសកម្មភាពផ្សេងៗទៀត។ លើសពីនេះ ដំណើរកម្សាន្តរបស់ពួកគេ​ក៏នឹងធ្វើឲ្យអ្នកទទួលបាន​អារម្មណ៍ថ្មី ព្រោះប្លង់ខ្លះគឺកើតឡើងដោយមិនបានគ្រោងទុកនោះទេ៕

ប្រភព៖ Koreaboo   អត្ថបទ៖ ធារី

អត្ថបទថ្មី