ថ្ងៃដែលគួរទិញ និងថ្ងៃដែលមិនគួរទិញរបស់យកចូលផ្ទះ
- 2017-05-05 03:02:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្ងៃដែលគួរទិញ និងថ្ងៃដែលមិនគួរទិញរបស់យកចូលផ្ទះ
ចន្លោះមិនឃើញ
បច្ចុប្បន្ននេះមនុស្សសម័យថ្មីមួយចំនួនមិនសូវយកចិត្តទុកដាក់រឿងជំនឿអំពីថ្ងៃទិញរបស់ចូលផ្ទះប៉ុន្មានទេ គឺអាស្រ័យលើភាពងាយស្រួល និងឱកាសសមស្របផ្ទាល់ខ្លួន ប៉ុន្តែក៏មានអ្នកខ្លះប្រកាន់ខ្ជាប់រឿងជំនឿនេះខ្លាំងណាស់ដែរ ថែមទាំងបានប្រតិបត្តិតាមរហូតមកដល់សព្វថ្ងៃ។
ឧទាហរណ៍ៈ បើអ្នកដែលទិញរថថយន្តនៅថ្ងៃច័ន្ទ និង ថ្ងៃសុក្រ មានជំនឿថា មានជោគលាភល្អជានិច្ច ធ្វើការងារជំនួញ ឫ លក់ដូរបានផលកម្រៃច្រើន និងអាចមានលាភអណ្តែតមករកយ៉ាងនឹកស្មានមិនដល់។ បើទិញនៅថ្ងៃអង្គារ រមែងកើតមានរឿងក្តៅក្រហាយមានបញ្ហាធ្វើឲ្យខូចខាតបង់លុយកាក់។
បើអ្នកទិញរថយន្តនៅថ្ងៃពុធ រមែងមានបញ្ហាផ្សេងៗកើតឡើងច្រើន ពិសេសរឿងបំណុល ហើយបើទិញនៅថ្ងៃព្រហស្បត្តិ៍ និងធ្វើឲ្យការងារជំនួយកើតមានបញ្ហាដំណើរការមិនរលូន និងអាចកើតរឿងក្នុងគ្រួសារដូចជារឿងគួស្រករក្បត់ចិត្តជាដើម។
ចំពោះការទិញរថយន្តនៅថ្ងៃសៅរ៏ អាចកើតមានបញ្ហាច្រើនតែបើជាមន្ត្រីធំវិញទិញថ្ងៃនេះល្អ ហើយបើទិញនៅថ្ងៃអាទិត្យ អាចនាំរឿងក្តៅក្រហាយច្រើនបានរបស់មិនសូវល្អ ប៉ុន្តែបើជ្រុលជាទិញហើយគួរលក់ចេញទិញថ្មីវិញ។
បើអ្នកកើតថ្ងៃអាទិត្យ ថ្ងៃល្អដែលគួរទិញរថយន្តមានតែមួយថ្ងៃប៉ុណ្ណោះគឺថ្ងៃច័ន្ទ ហើយថ្ងៃដែលហាមទិញគឺថ្ងៃសុក្រ។ បើអ្នកកើតថ្ងៃអង្គារ ថ្ងៃល្អ ដែលគួរទិញរថយន្ត គឺថ្ងៃសុក្រ ហើយថ្ងៃហាមទិញគឺថ្ងៃ ច័ន្ទ។ ទោះបីជាយ៉ាងណាទាំងអស់នេះគ្រាន់តែជាជំនឿ ដែលមានតាំងពីសម័យបុរាណប៉ុណ្ណោះ ដូចនេះអ្នកយកមកពិចារណាក្នុងការជឿ ឫមិនជឿគឺនៅលើការយល់ឃើញរបស់ខ្លួនឯង៕
សូមចុចអាន៖ ជំនឿគួរឱ្យខ្លាចបែបនេះហើយ ទើបចាស់ៗហាមមិនឱ្យថតរូប៣នាក់ដាច់ខាត
សូមចុចអាន៖ រឿងដែលស្ត្រីគួរធ្វើ និងមិនគួរធ្វើ
សូមចុចអាន៖ គូស្នេហ៍វ័យក្មេងមួយគូ ជ្រើសរើស Pre-Wedding នៅព្រះអង្គចេក ព្រះអង្គចម ព្រោះជឿ...