៨ ចំណុច អាចមើលដឹងភ្លាម iPhone 6/6s ក្លែងក្លាយឬមិនក្លែងក្លាយ
- 2018-05-04 03:39:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៨ ចំណុច អាចមើលដឹងភ្លាម iPhone 6/6s ក្លែងក្លាយឬមិនក្លែងក្លាយ
ចន្លោះមិនឃើញ
ថ្វីបើ iPhone 8/8 Plus និង iPhone X កំពុងមានប្រជាប្រិយនៅលើទីផ្សារ ក្រឡេកទៅម៉ូឌែលចាស់ដូចជា iPhone 6/6s ក៏នៅមានឈ្មួញមួយចំនួនតូច យកម៉ាស៊ីនក្លែងក្លាយ (Clone) មកបង្ហោះលក់ នាំឲ្យអ្នកប្រើប្រាស់ខ្លះអាចចាញ់ល្បិចកលបានយ៉ាងងាយ។ Sabay ណែនាំវិធីសម្គាល់ ៨ចំណុចលើ iPhone 6/6s មួយណាពិតឬក្លែងក្លាយ?
១.មើលប្រអប់:
ប្រអប់ iPhone 6/6s ក្លែងក្លាយមានរូបទូរសព្ទនៅផ្នែកខាងលើ ខុសពីរបស់ Orginial មានផ្ទៃសទទេស្អាត។
២.ខ្នងប្រអប់:
របស់ពិតគម្លាតពីទំហំអង្គផ្ទុកម៉ាស៊ីន (ឧទាហរណ៍: 64GB) ធៀបនឹងអក្សរមានប្រវែងខុសគ្នា របស់ពិតហាក់នៅជិត ជាងរបស់ក្លែងក្លាយ។
៣.មើលខ្នងម៉ាស៊ីន:
ក្រឡេកទៅផ្នែកខាងក្រោយទូរសព្ទ គម្លាតពីផ្នែកអង់តែនខាងក្រោម ធៀបនឹងអក្សររ៉ាយរ៉ាប់ពីលេខកំណែតួម៉ាស៊ីន បើជិតជារបស់ពិត បើឆ្ងាយជារបស់ក្លែងក្លាយ។
៤.មើលលែនកាមេរ៉ា:
លែនកាមេរ៉ាក្រោយរបស់ iPhone លៀនចេញមកក្រៅខ្ពស់ ខណៈផលិតផលបន្លំភាគច្រើនប្រើត្រឹមលែនទំហំតូចធម្មតា។
៥.ពិនិត្យប៊ូតុង:
ចុចប៊ូតុង Power នៅផ្នែកចំហៀង បើរបស់ពិតចេញពីក្រុមហ៊ុនអ្នកនឹងលឺសំឡេងរាងខ្លាំងល្មមទទួលយកបាន ខុសពីរបស់ក្លែងក្លាយមានសំឡេងខ្សោយ។
៦.ភាគរយថ្ម:
ភាគរយថ្មបង្ហាញលើអេក្រង់ ជាធម្មតាមានពណ៌សមិនអាចផ្លាស់ប្តូរបាន ខុសពីរបស់ក្លែងក្លាយខ្លះមានពណ៌ខៀវ ក្រហម ពោលគឺខុសពីពណ៌ស។
៧.មើលក្តារចុច (Keyboard):
ត្រង់ប៊ូតុងដកឃ្លានៅលើ Keyboard នឹងមានពាក្យថា "Space” សរសេរខាងលើ និងពុំមានសញ្ញាក្បៀសនោះទេ។
៨.ដោតភ្ជាប់ទៅ iTunes:
ពិតណាស់ដែលកម្មវិធី iTunes អាចចាប់ស្គាល់តែផលិតផលរបស់ក្រុមហ៊ុន Apple មួយគត់ ម្ល៉ោះបើជាឧបករណ៍ផ្សេងនៅពេលអ្នកដោតនឹងលោតសារ Error ដែលមានន័យថានោះជារបស់ក្លែងក្លាយហើយ។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ:
ព្រោះមិនយកពន្ធ ចំនួននាំចូលរថយន្តនៅវៀតណាមធ្លាក់ចុះខ្លាំងនៅដើមឆ្នាំ
ចិញ្ចៀនចារបុរសមានបង្កប់កាមេរ៉ា ដាក់លក់លើអ៊ីនធឺណិត តម្លៃមិនធម្មតា