ប្រទេសកេនយ៉ា សម្រេច​ច្បាប់ហាម​ប្រើប្រាស់​ថង់ប្លាស្ទិក​ដាច់ខាត ឯការផាក​ពិន័យធ្ងន់ក

  • 2017-08-28 05:01:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បម្រាម​ការ​ប្រើ​ប្រាស់​ថង់​ប្លាស្ទិក​​ ត្រូវ​បាន​ដាក់​ចូល​ជាធរមាន​ហើយ​ក្នុង​ប្រទេស​កេនយ៉ា មាន​ន័យ​ថា ចាប់​តាំង​ពី​ថ្ងៃ​ច័ន្ទ​នេះ​តទៅ បើ​រក​ឃើញ​ថា មាន​នរណា​​ម្នាក់​លក់​ដូរ ​ផលិត និង​កាន់​យួរ ពួក​គេ​ប្រឈម​នឹង​ការ​ផាក​ពិន័យ​​រហូត​ដល់ ៣៨ ០០០​ដុល្លារ ឬ​ជាប់​ពន្ធនាគារ​រហូត​ដល់ ៤​ឆ្នាំ។

រដ្ឋាភិបាល​កេនយ៉ា ​អះអាង​ថា​ បម្រាម​នេះ​នឹង​ជួយ​ការពារ​បរិស្ថាន ប៉ុន្តែ​ក្រុម​អ្នក​ផលិត​ថង់​បដិសេធ​ថា ​ការងារ​ជាង ៨០ ០០០​កន្លែង​ នឹង​ត្រូវ​បាត់​បង់​។ ​កាល​ពី​ថ្ងៃ​សុក្រ តុលាការ​បាន​ច្រាន​ចោល​បញ្ហា​នានា​​ដែល​រារាំង​​នឹង​​បម្រាមនេះ។ ​តាម​របាយការណ៍ ប្រជាជន​កេនយ៉ា បាន​ប្រើ​ប្រាស់​ប្លាស្ទិក​ប្រមាណ​ជាង ២៤​លាន​ថង់ ឬ​ស្បោង​ក្នុង​មួយ​ខែ​ៗ។

​ប្រទេស​ក្នុង​ទ្វីប​អាហ្វ្រិក​ផ្សេង​ទៀត​​​ក៏​បាន​ហាម​ឃាត់​ការ​ប្រើ​ប្រាស់​ថង់​ប្លាស្ទិក​​ដែរ រួម​ទាំង​​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ Rwanda និង​អេរីទ្រី។ ក្នុង​រយៈពេល ១០​ឆ្នាំ​ចុង​ក្រោយ​ ​កេនយ៉ា បាន​ប៉ុនប៉ង​សម្រេច​​ច្បាប់​ខាងលើ​ ៣​លើក​រួច​មក​ហើយ ទម្រាំ​ជោគជ័យ​ពេល​នេះ។ តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន BBC ​និយាយ​ថា ​មក​ទល់​ពេល​នេះ​ប្រជាជន​កេនយ៉ា ជា​ច្រើន​បាន​សាទរ​បម្រាម​។

មុន​ច្បាប់​ចូល​ជា​ធរមាន រដ្ឋាភិបាល​បាន​​ទុក​រយៈពេល​ឲ្យ ៦​​ខែ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នានា​កើត​មាន​​​ចំពោះ​ក្រុម​អ្នក​ផលិត និង​លក់ ដោយ​​បាន​ផុត​​កំណត់​​នៅ​យប់​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ហើយ៕

ចុចអាន៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទថ្មី