កម្ពុជា ទៅ ម៉ាឡេស៊ីល្ងាចនេះ ប្រកួតថ្ងៃទី២០ និង បន្តប៉ះឥណ្ឌូណេស៊ី ថ្ងៃទី ២៥ កញ្ញា
- 2014-09-18 23:26:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា ទៅ ម៉ាឡេស៊ីល្ងាចនេះ ប្រកួតថ្ងៃទី២០ និង បន្តប៉ះឥណ្ឌូណេស៊ី ថ្ងៃទី ២៥ កញ្ញា
ចន្លោះមិនឃើញ
ដំណឹងច្បាស់ការហើយសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ក្នុងការចេញដំណើរទៅប្រកួតមិត្តភាពអន្តរជាតិជើងនេះ ពោលគឺត្រូវប៉ះក្រុមម្ចាស់ផ្ទះម៉ាឡេស៊ី នៅថ្ងៃទី ២០ កញ្ញា ខាងមុខវេលាម៉ោង ៧:៤៥ នាទីល្ងាច (ត្រូវនឹងម៉ោង ៦:៤៥ នាទីល្ងាចនៅកម្ពុជា) ហើយត្រូវបន្តទៅប៉ះក្រុមម្ចាស់ផ្ទះឥណ្ឌូណេស៊ី នៅថ្ងៃទី ២៥ កញ្ញា បន្តទៀត មុនត្រឡប់មកមាតុប្រទេសវិញ។
ក្រុមជម្រើសជាតិកម្ពុជាថតរូបជុំគ្នាមុនចេញដំណើរ
លោក ឆាំង ពិសិដ្ឋ អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា បានលើកឡើងថា៖ «យើងទើបតែទទួលបានដំណឹងភ្លាមៗ មកពីខាងឥណ្ឌូណេស៊ី ហើយច្បាស់ការថាប្រកួតនៅថ្ងៃទី ២៥ កញ្ញា តែមិនទាន់ច្បាស់ម៉ោងនៅឡើយ»។
លោកគ្រូបង្វឹកជនជាតិកូរ៉េខាងត្បូង Lee Tae Hoon បានដឹកនាំកីឡាករចំនួន ២០ នាក់ចេញទៅប្រកួតនៅក្រៅប្រទេសជើងនេះ នាវេលាម៉ោង ៥:១៥នាទីល្ងាចថ្ងៃទី ១៨ កញ្ញា តាមជើងហោះហើរភ្នំពេញ - កូឡាឡាំពួរ។ តាមប្រភពខាងលើ កីឡាករដែលមិនបានចេញដំណើរទៅតាមក្រុមជម្រើសជាតិទាំង ៦ នាក់ក៏មិនច្បាស់ថាធ្លាក់ចេញពីក្រុមទាំងអស់នោះដែរ ហើយអ្នកមានឈ្មោះចេញទៅពេលនេះក៏មិនច្បាស់ថាជាប់ទាំងអស់នោះដែរ។ នៅពេលក្រុមជម្រើសជាតិត្រឡប់មកវិញនោះគ្រូបង្វឹកនឹងកោះហៅអ្នកទាំង ៦ ចូលហ្វឹកហាត់រួមគ្នាវិញដូចដើម។
អត្ថបទពាក់ព័ន្ធ៖ សៅ សុខា តែងតាំង ជួន ណារិន្ទ ដឹកនាំជម្រើសជាតិទៅ Suzuki Cup 2014 ខ្លាចមានបញ្ហាមិនប្រក្រតីកើតឡើងទៀត
សម្រាប់ការចេញដំណើរល្ងាចនេះអវត្តមានកីឡាករ៦នាក់គឺ ទូច បញ្ចារ៉ុង, សរ សុភា, ធារីចន្ថាប៊ីន, កុក បូរីស, សុះ សូហាណា និង ហ៊យ ផល្លីន ប៉ុន្តែកីឡាករទាំង៦នាក់នឹងកោះហៅចូលជម្រើសជាតិវិញពេលត្រឡប់មកពីប្រទេសម៉ាឡេស៊ីវិញ។
ចេញប្រកួតមិត្តភាពអន្តរជាតិនេះរបស់ក្រុមកម្ពុជា គឺជាការកម្ដៅសាច់ដុំត្រៀមខ្លួនប្រកួតក្នុងវគ្គជម្រុះពានរង្វាន់ធំប្រចាំតំបន់អាស៊ាន AFF Suzuki Cup 2014 ដែលរៀបចំឡើងនៅប្រទេសឡាវ មានក្រុមចំនួន ៥ គឺ ក្រុមម្ចាស់ស្រុក, ប្រ៊ុយណេ, ទីម័រខាងកើត, មីយ៉ាន់ម៉ា និង កម្ពុជា នាខែតុលា ខាងមុខ៕
បញ្ជីឈ្មោះថ្នាក់ដឹកនាំក្រុមនិងកីឡាករទាំង ២០ នាក់ | ||
ថ្នាក់ដឹកនាំ | ||
១ | ឆាំង ពិសិដ្ឋ | អ្នកចាត់ការទូទៅ |
២ | Lee Tae Hoon | គ្រូបង្គោល |
៣ | មាស ចាន់ណា | ជំនួយការគ្រូបង្វឹក |
៤ | អ៊ុង កងយ៉ានិត | ជំនួយការគ្រូបង្វឹក |
៥ | អ៊ុំ សាវង្ស | ជំនួយការគ្រូបង្វឹក |
៦ | ប្រាក់ វណ្ណី | គ្រូបង្វឹកអ្នកចាំទី |
៧ | ហៃ សក្ខរី | គ្រូពេទ្យ |
៨ | លឹម វណ្ណី | អ្នកបកប្រែ |
បញ្ជីកីឡាករទាំង ២០ នាក់ | ||
១ | ស៊ូ យ៉ាទី | អ្នកចាំទី |
២ | សឿយ វិសាល | ខ្សែការពារ |
៣ | មូល ដារ៉ាវ័ន្ត | ខ្សែការពារ |
៤ | សុខ សុវណ្ណ | ខ្សែការពារ |
៥ | ស៊ុន សុវណ្ណរិទ្ធី | ខ្សែការពារ |
៦ | សាយ ពិសិដ្ឋ | ខ្សែការពារ |
៧ | ហុង ផេង | ខ្សែការពារ |
៨ | រស់ សំអឿន | ខ្សែការពារ |
៩ | ប្រាក់ មុន្នីឧត្តម | ខ្សែបម្រើ |
១០ | អ៊ុក សិទ្ធី | ខ្សែបម្រើ |
១១ | ង៉យ ស្រ៊ីន | ខ្សែបម្រើ |
១២ | ឈុន សុធារ័ត្ន | ខ្សែបម្រើ |
១៣ | សួង វីរៈ | ខ្សែបម្រើ |
១៤ | ឈិន ឈឿន | ខ្សែបម្រើ |
១៥ | ចាន់ វឌ្ឍនាកា | ខ្សែបម្រើ |
១៦ | ឃួន ឡាបូរ៉ាវី | ខ្សែប្រយុទ្ធ |
១៧ | គួច សុកុម្ភៈ | ខ្សែប្រយុទ្ធ |
១៨ | សុខ ចាន់រស្មី | ខ្សែប្រយុទ្ធ |
១៩ | ភួង សុខសាណា | ខ្សែប្រយុទ្ធ |
២០ | អ៊ុំ វិចិត្រ | អ្នកចាំទី |
អត្ថបទ៖ ម៉ឺន រស្មី