Laportaថា​ ការ​ចាកចេញ​របស់​ Gundogan មិន​ទាក់ទង​នឹង​វិបត្តិ​ហិរញ្ញវត្ថុ​ Barca នោះ​ទេ​

  • 2024-09-03 13:37:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Joan Laporta ប្រធាន​ក្លឹប​ Barcelona បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ការ​ចាកចេញ​របស់​ ខ្សែបម្រើ​ Ilkay Gundogan មិន​ទាក់ទង​នឹង​វិបត្តិ​ហិរញ្ញវត្ថុ​របស់​ក្លឹប​លោក​ឡើយ​។

បើ​តាម​ការ​លើក​ឡើង​របស់​កីឡាករ​នេះ​ក្នុង​ជំនួប​ជា​មួយ​អ្នកគាំទ្រ​ដើម្បី​លា​ត្រលប់​ទៅ​កាន់​ Manchester City ការ​ចាកចេញ​របស់​គេ​ហាក់​បី​ដូច​ជា​ដើម្បី​ជួយ​ Barca ដោះស្រាយ​វិបត្តិ​លុយកាក់​ក្នុង​ការ​ទិញ​កីឡាករ​។

ព័ត៌មាន​មួយ​ចំនួន​ថា​ ការ​ចាកចេញ​របស់​គេ​គឺ​ដើម្បី​ជួយ​ដល់​ Barcelona ក្នុង​ការ​សម្រេច​បំណង​​ទិញ​យក Dani Olmo ពី RB Leipzig ព្រោះ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ក្លឹប​មិន​បាន​ធ្វើ​ទៅ​បាន​ ប្រសិន​បើ​ Gundogan មិន​ចាកចេញ​។

ការ​ចាក​ចេញ​របស់​ Gundogan ទៅ​កាន់​ Man City គឺ​មាន​ភាព​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ព្រោះ​តែ​ កីឡាករ​នេះ បាន​ជួយ​ដល់​ Barca ច្រើន​ យ៉ាងណា​បើ​តាម​ប្រភព​ Goal គឺ​ដោយ​សារ​តែ​ លោក​ Hansi Flick គ្រូបង្គោល​ Barca ត្រូវ​ការ​កីឡាករ​ផ្សេង​ ដែល​មាន​តួនាទី​លេង​ដូច​ Gundogan ដែរ​។

ទោះ​ជា​យ៉ាង​ណា​ លោក​ Laporta បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ការ​ចេញ​របស់​ Gundogan គឺ​មិន​ពាក់​នឹង វិបត្តិ​ហិរញ្ញវត្ថុ​របស់​ក្លឹប​លោក​ឡើយ។​ ការ​ចាកចេញ​គឺ​ដោយ​ឯកឯង​ ហើយ​លោក​ថា​ Dani Olmo ដែល​លោក​នាំ​យក​នេះ​គឺ​មាន​តួនាទី​ប្រហាក់​ប្រហែល​នឹង​ Gundogan នេះ​។

Gundogan ផ្លាស់មក​កាន់​ Man City ដោយ​មាន​កុងត្រា​រយៈពេល​ ១ឆ្នាំ​។ កីឡាករ​នេះ​បាន​បង្ហាញភាព​រីករាយ​យ៉ាង​ខ្លាំង​ក្រោយ​ផ្លាស់​មក​ Man City នេះ​៕

ប្រភព៖ Goal   អត្ថបទ៖ សេរី មង្គល

អត្ថបទពេញនិយម
អត្ថបទថ្មី