តារា​ម៉ូដែល​ Miranda Kerr ​កំពុង​ទាក់ទង​គ្នា​ជាមួយ​​​​​ស្ថាបនិក​ Snapchat

  • 2015-07-07 13:38:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ម៉ូដែល​កូន​មួយ​ Miranda Kerr ​​កំពុង​​ទាក់ទង​គ្នា​ជាមួយ​ស្ថាបនិក​របស់​ Snapchat ​គឺ​លោក​ Evan Spiegel។ ​​​តារា​ម៉ូដែល​អូស្ត្រាលី​ដែល​ល្បី​ដោយសារ​ថត​ឈុត​ក្នុង​ ​​ត្រូវ​គេ​ឃើញ​ទទួលទាន​អាហារ​ជាមួយ​នាយក​ប្រតិបត្តិ​ខាង​លើ​នៅ​ភោជនីយដ្ឋាន​លំដាប់​​ខ្ពស់​មួយ​​​​ក្នុង​ទីក្រុង​ Venice ​រដ្ឋ​ California ​សហរដ្ឋ​អាមេរិក​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ។

 
 

ស្រីស្រស់ ​Miranda Kerr

 

ប្រភព​មិន​បញ្ចេញ​អត្តសញ្ញាណ​មួយ​​បាន​លួច​ខ្សិប​ប្រាប់​គេហទំព័រ​ US Weekly ថា ​ពួកគេ​អង្គុយ​ក្បែរ​គ្នា​នៅ​រង្គសាល​មួយ​ ​ហើយ​មើល​ទៅ​ដូច​ជា​ត្រូវរ៉ូវ​គ្នា​ណាស់។

 

​​​​​ស្រី​ស្រស់​ដែល​បញ្ចប់​ទំនាក់ទំនង​ជា​មួយ​ស្វាមី​​គឺ​ តារា​សម្ដែង​ Orlando Bloom ​​កាល​ពី​ឆ្នាំ ​២០១៣​ មាន​វ័យ​​បង​មហាសេដ្ឋី​បច្ចេកវិទ្យា​ខាង​លើ​ដល់​ទៅ​ ៧ ​ឆ្នាំ ​ពោល​ Miranda Kerr ​អាយុ ​៣២ ​ឆ្នាំ​ ខណៈ ​Evan ​ត្រឹម ​២៥ ​ឆ្នាំ​ប៉ុណ្ណោះ។ ​​ទោះ​ជា​យ៉ាង​ណា ​ខាង​សាមី​ខ្លួន​ទាំង​សងខាង​មិន​ទាន់​ចេញ​មក​បញ្ជាក់​​ពី​ចំណង​ស្នេហ៍​ថា​ ​ពិត​ឬ​យ៉ាង​ណា​នោះ​ទេ៕

 
 

នាយកប្រតិបត្តិ និង​ស្ថាបនិក​ Snapchat ​លោក​ Evan Spiegel

 

ប្រែ​សម្រួល៖ ​សីហា ប្រភព៖ ​​suntimes

អត្ថបទថ្មី