ទៅមើលផ្លូវហាយវ៉េ​ចិនជាង ៨០០គីឡូម៉ែត្រ​ទើបសម្ពោធ កាត់​វាលស្រែខៀវ​ស្រងាត់

  • 2017-08-29 02:24:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ២៨ សីហា ម្សិលមិញ ចិន​បាន​បើក​សម្ពោធន៍​សមិទ្ធផល​ដ៏​អស្ចារ្យ​ថ្មី​មួយ​​ទៀត​ គឺ​ផ្លូវ​ហាយ​វ៉េ​ ប្រវែង​ជាង ៨០០​គីឡូម៉ែត្រ មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ទន្លេ​លឿង​ នៅ​ខេត្ត​សានស៊ី ភាគ​ពាយ័ព្យ​ប្រទេស។

ផ្លូវ​នេះ​ចាប់​ផ្ដើម​សាង​សង់​​ចេញ​ពី​ទីក្រុង​យូលីន ​និង​បញ្ចប់​នៅ​ទីក្រុង Weinan ​ប្រវែង ៨២៨,៥​គីឡូ​ម៉ែត្រ​ជាមួយ​​ទឹក​ប្រាក់​ចំណាយ​ប្រមាណ ១​ពាន់​លាន​ដុល្លារ ​ដោយ​ឆ្លង​កាត់​ស្រុក​ចំនួន ១២ ដោយ​វា​នឹង​បម្រើ​ផល​ប្រយោជន៍​ដល់​ប្រជាជន​ជាង ២លាន​នាក់។

លើស​ពី​នេះ​ទៀត ផ្លូវ​ហាយវ៉េ​ខាង​លើ​ បាន​ឆ្លង​កាត់​​តំបន់​​ទេសចរណ៍​ជា​ច្រើន​កន្លែង​នៅ​ខេត្ត​សានស៊ីន ​រួម​ទាំង​ទឹក​ធ្លាក់ Hukou និង​​ភ្នំ​ហួសាន ដែល​ជា​ទី​សក្ការបូជា​ល្បី​ឈ្មោះ​មួយ​ក្នុង​ចំណោម​ទាំង ៥ របស់​ចិន​ផងដែរ៕

ចុចអាន៖

ប្រភព៖ Chinadaily   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទថ្មី