Miranda Kerr និងFan Bingbing អ្នក​ណា​ស្អាត​ជាង​នៅ​ក្នុង​កម្មវិធី​របស់ LV?

  • 2016-10-06 21:17:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​អ្នក​ណា​ទើប​ជា​ដែក​ឆក់​ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​ទស្សនិកជន​នៅ​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​របស់​ម៉ាក​សំលៀកបំពាក់ Louis Vuitton? កំពូល​តារា​ម៉ូដែល Miranda Kerr ឬ​ក៏​តារា​សម្ដែង​ជួរ​មុខ Fan Bingbing?

 

កម្មវិធី​បង្ហាញ​ម៉ូដ​សំលៀកបំពាក់​ថ្មី​របស់​ម៉ាក​ខោអាវ​ល្បី​ឈ្មោះ Louis Vuitton ដែល​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​នៅ​ពេល​ថ្មី​ៗ​នេះមិន​ត្រឹម​តែ​មាន​ការ​ចូល​រួម​ពី​សំណាក់​តារា​ហូលីវូដ​នោះ​ទេ សិល្បករ​មក​ពី​អាស៊ី​ជា​ច្រើន​រូប​ក៏​មាន​វត្តមាន​ដើម្បី​គយគន់​ម៉ូដ​ខោអាវ​ថ្មី​របស់​យីហោ​នេះ​ដែរ។ មាន​មុខ​ញឹកញាប់​ជាង​គេ​គឺ​តារា​សម្ដែង​ស្រី​ចិន Fan Bingbing។ តួ​រឿង "ព្រះនាង​យេយេ" ធ្លាប់​បាន​អញ្ជើញ​ចូល​រួម​ក្នុង​កម្មវិធី​នេះ​៤​ទៅ​៥​ឆ្នាំ​មក​ហើយ។

 

 
 
 
 
 
 

Fan Bingbing

ខុស​ពី​សព្វ​មួយ​ដង​ដែល ស្រី​ស្អាត​វ័យ​៣៥​ឆ្នាំ​តែង​ក្លាយ​ជា​ទី​ចាប់​អារម្មណ៍​លេច​ធ្លោ​ជាង​គេ​នៅ​រាល់​ទី​កន្លែង​ដែល​ខ្លួន​ដាក់​ជើង​ដល់​នោះ លើក​នេះ​នាង​បាន​ប៉ះ​ជាមួយ​តារា​បង្ហាញ​ម៉ូដ​លំដាប់A Miranda Kerr ដែល​មាន​ភាព​ទាក់ទាញ​មិន​ធម្មតា​ដែរ។ ចុះ​អ្នក​ទាំង​អស់​គ្នា​វិញ គិត​ថា​តារា​រូប​ណា​ស្អាត​ជាង?

 

 
 
 
 

Miranda Kerr និង Crystal Zhang

 

ចុចអាន៖សើច​ជ្រុះ​ធ្មេញ​ជាមួយ​រូប​ចម្លាក់​ក្រមួន​ដ៏​អាក្រក់ៗ​របស់ Fan Bingbing

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖kenh14

អត្ថបទថ្មី