Brad Pitt ទាក់​ទង​សម្ងាត់​ជាមួយ​តារា​ស្រី​មួយ​រូបក្រោយ​លែង​លះ Angelina​​ Jolie

  • 2017-06-28 03:37:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង Brad Pitt វ័យ​ ៥៣​ឆ្នាំ​និង​តារា​សម្ដែង​ Sienna Miller អាយុ​៣៥ឆ្នាំ​ត្រូវ​បាន​រាយ​ការណ៍​ថា​កំពុង​ទាក់​ទង​គ្នា​នៅ​រដូវ​ក្ដៅ​នេះ​ ដែល​ជា​ការ​ទាក់​ទង​លើក​ដំបូង​របស់​ Brad Pitt ក្រោយ​លែង​លះ​ជាមួយ​អតីត​ភរិយា​ Angelina Jolie វ័យ​ ៤២​ឆ្នាំ​។

តារា​សម្ដែង​ Brad Pitt
តារា​សម្ដែង Sienna Miller

តារា​ហូលីវូដ​មួយ​គូ​នេះ​បាន​ព្យាយាម​ធ្វើ​ឲ្យ​ទំនាក់​ទំនង​របស់​ពួក​គេ​ជា​អាថ៌កំបាំង ប៉ុន្ដែ​វា​ត្រូវ​បាន​បើក​កកាយ​ក្រោយ​ពី​គេ​ចាប់​បាន​ថា​ តារា​ទាំង​ពីរ​រូប​ស្និទ្ធ​ស្នាល​គ្នា​ខ្លាំង​នៅ​ក្នុង​តំបន់ VIP នៅ​ទី​ក្រុង Glastonbury ចុង​សប្ដាហ៍​នេះ។

តាម​ពិត​គូ​ស្នេហ៍​មួយ​គូរ​នេះ​ ​ទាក់​ទង​គ្នា​តាំង​ពី​២​ខែ​មុន​ម្ល៉េះ​ប៉ុន្តែ​តារា​សម្ដែង​ Sienna បាន​ប្រកែក​ថា​វា​មិន​មែន​ជា​ការ​ពិត។ ប្រភព​មួយ​បាន​ប្រាប់​សារព័ត៌មាន​ The Sun ថា​ពួក​គេ​កំពុង​តែ​សាក​ចិត្ត​គ្នា​ ដូច្នេះ​ហើយ​ទើប​មិន​ទាន់ ប្រកាស​ជា​ផ្លូវ​ការ​ថា​វា​នឹង​ទៅ​ជា​យ៉ាង​ណា។

Brad Pitt និង Angelina Jolie
Sienna Miller និង​អតីត​គូ​ដណ្តឹង Tom Sturridge

​​​តារា​សម្ដែង Sienna Miller បាន​ផ្ដាច់​ទំនាក់​ទំនង​ជាមួយ​គូ​ដណ្ដឹង​តារា​សម្ដែង​ Tom Sturridge កាល​ពី​ឆ្នាំ​ ២០១៥ ខណៈ​ដែល​លោក​ Brad Pitt បែក​បាក់​ស្នេហា​ជាមួយ​តារា​សម្ដែង Angelina Jolie កាល​ពី​ ៥​ខែ​មុន៕

ចុច​អាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ