ទោះ iPhone បាត់​ក៏​លែង​ភ័យ បើ​ដឹង​​គន្លឹះ​អាថ៌កំបាំង​ទាំង ១១ ចំណុច​នេះ

  • 2017-12-23 04:52:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ភាគច្រើន ស្ទើរ​តែ​ទាំងអស់ ក្មេង ចាស់ សុទ្ធ​តែ​ប្រើ Smartphone ក្នុង​នោះ​ឃើញ​មាន​ច្រើន​ផង​ដែរ​អ្នក​ប្រើ iPhone ដោយសារ​ជំនាន់​ចេញ​ច្រើន​យូរ​ឆ្នាំ ហើយ​តម្លៃ​ធ្លាក់​ចុះ និង​រូបរាង​ស្រស់​ស្អាត​។ ម្យ៉ាងវិញទៀត វា​បាន​រក្សាទុក និង​ប្រើប្រាស់​ទិន្នន័យ​ផ្ទាល់ខ្លួន​ជាច្រើន ដូច្នេះ​ប្រសិនបើ​អ្នក​ចង់​ការពារ​ទិន្នន័យ​ផ្ទាល់​ខ្លួន​អ្នក​ពី​ជន​ទី​ពីរ ឬ​ទី​បី អ្នក​អាច​ពិនិត្យ​មើល ១១ ចំនុច​ខាងក្រោម​។

១. Lock device ដោយ​ប្រើ Passcode វែង​ជាង ៤ខ្ទង់

អ្នក​អាច​ប្រើ Custom alphanumeric characters (អាច​ប្រើ​ជាមួយ​អក្សរ និង​លេខ) ហើយ​អាច​ប្រើ​បាន​ច្រើន​ជាង ៤ ខ្ទង់​។ អ្នក​ចូល​ទៅ​កាន់​កម្មវិធី Settings > Touch ID & Passcode > Change Passcode > Passcode Options រួច​ជ្រើសរើស​យក Custom Alphanumeric Code។

២. បើក​ដំណើរការ Erase Data ដើម្បី​លុប​ទិន្នន័យ​ក្រោយ​ពេល​បញ្ចូល Passcode ១០ ដង​

ពេល​ទូរស័ព្ទ​អ្នក​អាច​ត្រូវ​បាន​គេ​លួច ជ្រុះ​បាត់ ឬ​ភ្លេច​ទីតាំង​ណា​មួយ​អ្នក​មិន​អាច​យក​វិញ​បាន អ្នក​អាច​កាត់​បន្ថយ​ហានិភ័យ​លើ​ទិន្នន័យ​អ្នក​ដល់​ជន​ទី​ពីរ​បាន ដោយ​លុប​ចោល​ទិន្នន័យ​គ្រប់​យ៉ាង​ក្រោយ​បញ្ចូល Passcode ខុស ១០ដង។ អ្នក​ចូល​ទៅ​កាន់​កម្មវិធី Settings > Touch ID & Passcode > Erase Data រួច​ប្រាកដ​ថា​ប៊ូតុង​ក្បែរ​នោះ​មាន​ពណ៌​បៃតង​។ 

៣. កុំ​បង្ហាញ Notification ក្នុង Lock screen សម្រាប់​កម្មវិធី​អ្នក​គិត​ថា​មាន​ទិន្នន័យ​សំខាន់​

លើ​ទូរស័ព្ទ​នឹង​បង្ហាញ​សារ​ឯកជន​អ្នក​លើ Lock screen ដែល​អាច​ឃើញ​ដោយ​អ្នក​ដទៃ​។ Notification ទាំង​នេះ​អាច​បិទ​បើក​បាន​សម្រាប់​កម្មវិធី​នីមួយៗ។ អ្នក​អាច​ចូល​ទៅ​កាន់​កម្មវិធី Settings > Notifications > ឈ្មោះ​កម្មវិធី > Show on Lock Screen។ 

៤. បិទ Share My Location

អ្នក​យក​ទូរស័ព្ទ​តាម​ខ្លួន​គ្រប់​ទីកន្លែង ហើយ​អាច​ចែករំលែក​ព័ត៌មាន​ទាំង​នោះ​ជាមួយ​នឹង​ក្រុម​គ្រួសារ និង​មិត្តភក្ដិ​។ ការ​បិទ​នូវ​មុខងារ​នេះ​អាច​ការពារ​ទិន្នន័យ​ទីតាំង​អ្នក​ពី​ជន​ដទៃ​បាន​។ អ្នក​ចូល​ទៅ​កាន់​កម្មវិធី Settings > Privacy > Location Services > Share My Location > បន្ទាប់​មក​ប្រាកដ​ថា​ត្រង់ Share My Location ប៊ូតុង​មិន​មាន​ពណ៌​បៃតង។ 

៥. បិទ​ Location services សម្រាប់​អ្វី​អ្នក​មិន​ត្រូវការ​

ពេល​ខ្លះ​កម្មវិធី​មួយ​ចំនួន​ត្រូវការ​ចាំបាច់​ទិន្នន័យ​របស់​អ្នក រួម​ទាំង​ទីតាំង​ផង​ដែរ​។ អ្នក​អាច​បិទ​មិន​អោយ​ចូល​ប្រើ​ទីតាំង​អ្នក​បាន​ម្តង​មួយៗ​។ អ្នក​គួរ​ពិនិត្យ​មើល​លទ្ធភាព​ចូល​ប្រើ​ដែល​បាន​ផ្តល់​អោយ​ទៅ​កាន់ Service របស់​ប្រព័ន្ធ​ដែល​ប្រហែល​ជា​មិន​ចាំបាច់​។ អ្នក​ចូល​ទៅ​កាន់​កម្មវិធី Settings > Privacy > Location Services រួច​ពិនិត្យ​មើល​កម្មវិធី​នីមួយៗ​ > System Services ត្រង់​ចំនុច​នេះ​អាច​ចូល​បាន​ប្រសិនបើ​អ្នក​ត្រូវការ​ពិនិត្យ​។

៦.​ បិទ​ចូល​ប្រើ​ទិន្នន័យ​សម្រាប់​កម្មវិធី​អ្នក​មិន​ត្រូវការ​

អ្នក​អាច​បិទ​ការ​ចូល​ប្រើ​ទៅ​កាន់​ទិន្នន័យ​ផ្ទាល់​ខ្លួន​អ្នក​ពី​កម្មវិធី​អ្នក​មិន​ត្រូវការ ឧទាហរណ៍ Contacts, Calendar, Photos និង​មួយ​ចំនួន​ទៀត​។ អ្នក​អាច​ចូល​ទៅ​កាន់​កម្មវិធី Settings > Privacy > Contacts ឬ Calendar ឬ​កម្មវិធី​ផ្សេង រួច​បិទ​បើក​ទៅ​តាម​អ្នក​ត្រូវការ​។

៧. ពិនិត្យ​មើល​កម្មវិធី​អ្នក​បាន​ដំឡើង​

អ្នក​គួរ​ចំណាយ​ពេល​ត្រួត​ពិនិត្យ​រាល់​កម្មវិធី​មាន​លើ Device ហើយ​លុប​ចោល​មួយ​ចំនួន​ប្រសិនបើ​អ្នក​លែង​ប្រើប្រាស់​។ អ្នក​ចុច​អោយ​ជាប់​លើ​កម្មវិធី​ណា​មួយ​លើ Home screen ហើយ​ចុច​សញ្ញា​ខ្វែង​លើ icon កម្មវិធី​ណា​មួយ​។ មួយវិញទៀត អ្នក​ក៏​អាច​ចូល​ទៅ​កាន់​កម្មវិធី Settings > General > Storage & iCloud Usage > Manage Storage រួច​ពិនិត្យ​មើល និង​លុប​។ 

៨. បិទ Read receipts ដូច្នេះ​មនុស្ស​មិន​ដឹង​ពេល​អ្នក​ឃើញ​សារ​របស់​ពួកគេ​

ពេល​ខ្លះ​អ្នក​មិន​ចង់​អោយ​អ្នក​ផ្ញើរ​សារ​មក​ដឹង​ថា ពេល​ណា​អ្នក​បាន​អាន​សារ​របស់​ពួកគេ​។ អ្នក​ចូល​ទៅ​កាន់​កម្មវិធី Settings > Messages > Send Read Receipts រួច​បិទ​ដំណើរការ​ដោយ​ប្រាកដ​ថា​ប៊ូតុង​មិន​មាន​ពណ៌​បៃតង​។ 

៩. បើក​ដំណើរការ Limit ad tracking

Ad tracking ត្រូវ​បាន​ប្រើ​ដោយ​បណ្ដាញ​ផ្សាយ​ពាណិជ្ជកម្ម​ទៅ​កាន់​គោលដៅ​មួយ​ក្នុង​កម្មវិធី​អ្នក​ប្រើ​។ ការ​កំហិត​ដល់​មុខងារ​នេះ​អាច​ផ្តល់​ចំនួន​កំណត់​មួយ​ដល់​ការ​តាមដាន​ពាណិជ្ជកម្ម​ឆ្លង​កម្មវិធី​ជាច្រើន​។ អ្នក​ចូល​ទៅ​កាន់​កម្មវិធី Settings > Privacy > Advertising > ត្រង់ Limit Ad Tracking ប្រាកដ​ថា​ប៊ូតុង​ក្បែរ​នោះ​មាន​ពណ៌​បៃតង​។ 

១០. អ្នក​គួរ Reset Advertising Identifier អោយ​បាន​ច្រើន​ដង​

ក្រៅ​ពី​ការ​ប្រើ​មុខងារ Limit ad tracking អ្នក​អាច​បន្ថែម​ស្រទាប់​ការពារ​បន្ថែម​លើ Privacy អ្នក​ដោយ​ការ​ Reset Ad Identifier សម្រាប់ Device អ្នក។ អ្នក​ចូល​ទៅ​កាន់​កម្មវិធី Settings > Privacy > Advertising > Reset Advertising Identifier។

១១. កំណត់ DuckDuckGo ជា Default Search Engine

DuckDuckGo ជា Search engine គ្មាន​ការ​តាមដាន​នោះ​ទេ ដោយ​មិន​ប្រមូល​ព័ត៌មាន​ឯកជន​អ្នក​នោះ​ឡើយ​។ សម្រាប់ Safari អ្នក​ចូល​ទៅ​កាន់​កម្មវិធី Settings > Safari > Search Engine > DuckDuckGo៕​

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ

ប្រភព៖ medium   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី