Wow ក្រុមហ៊ុន​មួយ​នឹង​នាំ​អតិ​ថិ​ជន ៤១៥​នាក់ ទៅ​កម្សាន្ត​នៅ​បរទេស​

  • 2017-06-24 03:19:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន ខ្មែរ ប៊ែ​វើរី​ជី​ស ដែល​ផលិត​ស្រា​បៀរ​កម្ពុជា នឹង​នាំ​អតិ​ថិ​ជន​ឆ្នើម​កម្រិត​C ចំនួន​៤១៥​នាក់​ទៅ​កម្សាន្ត​នៅ​ប្រទេស​ថៃ កោះ​ភូ​កេត រយៈពេល​២​ថ្ងៃ ៣​យ​ប់ ចាប់ពី​ថ្ងៃទី​៣០ ខែមិថុនា រហូតដល់​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៧​។

លោក លាង ពៅ (​ភី​ធើរ​) អគ្គនាយក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើរី​ជី​ស បាន​ឲ្យ​ដឹង​ថា៖ "​យើង​រៀបចំ​ដំ​ណើ​រ​កម្សាន្ត​នេះ គឺ​ដើម្បី​ថ្លែង​អំណរគុណ​ដ៏​អតិ​ថិ​ជន​ឆ្នើម​របស់​យើង ដែល​តែង​ជួយ​ជ្រោមជ្រែង និង​ជំរុញ​ការ​លក់​ស្រា​បៀរ​កម្ពុជា រយៈពេល​មួយ​ឆ្នាំ​កន្លង​មក​នេះ"។

ក្នុង​ឆ្នាំ​២០១៧ ក្រៅពី​ប្រទេស​ថៃ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើរី​ជី​ស ក៏​នឹង​នាំ​អតិ​ថិ​ជន​ឆ្នើម​ប្រចាំឆ្នាំ ទៅ​ប្រទេស​ជប៉ុន និង​អូស្ត្រាលី​ផង​ដែរ​។​ គួរ​បញ្ជាក់​ផង​ដែ​រថា នេះ​ជា​ឆ្នាំ​ទី​បី​ហើយ ដែល​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើរី​ជី​ស នាំ​អតិ​ថិ​ជន​ឆ្នើម​របស់​ខ្លួន​ទៅ​កម្សាន្ត​នៅ​បរទេស​។ កន្លង​មក ក្រុមហ៊ុន​បាន​នាំ​អតិ​ថិ​ជន​ឆ្នើម​ទៅ​កម្សាន្ត​នៅ​ប្រទេស​ថៃ ម៉ាឡេស៊ី ហុងកុង និង​ជប៉ុន​៕​

ដោយ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម