ដំណោះស្រាយងាយៗ iPhone ពេលគេ Call ចូលបើក Speaker ស្វ័យប្រវត្តិ
- 2017-07-01 00:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំណោះស្រាយងាយៗ iPhone ពេលគេ Call ចូលបើក Speaker ស្វ័យប្រវត្តិ
ចន្លោះមិនឃើញ
ប្រិយមិត្តរបស់ Sabay ធ្លាប់បានសួរថា ហេតុអ្វីទូរសព្ទ iPhone នៅពេលនរណាម្នាក់ Call ចូល ហើយយើងលើកទទួល វាក៏បើក Speaker (សម្លេងលឺមកក្រៅ) ដោយស្វ័យប្រវត្តិ? មិនរង់ចាំយូរ ថ្ងៃនេះក្រុមការងារបង្ហាញពីដំណោះស្រាយងាយៗទៅកាន់អ្នកទាំងអស់គ្នា។
បញ្ហានោះមកពីអ្នកច្រឡំដៃចុចបើកមុខងារសម្លេង Speaker ពេលធ្វើការ Call ចេញចូល៖
១/. ដំបូងសូមចូលទៅកាន់ Settings > General
២/. អូសមកក្រោមចុចលើពាក្យ Accessibility > ចុច Call Audio Routing
៣/. ត្រង់នេះ មាន ៣ ចំណុច Automatic/Bluetooth Headset/Speaker
@Speaker សំដៅរាល់ការ Call ចេញចូល វានឹងបញ្ជូនសម្លេងលឺមកក្រៅដោយស្វ័យប្រវត្តិ
@Bluetooth Headset សំដៅរាល់ការ Call ចេញចូល វានឹងបញ្ជូនសម្លេងទៅកាន់ឧបករណ៍បំពងសម្លេងផ្សេងៗ រួមមានកាសជាដើម
@Automatic សំដៅរាល់ការ Call ចេញចូល វានឹងដំណើរការជាធម្មតាវិញ ហើយវាមានការផ្លាស់ប្តូរ ផ្អែកទៅតាមកាលៈទេសៈដែលអ្នកប្រើបានកំណត់។
៤/.សូមរើសយកពាក្យ Automatic ជាការស្រេច(មើលរូប)៕
(បញ្ជាក់៖ ជំនាន់ iOS ទាបៗ ត្រង់ពាក្យ Call Audio Routing វាជំនួសដោយពាក្យ Physical and Motor វិញ។)
បើប្រិយមិត្តមានចម្ងល់ផ្សេងៗទៀតទាក់ទងនឹងការប្រើប្រាស់ស្មាតហ្វូនមិនថា Android ឫ iOS ក្ដី សូមធ្វើការ Comment នៅខាងក្រោម Sabay រីករាយជានិច្ចក្នុងការរុករកដំណោះស្រាយតាមដែលអាចធ្វើទៅបានមកជូនអ្នកទាំងអស់គ្នា។
អានបន្ត៖
វិធីបង្កើតគណនី Facebook ថ្មី មិនឲ្យភ្លេច Email និង Password
ស្រួលមិនបាច់ហត់ នេះវិធីបិទសំឡេងវីដេអូបើកស្វ័យប្រវត្តិលើ Facebook
iPhone/iPad គាំង Touch ID ប្រើមិនកើត អនុវត្តវិធីនេះសិន មុនគិតទៅរកជាងជួសជុល!