កំណត់ត្រា​​មិន​ដែល​ចាញ់​ជិត​៧០​ប្រកួត​របស់ Celtic ទីបំផុត​ត្រូវ​បាន​​បញ្ចប់​

  • 2017-12-18 04:03:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Celtic មិន​អាច​រក្សា​កំណត់ត្រា​មិន​​ដែល​ចាញ់​ក្នុង​ស្រុក​នៅ​​ប្រកួត​ទី​៦៩ បាន​ឡើយ​ ដោយ​ភ្លាត់​ស្នៀត​ចាញ់​ក្លឹប Hearts កាល​ពី​ម្សិលមិញ​ក្នុង​លទ្ធផល ៤-០។

គ្រាប់​បាល់​ដំបូង​របស់ Hearts សម្រេច​បាន​ដោយ​កីឡាករ​វ័យ​១៦​ឆ្នាំ​  Harry Cochrane ខណៈ​បី​គ្រាប់​ទៀត​រក​បាន​ដោយ Kyle Lafferty  និង Manuel Milinkovic ២​គ្រាប់​ម្នាក់​ឯង។ ក្រុម​លោក Brendan Rodgers មិន​ដែល​ស្គាល់​ពាក្យ​ថា​ ចាញ់​ទេ​ នៃ​ការ​ប្រកួត​ក្នុង​ស្រុក​គ្រប់​កម្មវិធី ចាប់​តាំង​ពី​ខែ ឧសភា ឆ្នាំ ២០១៦ នេះ​ជា​លើក​ដំបូង​ហើយ ធ្វើ​ឲ្យ​ពួក​គេ​សោកស្ដាយ​ជា​ខ្លាំង។

Celtic បាន​បំបែក​កំណត់ត្រា​នៃ​ការ​ប្រកួត​មិន​ស្គាល់​ចាញ់​​រយៈពេល​១០០​ឆ្នាំ​របស់​ ​ខ្លួន​ឯង​​​នៅ​ចក្រភពអង់គ្លេស​ក្នុង​ការ​ប្រកួត​ទី​​៦២​ កាល​ពី​ខែ វិច្ឆិកា​កន្លង​ទៅ​។ ក្រោយ​ចប់​ការ​ប្រកួត​ដ៏​សោកសៅ Brendan Rodgers បាន​និយាយ​ថា៖ "ពួក​គេ​បាន​សាង​កំណត់ត្រា​ មិន​ដែល​ចាញ់ ពួក​គេ​ពិត​ជា​គួរ​ឲ្យ​សរសើរ។ ពេល​នេះ​ពួក​គេ​នឹង​ត្រូវ​ចុច​ប៊ូតុង​ចាប់​ផ្ដើម​ឡើង​វិញ និង​ស្វែង​រក​៣​ពិន្ទុ​ឡើង​វិញ​នៅ​ប្រកួត​ក្រោយ"៕ ​​

ចុចអាន៖

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី