ភ្លើង​ហ្វា ភ្លើង​កូដ​​ក្នុង​ស្ថានភាព​និង​ពេល​វេលា​បែប​ណា​ត្រូវ​ប្រើប្រាស់?

  • 2015-01-16 16:45:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​យល់​ដឹង​ឲ្យ​បាន​ច្បាស់លាស់​ពី​ការ​ប្រើប្រាស់​ភ្លើង​សញ្ញា​រថយន្ត ​ចាំបាត់​​ត្រូវ​យក​ចិត្ត​ទុក​ដាក់​សម្រាប់​​អ្នក​បើកបរ​រថយន្ត​ដើម្បី​ធ្វើ​ឲ្យ​ការ​បើកបរ​ដំណើរការ​ដោយ​រលូន និង​ប្រកប​ដោយ​សុវត្ថិភាព។ ការ​យល់​ដឹង​ពី​ការ​ប្រើ​ភ្លើង​សញ្ញា​​រថយន្ត មិន​ត្រឹម​តែ​មានប្រយោជន៍​សម្រាប់​អ្នក​បើកបរ​ផ្ទាល់​នោះ​ទេ ដោយ​ឡែក​សម្រាប់​អ្នក​ប្រើប្រាស់​ដង​ផ្លូវ​ទាំង​ឡាយ​ក៏​​គួរ​យល់​ដឹង​ដើម្បី​បង្កា​គ្រោះថ្នាក់​​ដែល​អាច​កើត​ឡើង​ដោយ​ចៃដន្យ​នោះ។

 

 

បន្ត​ទៀត​នេះ Sabay នឹង​បង្ហាញ​ពី​ភ្លើង​សញ្ញា​ទាំង ៤ ដែល​អ្នកបើកបរ​រថយន្ត​គួរ​សិក្សា​ស្វែង​យល់។

 

@ភ្លើង​ហ្វា

ភ្លើង​ហ្វា គេ​ប្រើ​នៅ​ពេល​យប់​និង​នៅ​តាម​ដង​ផ្លូវ​ដែល​គ្មាន​ភ្លើង​អគ្គិសនី​បំភ្លឺ។ ភ្លើង​ហ្វា​អាច​ឲ្យ​អ្នក​បើកបរ​មើល​ឃើញ​បាន​ឆ្ងាយ។ ភ្លើង​ហ្វា​គេ​ហាម​មិន​ឲ្យ​ប្រើប្រាស់​នៅ​ក្នុង​ទីក្រុង​ឬ​ទី​ប្រជុំជន ដែល​មាន​ភ្លើង​អគ្គិសនី​បំភ្លឺ​គ្រប់គ្រាន់ លើកលែង​តែ​ក្នុង​ករណី​ធ្វើ​សញ្ញា​សុំ​ផ្លូវ និង​ត្រូវ​ប្រើ​ឆ្លាស់​ជាមួយ​ភ្លើង​កូត។

 

@ភ្លើង​កូត

ភ្លើង​កូត​ប្រើ​នៅ​ពេល​យប់​ក្នុង​ទី​ប្រជុំជន និង​ក្រៅ​ទី​ប្រជុំជន ដែល​មាន​ភ្លើង​អគ្គិសនី​បំភ្លឺ​គ្រប់គ្រាន់​។ គេ​ក៏​អាច​ប្រើ​ភ្លើង​កូត នៅ​ពេល​ថ្ងៃ​នៅ​ពេល​ដែល​មាន​អាកាសធាតុ​មិនល្អ ដូចជា​មាន​ភ្លៀង​ធ្លាក់​ខ្លាំង, ចុះអ័ព្ទ​ដែល​នាំ​ឲ្យ​មើល​ផ្លូវ​មិន​សូវ​ច្បាស់។

 

@ភ្លើង​ទីតាំង ឬ​ភ្លើង​ដឺមី

ភ្លើង​ដឺមឺ​ប្រើ​នៅ​ពេល​ឈប់ ឬ​ចត​យានជំនិះ ដើម្បី​ប្រាប់​ដំណឹង​ដល់​អ្នក​ប្រើប្រាស់​ដង​ផ្លូវ​ដទៃ​ទៀត​ដឹង​ពី​វត្តមាន​របស់​យានជំនិះ។

 

@ភ្លើង​សញ្ញា​អាសន្ន

ភ្លើង​សញ្ញា​អាសន្ន ប្រើ​សម្រាប់​ប្រាប់​ដំណឹង​ដល់​អ្នក​ប្រើប្រាស់​ផ្លូវ​ទាំង​អស់ ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ដូចជា​នៅ​ពេល​រថយន្ត​មាន​បញ្ហា, ការ​អូស​សណ្តោង ឬ​នៅ​ពេល​មានការ​ដង្ហែ​ក្បួន​ជា​ដើម។

 

បន្ត​អាន៖ អស់​ទាស់​! កូន​ខ្មែរ​មួយ​ក្រុម​បង្កើត​ទីផ្សារ​អនឡាញ​ឈ្មោះ​ថា SnapyShop​

បន្ត​អាន៖ RMA ប្រកាស​​នាំ​រថយន្ត​​ស្ព័រ​ Ford Mustang ​ពី​អាមេរិក​ តម្លៃ​និង​ពេល​វេលា​នៅ​ជា​អាថ៌កំបាំង

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទពេញនិយម