ស្ដេច​ Review អាមេរិក ភ្ញាក់​ផ្អើល​ខ្លាំង​ពេល​ឃើញ​មុខ​ខ្លួន​នៅ​កម្ពុជា​

  • 2017-06-16 07:23:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និយាយ​ដល់​រឿង​ Review ផលិតផល​មាន​មនុស្ស​ភាគ​ច្រើន​តែង​គិត​ដល់​ Lewis ​ម្ចាស់​គណនី YouTube ឈ្មោះ​ UnboxTherapy​ ដែល​ជា​ស្ដេច​វាយ​តម្លៃ​ផលិតផល​ដ៏​ល្បី​​មួយ​រូប​លើ​ប្រព័ន្ធ​ YouTube។

ប៉ុន្មាន​ម៉ោង​មុន​នេះ​ដែរ​ស្ដេច​ Review ផលិតផល​រូប​នេះ​បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​លើ​គណនី​ Instagram របស់​ខ្លួន​ ដោយ​បាន​បង្ហាញ​ភាព​ភ្ញាក់​ផ្អើល​​នៅ​ពេល​ឃើញ​មុខ​របស់​ខ្លួន​​ស្ថិត​នៅ​លើ​ផ្ទាំងផ្សព្វផ្សាយ​របស់​ហាង​មួយ​នៅ​ប្រទេស​កម្ពុជា។ អម​ជា​មួយ​រូប​ភាព​មួយ​សន្លឹក​​នោះ Lewis បាន​សរសេរ​ថា ៖ "ពេល​ដែល​អ្នក​ល្បី​ខ្លាំង​នៅ​អាស៊ី ហើយ​​អត់​ដឹង​សូម្បី​តែ​បន្តិច...”។

ក្រោយ​​រូបភាព​មួយ​សន្លឹក​នេះ​​បាន​បង្ហោះ​​ ក៏​ឃើញ​មាន​​អ្នកគាំទ្រ​ជនជាតិ​ខ្មែរ​ជា​ច្រើន​បាន​​ចូល​ទៅ​​ Comment ​ហើយ​មាន​ខ្លះ​បាន​សរសេរ​​បញ្ជាក់​ប្រាប់​ថា​ ជា​ហាង​នៅ​ប្រទេស​កម្ពុជា៕

ចុចអាន៖

ប្រភព៖ Instagram   ប្រែ​សម្រួល៖ សុខហេង