បុរស​សម្រេច​កាម​​រាល់​ថ្ងៃ ជួយ​កាត់​បន្ថយ​ជំងឺ​មហារីក​ក្រពេញ​​ប្រូស្តាត

  • 2015-08-02 23:11:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​​បាន​បង្ហាញ​​​ថា បុរស​​​​ដែល​រួម​ភេទ​ ឬ​សម្រេច​កាម​ដល់​កំពូល​​១​ដង​ ក្នុង​១​ថ្ងៃ មាន​អត្រា​កើត​​ជំងឺ​មហារីក​ក្រពេញប្រូស្តាត​​កាន់​តែ​ទាប និង​មាន​ការ​ថយ​ចុះ​ហានិភ័យ​រហូត​ដល់​២២​%។

 

 

យោង​លើ​ការ​​សិក្សា​ទៅ​លើ​បុរស​​ជា​ច្រើន​ប្រមាណ​ជិត​​៣២០០០​នាក់ ដែល​មាន​សុខភាព​ល្អ ​និង​​​មាន​អាយុ​ចាប់​ពី​១៨​ឆ្នាំ​ឡើង​បាន​ឲ្យ​ឃើញ​ថា ​បុរស​ដែល​សម្រេច​កាម​ដល់​​ចំណុច​កំពូល​ ​​​ឬ​រួម​ភេទ​​យ៉ាង​ហោច​ណាស់ ២១​ដង ក្នុង​១​ខែ ពិត​ជា​ជួយ​កាត់​បន្ថយ​​ការ​កើត​ជំងឺ​មហារីក​ក្រពេញប្រូស្តាត​​​ រហូត​ដល់​២២%។

 

លោក​វេជ្ជបណ្ឌិត Jennifer Rider ​មក​ពី​សាលា Harvard Medical School ​និង​មន្ទីរពេទ្យ​ Brigham & Women’s Hospital ​ក៏​បាន​​​យប់​ស្រប​ផង​ដែរ ដោយ​លោក​បាន​​ប្រាប់​ដល់ Daily Mail ​​ថា៖ "លទ្ធផល​សិក្សា​ស្រាវ​​ជ្រាវ​ពិត​ជា​ឃើញ​ថា ការ​សម្រេច​កាម ពិត​ជា​ជួយ​កាត់បន្ថយ​ការ​​កើត​ជំងឺ​មហារីក​ក្រពេញប្រូស្តាត​មែន ដូច្នេះ​​ស្រប​ពេល​ដែល​កត្តា​គ្រោះ​ថ្នាក់​​ជំងឺ​នេះ កំពុង​តែ​​ចោទ​ខ្លាំង ​លទ្ធផល​សិក្សា​នេះ​ អាច​ជា​ការ​​លើក​ទឹក​ចិត្ត​​ដ៏​ល្អ​មួយ"។

 

ប្រូស្តាត ជា​ក្រពេញ​តូច​មួយ​ ដែល​កើត​ឡើង​ចំពោះ​បុរស​ ហើយ​វា​នឹង​រីក​កាន់​តែ​ធំ​ឡើង ដរាបណា​​វ័យ​កាន់​តែ​ច្រើន ហើយ​វា​កើត​ឡើង​នៅ​ក្នុង​​តំបន់​ប្រដាប់​ភេទ​បុរស។ យោង​លើ​ World Cancer Research Fund International ​កាល​ឆ្នាំ​២០១២ បាន​បង្ហាញ​ថា មាន​ជំងឺ​មហារីក​ក្រពេញប្រូស្តាត​លើ​ពិភពលោក​ប្រមាណ ១,១​លាន​ករណី ដែល​ក្នុង​នោះ​​មាន ១៥​%​កើត​ឡើង​លើ​បុរស៕

 

-ចុចអាន៖ ៥​យ៉ាង​គួរ​ដឹង​​ពេល​​នាំ​ដៃគូ​ឡើង​គ្រែ​លើក​ដំបូង

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ mirror | dailymail