ក្ដារ​ចុច​ខ្មែរ​ជា​គូ​នឹង iPhone 6 និង 6Plus គ្រោង​នឹង​ចេញ​ឆាប់​ៗ​នេះ​ហើយ​

  • 2014-12-19 12:30:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​នឹង​លែង​មាន​ការ​ពិបាក​ក្នុង​ការ​វាយ​អក្សរ​ខ្មែរ​លើ​ iPhone 6 និង 6 Plus ទៀត​ហើយ​ដោយ​ក្រុម​ 4KhmeriPhone កំពុង​តែ​ដំណើរការ​បង្កើត​ក្តារ​ចុច​ខ្មែរ​មួយ​ប្រភេទ​ដែល​អាច​ចុច​ដៃ​ម្ខាង​បាន​ក្នុង​ការ​វាយ​អក្សរ​ខ្មែរ។

 

  ប្រធាន​ក្រុម​ 4KhmeriPhone បាន​ឲ្យ​ដឹង​ថា​ Apple បាន​បញ្ចេញ iPhone 6 និង iPhone 6 plus ប៉ុន្តែ​ដោយ​អេក្រង់​ទូរសព្ទ​ទាំង​ពីរ​ធំ​ប្រិយមិត្ត​ដែល​មាន​ដៃ​តូច​អាច​ប្រើ​ក្ដារ​ចុច​ពិបាក​ដូច្នេះ Apple បាន​បង្កើត​ក្ដារ​ចុច​សម្រាប់ iPhone 6 និង iPhone 6 plus ដោយ​ដាក់​ឈ្មោះ​ក្ដារចុច​នេះ​ថា ក្ដារ​ចុច​សម្រាប់​ប្រើ​ដៃ​មួយ​សម្រាប់​ដៃ​ឆ្វេង​ឬ​ដៃ​ស្ដាំ (one handed keyboard left and right) ។

  ​លោក​បន្ត​ថា ក្ដារ​ចុច​នេះ​បាន​បង្កប់​នៅ​ក្នុង iOS 8 ហើយ Apple មិន​អនុញ្ញាត​ឲ្យ​ប្រើ​នៅ​ឡើយ​ទេ។ បើ​សិន​ជា​ប្រិយមិត្ត​ប្រើ​ក្ដារ​ចុច​ធម្មតា​មិន jailbreak ប្រាកដ​ជា​មិន​បាន​ឃើញ​ក្ដារ​ចុច​នេះ​ និង​ មិន​អាច​ប្រើ​បាន។

បន្ទាប់​ពី​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​អាច jailbreak បាន​មក​ក្រុម 4KhmeriPhone បាន​ស្រាវជ្រាវ​ឃើញ​នូវ​ក្ដារ​ចុច​ប្រើ​ដៃ​មួយ​នេះ​ដោយ​មាន​ការ​ជួយ​ណែនាំ​ពី​មិត្ត​ក្នុង​ក្រុម​ ហើយ​ក៏​បាន​កែ​សម្រួល​ក្ដារ​ចុច​នេះ​យក​មក​ប្រើ​ជា​ក្ដារ​ចុច​ខ្មែរ។

 

ប្រធាន​ក្រុម​រូប​នេះ​បញ្ជាក់​ថា ក្រុម​លោក​បាន​ប្រើ​វិធី​ចាស់​ដោយ​ថ្ពក់​យក (hook) ក្ដារ​ចុច​រុស្សី​របស់ Apple iOS មក​កែ​ជា​ក្ដារចុច​ខ្មែរ​ដោយ​អាច​ប្រើ​ដោយ​ដៃ​ម្ខាង​បាន។

 

ក្រុម​លោក​កំពុង​ធ្វើការ​កែ​សម្រួល​បន្ថែម​ទៀត​ដោយ​បញ្ចូល​មុខងារ Swipe ដែល​ប្រិយមិត្ត​ប្រើប្រាស់​អាច​ប្រើប្រាស់​ដោយ Swipe ទៅ​ឆ្វេង​សម្រាប់​ក្ដារ​ចុច​ប្រើ​ដៃ​ឆ្វេង និង Swipe ទៅ​ស្ដាំ​សម្រាប់​ក្ដារ​ចុច​ប្រើ​ដៃ​ស្ដាំ។

ជា​ចុង​ក្រោយ​ លោក​សង្ឃឹម​ថា​ប្រិយមិត្ត​នឹង​ពេញ​ចិត្ត​ និង​ ទទួល​យក​នូវ​ក្ដារ​ចុច​ខ្មែរ​ជំនាន់​​ថ្មី​នេះ​ទៅ​ប្រើ​ប្រាស់​ដោយ​រីករាយ។

ចំណាំ៖ រាល់ iPhone 6 និង 6Plus គឺ​ត្រូវ​តែ​ Jaibreak ទើប​ប្រើ​បាន ហើយ​គ្រោង​នឹង​ចេញ​ឲ្យ​ប្រើ​ប្រាស់​ក្នុង​ពេល​ឆាប់​ៗ​នេះ​ហើយ។

 

 

អាន​អត្ថបទ៖ Apple កំពុង​កែ​កំហុស​ឆ្គង​ពុម្ព​អក្សរ​ខ្មែរ​នៅលើ​ iOS 8 បន្ទាប់​ពី 4KhmeriPhone ស្នើ​សុំ

 

អាន​អត្ថបទ៖ HandyKey ​​បង្កើត​ឡើង​ជាដៃគូ​សម្រាប់​​អ្នក​ប្រើ iPhone 6/6PLus

 

អាន​អត្ថបទ៖ ហ្គេម​​ខ្មែរ​មាន​ការ​ចាប់​អារម្មណ៍​​ពី​ពលរដ្ឋ​​ជប៉ុន​

 

អាន​អត្ថបទ៖ ទូរទស្សន៍​​រដ្ឋ​ដ៏​ធំ​របស់​ជប៉ុន NHK ​ផ្សាយ​ពី​ហ្គេម​ខ្មែរ​បង្ហាញ​ពលរដ្ឋ​ជប៉ុន​

អត្ថបទ៖ ដារ៉ាឆានី​