មិត្តភាព៖ អេស្ប៉ាញ​ ស៊ី​ កូស្តារីកា ៥-០ ឯ​ រុស្សី​ចាញ់​អាហ្សង់ទីន

  • 2017-11-12 03:35:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​គោជល់​អេស្ប៉ាញ​បាន​​យក​ឈ្នះ​​​ប្រទេស​មក​ពី​អាមេរិក​កណ្ដាល​ស៊ី​កូស្តារីកា​ដល់​ទៅ​ ៥​ទល់​នឹង​០ ខណៈ​ម្ចាស់​ផ្ទះ​ World Cup ២០១៨​រុស្សី​បរាជ័យ​ ក្រោម​ស្នៀត​របស់​អាហ្សង់ទីន​ ០-១ ដែល​ជា​ការ​ប្រកួត​មិត្តភាព​កម្ដៅ​សាច់​ដុំ​។

៥​គ្រាប់​របស់​អេស្ប៉ាញ​ធ្វើ​​បាន​ដោយ​ David Silver ២គ្រាប់ Jordi Alba, Alvaro Morata, Thiago Alcantara ម្នាក់​មួយ​គ្រាប់។ ចំណែក​មួយ​គូ​ទៀត អាហ្សង់ទីន​បាន​ឱកាស​ច្រើន​លើ​ក្រុម​ម្ចាស់​ផ្ទះ​ រុស្សី ប៉ុន្តែ​ការ​សម្រេច​ទី​ធ្វើ​​មិន​បាន​ល្អ​សោះ។ លុះ​ដល់​​ចុងម៉ោង​នាទី​៨៦​ទៅ​ហើយ ទើប Sergio Aguero ទាត់​ទម្លុះ​សំណាញ់​មួយ​គ្រាប់ ដែល​ជា​គ្រាប់​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​នោះ។

អាហ្សង់ទីន​នៅ​សល់​មិត្តភាព​មួយ​ប្រកួត​ទៀត ត្រូវ​ប៉ះ​​នីហ្សេរីយ៉ា​​នៅ​ថ្ងៃ​ទី​១៤ ខែ វិច្ឆិកា ឯ​អេស្ប៉ាញ​ត្រូវ​ប៉ះ​រុស្សី​ផង​ដែរ​នៅថ្ងៃ​តែ​មួយ៕ ​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម