មើល​វីដេអូ​បង្ហាញ​លក្ខណៈ​ពិសេស Galaxy S6/S6 Edge នេះ​ ធានា​ថា​អ្នក​នឹង​ចង់​ទិញ​ប្រើ​មិន​ខាន​

  • 2015-03-04 23:35:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy S6 និង S6 Edge កំពុង​ទទួល​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​ ដោយ​សារ​ការ​ផ្លាស់​ប្តូរ​រូបរាង​ពី​ជ័រ​ ទៅ​ជា​អាលុយមីញ៉ូម​យ៉ាង​រលើបរលោង​។ ផ្នែក​ខាង​មុខ​ និង​​ខាង​ក្រោយ​របស់​​ GS6/GS6 Edge ស្រោប​ដោយ កញ្ចក់​ប្រភេទ​ Corning Gorilla Glass 4។ ដោយ​ឡែក​ ចំពោះ​កម្រាស់​វិញ Galaxy S6 Edge ​មាន​កម្រាស់ (៧ម.ម) ​ក្រាស់​​ជាង Galaxy S6 (៦,៨ម.ម) ហើយ​ថាមពល​ថ្ម​របស់​វា​ អាច​ប្រើ​បាន​៤ម៉ោង​ ចំពោះ​ការ​សាក​ថ្ម​រយៈ​ពេល​ ១០នាទី។

 

 

ចំពោះ Sensor នៅ​ពី​ក្រោម​ Flash ផ្នែក​ខាង​ក្រោយ​របស់ GS6 Edge​ អាច​ឱ្យ​អ្នក​​​ បដិសេធ​ការ​ហៅ​ណា​មួយ ខណៈ​ទូរសព្ទ​ផ្កាប់ ដោយ​គ្រាន់​តែ​យក​ម្រាម​ដៃ​ចុច​លើ Sensor នោះ​​ឱ្យ​យូរ​​ (រូប​លើ​)។ ដូច្នេះ​អ្នក​​មិន​បាច់​ផ្ងារ​ទូរសព្ទ ​ហើយ​ចុច​ទទួល​ការ​ហៅ (Call) ​នាំ​​តែ​ខាត​ពេល​នោះ​ទេ។ មួយ​វិញ​ទៀត​ អ្នក​ក៏​អាច​ប្រើ​ Sensor ខាង​លើ​ ដើម្បី​វាស់​ចង្វាក់​បេះដូង​បាន​ផង​ដែរ។ ​

 

នៅ​មាន​ចំណុច​​ពិសេស​ៗ គួរ​ឱ្យ​ទាក់​ទាញ​​មួយ​ចំនួន​​ទៀត​ ដែល​នឹង​បង្ហាញ​តាម​រយៈ​វីដេអូ​ Review ខាង​ក្រោម​នេះ៖

 

 

-កាមេរ៉ា​ក្រោយ​​របស់ Galaxy S6 និង S6 Edge អាច​ថត​វីដេអូ​បាន​ក្នុង​កម្រិត​ច្បាស់​រហូត​ដល់​ទៅ 4K និង​​អាច​ថត​រូប​នៅ​កន្លែង​ងងឹត​​បាន​ច្បាស់​​ជាង Smartphone ដ៏​ទៃ​ ដោយ​មិន​បាច់​ប្រើ​ Flash។

 

-នៅ​ផ្នែក​ខាង​គែម​របស់ GS6 Edge អាច​បង្ហាញ Notification ជា​ច្រើន​ (អត្ថបទ​សារ Call ជា​ដើម​) និង​មាន Glance Screen សម្រាប់​បង្ហាញ​ម៉ោង​ ងាយ​ស្រួល​មិន​បាច់​ចុច​បើក​ទូរសព្ទ​ពេល​កំពុង​គេង​ពេល​យប់​។

 

-អ្នក​អាច​កំណត់​ពណ៌​ផ្សេង​ៗ​ទៅ​លើ​ Contact Name ណា​មួយ នៅ​ផ្នែក​គែម​ខាង​ឆ្វេង​ឬ​ស្តាំ​របស់ GS6 Edge​ ដើម្បី​ងាយ​ចាំ​ ពេល​មាន​ការ​ហៅ​ចូល​ ក្នុង​ករណី​​ទូរសព្ទ​ផ្កាប់។ នៅ​ពេល​មាន​ការ​ហៅ​ចូល​ នោះ​វា​នឹង​ចេញ​ភ្លើង​ទៅ​តាម​ពណ៌​ ដែល​អ្នក​បាន​កំណត់។

 

-នៅ​ពេល​ថត​វីដេអូ កាមេរ៉ា​របស់​ GS6/GS6 Edge អាច​ចាប់​យក​ (Focus) ផ្ទៃ​មុខ​របស់​មនុស្ស​ណា​មួយ​ដែល​អ្នក​កំពុង​ថត ដោយ​គ្រាន់​ Lock មុខងារ​ Focus នោះ​ជា​ការ​ស្រេច​៕

 

នៅ​មាន​ចំណុច​ពិសេស​ៗ​ជា​ច្រើន​ទៀត​នៅ​លើ Galaxy S6/S6 Edge ដែល​ Sabay នឹង​បង្ហាញ​នៅ​ពេល​ក្រោយ​ទៀត។

 

អាន៖ តិច​អត់​​​ដឹងកាស​ iPhone មាន​ប្រយោជន៍​​​ពិសេស​​​១៤យ៉ាង​​​? 

អាន៖ ចង់​ថត​វីដេអូ​លើ iPhone ​បាន​ស្អាត​ ចេះ​តែ​ប៉ុន្មាន​ក្បាច់​នេះ​ទៅ​បាន​ហើយ​​

 

ដោយ៖ ប៉ែត ផាន់និត