អាយុទើបតែជាង ៣ ឆ្នាំ ក្មេងស្រីតូចគួរឲ្យស្រលាញ់មានអ្នកគាំទ្រ ជាងពីរសែននាក់
- 2015-10-29 21:39:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាយុទើបតែជាង ៣ ឆ្នាំ ក្មេងស្រីតូចគួរឲ្យស្រលាញ់មានអ្នកគាំទ្រ ជាងពីរសែននាក់
ចន្លោះមិនឃើញ
ក្មេងស្រីតូចម្នាក់ទើបតែមានអាយុជាង ៣ ឆ្នាំ បានធ្វើឲ្យបណ្ដាអ្នកលេងអ៊ីនធឺណិត ជាងពីរសែននាក់ គាំទ្រមិនចាញ់តារាប៉ុន្មានឡើយ នេះដោយសារតែនាងមានសម្រស់គួរឲ្យស្រលាញ់។
ក្មេងស្រីតូចមានឈ្មោះថា Jae eun កើតនៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០១១។ តាមពិតទៅ Jae eun គឺជាកូនកាត់ ដែលមានឪពុកជាជនជាតិកូរ៉េ ចំណែកឯម្ដាយជាជនជាតិជប៉ុនកាត់កូរ៉េ។ Jae eun មានគណនី Instagram មួយដែលរូបភាពស្អាតៗគួរឲ្យស្រលាញ់របស់នាងត្រូវបានបង្ហោះក្នុងបណ្ដាញអ៊ីនធឺណិត តែម្នាក់ឯង ឬជាមួយម៉ាក់របស់នាង។ ជាមួយរូបភាពស្រស់ស្អាតរបស់ Jae eun បានធ្វើឲ្យមនុស្សជាច្រើនគាំទ្រ និង ចែកចាយច្រើនបន្តគ្នា សូម្បីតែបណ្តាញផ្សព្វផ្សាយប្រទេសជប៉ុនក៏ចាប់អារម្មណ៍ និង សរសើរ Jae eun ថាស្រស់ស្អាតដែរ។ មកទល់ពេលនេះ Jae eun មានអ្នកគាំទ្រដែលជាអ្នក Follow តាម Instagram ចំនួន ២៧២ ០០០ នាក់។ ចង់ដឹងថា Jae eun ស្អាត និង គួរឲ្យស្រលាញ់យ៉ាងណាសូមទស្សនារូបខាងក្រោម៖
ចុចអាន៖ ស្រីស្អាតបោះបង់អាជីពតារាម៉ូដែលមកកាន់កាំភ្លើងធ្វើជាទាហានវិញ
ចុចអាន៖ ដោយសារតុក្កតាជប៉ុន ធ្វើឲ្យយុវតីអូស្ត្រាលីម្នាក់ចូលចិត្តតែងខ្លួនបែបនេះរាល់ថ្ងៃ
ប្រែសម្រួល៖ មាន រតនា ប្រភព៖ dailymail