មកស្គាល់ ខ្សែស្បែកជើង ធ្វើឡើងដោយដៃ តម្លៃថ្លៃបំផុត រហូតដល់ខ្ទង់ម៉ឺនដុល្លារ
- 2017-07-05 07:07:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ ខ្សែស្បែកជើង ធ្វើឡើងដោយដៃ តម្លៃថ្លៃបំផុត រហូតដល់ខ្ទង់ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនមួយបានដាក់លក់ខ្សែស្បែកជើង ដែលមានតម្លៃថ្លៃបំផុតលើពិភពលោក រហូតដល់ខ្ទង់ម៉ឺនដុល្លារ។
ខ្សែស្បែកជើងដែលមានតម្លៃថ្លៃកប់ក្ដោងនោះ ត្រូវបានធ្វើឡើងដោយដៃ ដោយអ្នករចនា និងសិប្បករជនជាតិកូឡុំប៊ីជាច្រើននាក់ ដោយចំណាយពេលរហូតដល់ទៅ ១២០ ម៉ោងក្នុងការផលិត។
ក្រុមហ៊ុនផលិតខ្សែស្បែកជើងខាងលើ បានឲ្យដឹងថា វាបានផលិតឡើងដោយប្រើប្រាស់ បច្ចេកទេសផលិតគ្រឿងអលង្ការបុរាណ ហើយវាជាខ្សែស្បែកជើង ដែលមានតម្លៃថ្លៃបំផុតលើពិភពលោក ពោលគឺ ១៩ ០០០ ដុល្លារ។
គួរបញ្ជាក់ថា ការផលិតខ្សែស្បែកជើងនេះ ទទួលបានការបំផុសគំនិតពីជនជាតិដើមនៃភូមិ Quinchia នៅក្នុងប្រទេសកូឡុំប៊ី។
ក្រុមហ៊ុនខាងលើបានសន្យាថា អ្នកនឹងពេញចិត្តចំពោះផលិតផល ហើយក៏ផ្ដល់ជូននូវការធានាអស់មួយជីវិតទៀតផង (សម្រាប់អ្នកទិញដើម) បើមានភាពមិនប្រក្រតីណាមួយទាក់ទងនឹងស្នាដៃ និងវត្ថុធាតុដើម៕
ចុចអាន៖