ទិញកាមេរ៉ាភ្លាម គួរដឹងពាក្យគន្លឹះទាំងនេះភ្លាម
- 2017-10-20 02:27:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទិញកាមេរ៉ាភ្លាម គួរដឹងពាក្យគន្លឹះទាំងនេះភ្លាម
ចន្លោះមិនឃើញ
ការផលិតរូបភាពបានស្អាត គឺមិនមែនគ្រាន់តែចេះចាប់ប្លង់ប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវអាចបញ្ជានូវមុខងារនានារបស់កាមេរ៉ាបានយ៉ាងច្បាស់លាស់ផងដែរ។ ការបញ្ជាលើមុខងារទាំងនោះ គេកំណត់ដំណាងដោយអក្សរឡាតាំងដែលមានដូចជា៖
អក្សរ R
Racking focus ជាបច្ចេកទេសក្នុងការផ្ដោតអារម្មណ៍អ្នកមើលនៃវីដេអូដោយប្ដូរនូវការ Focus ពី Subject នៅផ្ទៃខាងមុខ ទៅ Subject នៅផ្ទៃខាងក្រោយ ឬបញ្ច្រាសគ្នាវិញ។
កាមេរ៉ាប្រភេទ Pro និង Semi-pro ជាច្រើនមានជម្រើសសម្រាប់ថតជា File Raw ដោយវាផ្ទុកនូវរាល់ទិន្នន័យដែលបានថតកំឡុងពេល Exposure ក្នុងទម្រង់មិនកែប្រែ ដែលមិនដូចទៅនឹង JPEGs, TIFFs និង ទម្រង់ File ផ្សេងទៀត។ File Raw អាចកែប្រែទៅតាមតម្រូវការបានច្រើនជាងរូបភាពដែលថតក្នុងទម្រង់ផ្សេងទៀត ហើយអាចរក្សាទុកជាទម្រង់ផ្សេងដូចជា JPEGs, TIFs និងមួយចំនួនទៀតបាន។
Red-eye ពិពណ៌នាពីប្រស្រីភ្នែកដែលមានពណ៌ក្រហមនៃភ្នែករបស់ Subject ដែលពេលខ្លះកើតឡើងពេលថតរូបមនុស្ស ឬសត្វចិញ្ចឹមជាមួយនឹង Electronic flash។ Effect នេះជាធម្មតាកើតឡើងពេលប្រស្រីភ្នែកត្រូវបានពង្រីកក្នុងស្ថានភាពមានពន្លឺទាប។ ពណ៌ក្រហមមានដោយពន្លឺពី Flash ប៉ះនឹងផ្នែកក្រោយនៃភ្នែក ហើយបំភ្លឺនូវសរសៃឈាម។ Red-eye អាចជៀសវាងបានដោយដាក់នូវ Flash ចម្ងាយលើសពី ៦ inch ពី Lens កាមេរ៉ា។ ហេតុផលនៃ Red-eye ភាគច្រើនមានលើកាមេរ៉ា Compact ដោយ Flashtube ស្ថិតនៅជិតនឹង Lens ដែលធ្វើឲ្យពន្លឺចូលផ្នែកខាងលើនៃប្រស្រីភ្នែករបស់ Subject។
វិធីក្នុងការកាត់បន្ថយនូវ Red-eye ពីការថតជាមួយនឹង Flash ដោយប្រើប្រាស់ ការបញ្ចេញពន្លឺរយៈពេលខ្លី ឬ Pre-flash។ កាមេរ៉ាមួយចំនួនមាន Pre-flash ដែលដំណើរការប៉ុន្មានដងមុនពេលបង្កើត Flash ចុងក្រោយ ហើយរូបភាពត្រូវបានថត។ Red-eye អាចកាត់បន្ថយក្នុងកម្មវិធីកាត់ត ឬលើកាមេរ៉ាតែម្តង សម្រាប់កាមេរ៉ាមួយចំនួន។
កាមេរ៉ា Reflex ប្រើប្រាស់នូវប្រព័ន្ធ Mirror ក្នុងការ Reflect ពន្លឺដែលឆ្លងកាត់ Lens ដើម្បីបង្ហាញលើអេក្រង់។ រូបភាពដែលបានឃើញក្នុង Viewfinder របស់កាមេរ៉ាគឺដូចគ្នានឹងអ្វីដែលប៉ះនឹង Image sensor របស់កាមេរ៉ា។ ប្រព័ន្ធនេះផ្តល់នូវវិធីត្រឹមត្រូវបំផុតក្នុងការកំណត់ Frame និង Focus។ ប្រព័ន្ធ Reflex អាចជៀសវាងនឹងបញ្ហា Parallax បាន ហើយ កាមេរ៉ា Reflex ក៏អាចហៅថា SLRs ឬ DSLRs ផងដែរ។
សមត្ថភាពដែលកាមេរ៉ាធ្វើការ Shutter ពីចម្ងាយដោយប្រើប្រាស់ Cable release ឬ Wireless transmitter ឬ Transceiver។
សំដៅលើចំនួន Pixels ទាំងបញ្ឈរ និងផ្តេក ដែលប្រើប្រាស់ក្នុងការថត ឬបង្ហាញរូបភាព។ Resolution កាន់តែខ្ពស់ រូបភាពកាន់តែច្បាស់។
RGB ជាម៉ូដែលពណ៌ ដែលមានពន្លឺពណ៌ក្រហម បៃតង និងខៀវបន្ថែមចូលគ្នាក្នុងវិធីផ្សេងៗ ដើម្បីបង្កើតនូវបណ្ដុំពណ៌សម្រាប់តំណាង និង Display ជារូបភាពលើកុំព្យូទ័រ និង Device ដទៃទៀត។
ក្នុងផ្នែក HDSLR នេះជាប្រព័ន្ធ Support និង Focus ដែលបានរចនាជាពិសេសសម្រាប់ថតវីដេអូជាមួយនឹងកាមេរ៉ា HDSLR។ HDSLR rig ផ្តល់នូវសមត្ថភាព Support, focus និង Monitor ដែលមានក្នុងកាមេរ៉ាថតវីដេអូប៉ុណ្ណោះ។
អក្សរ S
Saturation ជាជម្រៅនៃពណ៌ក្នុងរូបភាព។ រូបភាពជាមួយនឹងកម្រិតពណ៌ជ្រៅជា Heavily saturated។ រូបភាពជាមួយនឹងកម្រិត Saturation ស្រាល ជា Muted color palette។ ម្យ៉ាងទៀតរូបភាពដែលបាន Desaturated ពណ៌ប្រែជា Monotone ឬ ខ្មៅសរ។
SD Card ជាប្រភេទ Memory cards ដែលមានលក្ខណៈតូចជាង CompactFlash (CF) cards ដែលអាចឲ្យអ្នកផលិតកាមេរ៉ាកាត់បន្ថយនូវទំហំកាមេរ៉ាបាន។ ជាធម្មតា វាត្រូវបានប្រើប្រាស់លើ Cell phone, PDAs និងឧបករណ៍អេឡិចត្រូនិកតូចៗ ដែលមានបញ្ចូលនូវ Removable memory។
ប្រព័ន្ធក្នុងកាមេរ៉ាដែលគ្រប់គ្រងនូវពន្លឺដែលបញ្ជូនទៅកាន់ Sensor។ Leaf-shutter lens មាននូវទិដ្ឋភាពភាគច្រើននៃ Lens កាមេរ៉ា ហើយ Lens Medium-format ជាច្រើនមាននូវ Shutter ជាកម្មសិទ្ធិផ្ទាល់ខ្លួន។
Metering mode ដែល Shutter speed មានលក្ខណៈមិនប្រែប្រួល ហើយ Exposure ត្រូវបានគ្រប់គ្រងដោយការបើក ឬបិទនៃ Lens aperture។
រយៈពេលដែល Shutter បើកពេល Shutter release ដំណើរការ។
កាមេរ៉ាដែលប្រើប្រាស់នូវប្រព័ន្ធ Prism និង Mirror ដើម្បីឲ្យរូបភាពបានឃើញដោយ Lens លើអេក្រង់ដែល Focus។ រូបភាពដែលអ្នកប្រើប្រាស់ឃើញក្នុង Viewfinder ដូចគ្នាទៅនឹងរូបភាពដែលនឹងថត។
Spot metering កំណត់នូវផ្នែកតូចបំផុតនៃតំបន់រូបភាពសរុប។ កាមេរ៉ាចាស់មានតម្លៃធូរថ្លៃ ផ្តល់តែមួយប៉ុណ្ណោះដែលកំណត់នៅចំណុចកណ្ដាល ជាធម្មតាគ្របដណ្ដប់ពី ១ ទៅ ៥ ដឺក្រេ។ កាមេរ៉ាថ្មីផ្ដល់នូវជម្រើសពី ៣, ៥, ៧, ១១ ឬច្រើនជាងនេះនៃចំណុចសម្រាប់ជ្រើសរើស Metering ដែលអាចកំណត់នូវតំបន់សំខាន់នៃរូបភាពបានល្អ។ Spot metering ជាវិធីដ៏ល្អសម្រាប់ពិនិត្យមើលលើ Subject ដែលមានពន្លឺជះពីក្រោយ។
ស្តង់ដារពណ៌ Gamut សម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows។ sRGB ក៏ជា Lowest common denominator សម្រាប់ស្តង់ដារពណ៌ផងដែរ ដោយវាផលិតនូវពណ៌លើអេក្រង់មិនសូវបានល្អនោះទេ។ Adobe RGB ជា Wider-gamut color space ហើយល្អសម្រាប់ Render ពណ៌បានត្រឹមត្រូវកម្រិតខ្ពស់។
Memory storage device ប្រើប្រាស់ក្នុងការរក្សាទុកនូវទិន្នន័យថតដោយកាមេរ៉ា។ ទម្រង់ Storage card មាន CompactFlash (CF), Secure Digital (SD), xD, SmartMedia និង Memory Sticks។
អក្សរ T
File រូបភាពតូចជាតំណាង ហើយរូបភាពដែលមានលើ LCD របស់កាមេរ៉ាជារូបភាព Thumbnail នៃ File ធំ។
File TIFF ជា File រូបភាព Flexible bitmap ដែលអាចប្រើប្រាស់បានរាល់កម្មវិធីកាត់ត ហើយរាល់ Desktop scanner ក៏អាចផលិតនូវរូបភាព TIFF ផងដែរ។ ទម្រង់នេះ ប្រើប្រាស់នូវ Extension .tif ដែលគាំទ្រនូវ File ប្រភេទ CMYK, RGB, Lab និង Grayscale ជាមួយនឹង Alpha channel និង File bitmap ដោយគ្មាន Alpha channels។ TIFF ក៏គាំទ្រដល់ LZW compression ដែលជាទម្រង់ Lossless compression។
បច្ចេកទេសក្នុងការថតនៅកម្រិតធម្មតា ប៉ុន្តែពេល Play មានល្បឿនលឿន ដូចជា ការថតចរាចរណ៍ ដំណើររុក្ខជាតិលូតលាស់ អាកាសធាតុប្រែប្រួលជាដើម ដែលល្អសម្រាប់ប្រើបច្ចេកទេសនេះ។
សម្រាប់ពិពណ៌នាពីគុណភាពកម្រិតពណ៌ និង Tone ពីភាពលម្អិតនៃស្រមោលរបស់រូបភាព តាមរយៈភាពលម្អិតរបស់ Highlight ដែលភ្លឺបំផុត រួមទាំងរាល់ដំណើរផ្លាស់ប្ដូរនៅរវាងចំណុចខ្លាំងទាំងនេះ។ កម្រិត Tonal ក៏អាចបង្ហាញក្នុងផ្នែកនៃ Gamut ផងដែរ។
TTL សំដៅលើប្រព័ន្ធ Metering ដែលកំណត់នូវ Exposure ត្រឹមត្រូវដោយអាស្រ័យលើពន្លឺដែលប៉ះនឹង Image sensor ក្រោយឆ្លងកាត់ Lens របស់កាមេរ៉ា។ ការពិនិត្យរបស់ TTL មានលក្ខណៈត្រឹមត្រូវជាងការពិនិត្យរបស់ Handheld meter នូវរាល់កត្តានៃ Exposure ទាំងអស់រួមមាន Filtration (តម្រង) និង Optical peculiarities (ការបារម្ភពីអុបទិក) ណាមួយ ត្រូវបានបញ្ចូលក្នុងរបាយការណ៍ពេលកំណត់ Exposure ចុងក្រោយ។ Dedicated flash លើកាមេរ៉ាជាច្រើនក៏ប្រើប្រាស់នូវ TTL metering ក្នុងការកំណត់នូវ Flash exposure ឲ្យបានត្រឹមត្រូវផងដែរ។
ផ្ទាំង Acquire ឬ Import ដែលបង្កើតជាស្តង់ដារសម្រាប់ទំនាក់ទំនងរវាង Scanner, កាមេរ៉ា និង កម្មវិធីកុំព្យូទ័រ។ TWAIN ជាផ្ទាំងជម្រើសសម្រាប់ Window platform ដែលអាចឲ្យអ្នក Import រូបភាពចូលកម្មវិធីបាន។
អក្សរ U
ការថតរូបដោយមានពន្លឺតិចពេក ដែលអាចធ្វើឲ្យរូបភាពងងឹត។ ក្នុងរូបភាព Underexposure អាចកែតម្រូវបានក្នុងកម្មវិធីកាត់ត ដោយអាស្រ័យលើកម្រិតងងឹតលើរូបភាព។ File Raw មានលក្ខណៈងាយស្រួលក្នុងការកែតម្រូវជាង JPEGs និង TIFFs។
អក្សរ V
សូមពិនិត្យលើ Vibration Reduction
សមត្ថភាពនៃកាមេរ៉ាថតរូបក្នុងការថតនូវផ្នែកនៃវីដេអូ Variable-resolution។
ប្រព័ន្ធសម្រាប់ពិនិត្យ និងការ Focus លើ Subject ដែលត្រូវថត។ ក្រៅពី Rangefinder និង Reflex viewfinder កាមេរ៉ា Compact ជាច្រើនប្រើនូវអេក្រង់ LCD ក្នុងទីតាំងនៃ Viewfinder ដែលជាវិធីកាត់បន្ថយនូវទំហំរបស់កាមេរ៉ា។ បច្ចុប្បន្ន Electronic viewfinders (EVFs) មានលក្ខណៈប្រសើរឡើង ហើយកំពុងស្វែងរកនូវវិធីចូលទៅក្នុង DSLRs។
ភាពងងឹតនៅគែមរូបភាព ដោយសារកម្សោយនៃ Lens ក្នុងការបែងចែកពន្លឺទៅជ្រុងនៃ Frame។ វាអាចកែតម្រូវបាន ដោយនៅលើកាមេរ៉ាតែម្ដង, ប្រើប្រាស់ Center-weighted neutral density filters ឬ ប្រើ Photoshop។ យ៉ាងណាមិញ Vignetting ក៏មានលក្ខណៈច្នៃប្រឌិតមួយដែរ ដោយតម្រង់ភ្នែកទៅកណ្តាលនៃ Frame។
អក្សរ W
ធម្មតា Watermark ជារូបភាព ឬស្លាកសញ្ញាដែលដាក់បញ្ចូលក្នុងក្រដាសសម្រាប់គោលបំណងសុវត្ថិភាព។ ក្នុងការថតរូប Water mark សំដៅលើព័ត៌មានដែលដាក់បញ្ចូលក្នុងទិន្នន័យរូបភាព ដើម្បីការពារ ការរក្សាសិទ្ធិនៃរូបភាព។
សមត្ថភាពរបស់កាមេរ៉ាក្នុងការកែតម្រូវពណ៌ក្រោមលក្ខខណ្ឌពន្លឺផ្សេងគ្នារួមមាន Daylight, Indoor, Fluorescent lighting និង Electronic flash។ កាមេរ៉ាជាច្រើនផ្ដល់នូវ Auto WB mode ប៉ុន្តែមិនតែងតែត្រឹមត្រូវនោះទេ។
អក្សរ X
សរុបអត្ថន័យអក្សរកាត់ឡាតាំងពី A ដល់ X ដើម្បីងាយស្រួលគ្រប់គ្រងកាមេរ៉ា