ដើម្បី​សង្គ្រោះ​អាយុជីវិត​កុមារ​កម្ពុជា ឆ្នាំ​២០១៧ ពេទ្យគន្ធបុប្ផា​ចំណាយ​ថវិកា​ជាង ៤០​លានដុល្លារ

  • 2018-01-08 08:37:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ឆ្នាំ ២០១៧ កន្លង​មក​នេះ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ ដែល​ត្រូវ​បាន​ចាត់​ទុក​ជា​មន្ទីរ​ពេទ្យ​កុមារ​ឈានមុខ​មួយ​​នៅ​កម្ពុជា​បាន​ចំណាយ​ថវិកា​ជាង​ ៤០ លានដុល្លារ​អាមេរិក​ ដើម្បី​ព្យាបាល​ក៏ដូចជា​សង្រ្គោះ​អាយុជីវិត​កុមារ​កម្ពុជា។

សូមចុចអាន៖ ត្រឹមតែ​១ថ្ងៃ​នៃបុណ្យ​សកល​ ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​​សង្គ្រោះ​ជីវិតកុមារ​ក្រីក្រស្ទើរមិនជឿ

លោក​វេជ្ជបណ្ឌិត ឡូរ៉ង ដីនីស នាយក​ប្រតិបត្តិ​មន្ទីរពេទ្យ​​ប្រចាំ​មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​ថ្លែង​ថា​ ចំនួន​នេះ​បើ​ប្រៀបធៀប​នឹងឆ្នាំ ២០១៦ មាន​ប្រហាក់​ប្រហែលគ្នា បើ​ទោះជា​ចំនួន​កុមារ​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មាន​កើន​ការ​កើន​ឡើង​ជាង​ឆ្នាំ​២០១៦ក្តី ព្រោះ​យើង​ប្រយ័ត្នប្រយែង​ទៅ​លើ​ខ្ទង់​ចំណាយ​ ប៉ុន្តែ​​ការ​ព្យាបាលគឺ​នៅ​រក្សា​បទដ្ឋាន និង​ស្តង់ដា​ដដែល។

សូមចុចអាន៖ ស្ត្រីមានផ្ទៃពោះក្អួតច្រើន រូបមន្តនេះ អាចជួយអ្នកបាន

​លោក​ថា ថវិកាជាង ៤០លានដុល្លារមាន​ការ​ចូលរួម​ចំណែក​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ប្រមាណ ១១ លាន​ដុល្លារ​អាមេរិក ​ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ការ​ផ្ដល់​ជូនពីគ្រឹះស្ថាន​អង្គរ​តាម​រយៈការ​បរិច្ចាគ ២ដុល្លារ សម្រាប់​ភ្ញៀវ ទេសចរណ៍​ម្នាក់​ចូល​ទស្សនា​អង្គរ​វត្ត​  ១ លាន​ដុល្លារ​ពី​កាកបាទ​ក្រហម​កម្ពុជា​ ​ការ​ចូលរួម​របស់ សប្បុរសជន​ក្នុងស្រុក​​គ្រប់​ស្រទាប់​វណ្ណៈ​មាន​ប្រមាណ​ ៣ លាន ៦ សែន​ដុល្លារ​អាមេរិក​ រដ្ឋាភិបាល​ស្វីសចំនួន ៤លានដុល្លារ​ក្នុង​មួយ​ឆ្នាំ និង​មូល​និធិ​ពី​ប្រទេសស្វីស។

លោក​បាន​បន្ថែមថា ការ​ផ្តល់​ជូន​នូវ​មូល​និធិ​នេះ​បង្ហាញ​ឱ្យ​ឃើញថា រដ្ឋាភិបាល​ស្វីស និង​ប្រជាជន​ស្វីស​នៅតែ​គាំទ្រ ក៏ដូចជា​យក​ចិត្តទុកដាក់​ចំពោះ​សកម្មភាព​របស់​​មន្ទីរពេទ្យ​គន្ធបុប្ផា​​ក្នុង​ការ​ជួយ​សង្រ្គោះ​អាយុវជីវិត​កុមារ​កម្ពុជា។ មូលនិធិពី​ប្រទេសស្វីស​ ទោះបី​ជា​អវត្តមាន លោក​វេជ្ជបណ្ឌិត Beat Richner​ កៀរគរ​ថវិកា​ក៏​ពិតមែន ប៉ុន្តែ​មិនមាន​សញ្ញា​ណាមួយ​ថមថយនោះទេ។ ជាក់ស្តែង​នៅ​ឆ្នាំ ២០១៨ នេះ យើង​ទទួល​បាន​ថវិកា​រង្វង់​ ២៧ លាន​ដុល្លារ​ទៅ​ ៣០ លាន​ដុល្លារ ដើម្បី​ប្រតិបត្តិការ​ព្យាបាល និង​សង្រ្គោះ​អាយុ​ជីវិត​កុមារ​តូច​នៅ​កម្ពុជា។

មូលនិធិ​គន្ធបុប្ផា​ នៃ​​មន្ទីរពេទ្យ​គន្ធបុប្ផា​​ភ្នំពេញ​ ​និ​ង​សៀមរាប​ នៅ​ឆ្នាំ​២០១៧ កន្លងមក​បាន​ ​ព្យាបាល​ជំងឺ​កុមារ​ ជាង​៩០​ម៉ឺន​​នាក់ និង​ស្ត្រី​មាន​ផ្ទៃពោះ​ជាង​១​០ម៉ឺន​​នាក់ ​បាន​​មក​ពិនិត្យ​​ និង​ព្យាបាល​​។ នេះ​បើតាម​លោក វេជ្ជបណ្ឌិត ឡូរ៉ង ដីនីស។​ ​

លោក​បានឱ្យ​​ដឹង​ទៀត​ថា មន្ទីរ​ពេទ្យ​​គន្ធបុប្ផា​​ភ្នំពេញ​​ និង​​ជ័យវរ្ម័ន​ទី​​៧(​​គន្ធបុប្ផា​ទី​៣)​ គឺ​​មាន​​កុមារ​មាន​​ជំងឺ​ចំ​នួន​​៩០៩.១៩២​​នាក់ ​ត្រូវ​​បាន​​ពិនិត្យ​​ព្យាបាល​​នៅ​​ក្នុង​​ផ្នែក​​ពិគ្រោះ​​ជំងឺ​​ក្រៅ ​ពោល ​គឺ​មាន​​ការ​កើន​ឡើង ​​៧​ភាគរយ ច្រើន​​ជាង​​ក្នុង​​ឆ្នាំ ​​២០១៦​ ចំនួន​​ ៨៤៨.៣៩៣​នា​ក់​​។​

កុមារ​​មាន​​ជំងឺ​​ធ្ងន់ធ្ងរ​​ចំនួន​​ ១៧២.៤៧០​នាក់ ត្រូវ​​បាន​ពិនិត្យ​​ដាក់​​ឲ្យ​​សម្រាក​​ព្យាបាល​​នៅ​ក្នុង​​មន្ទីរពេទ្យ ​គឺ​​កើន​ឡើង​​១១​ភាគរយ ​ច្រើន​​ជា​ង​​ក្នុង​​ឆ្នាំ​ ២០១៦ ​ចំនួន​​ ១៥៥.៣៣៨​​នាក់​។ ​មាន​​ការ​វះ​កា​ត់​​ចំនួន ​​២៦ ៤៤២​​នាក់ ​កើន​ឡើង​​៨,៦​​ភាគរយ ច្រើន​​ជាង​ក្នុង​ឆ្នាំ​២០១៦ ​ចំនួន​ ២៤ ៣៤៨​នាក់​។ ការ​វះ​កាត់​​បេះដូង​​​ និង​​ភ្ជិត​ប្រហោង​បេះដូង​​តាម​សរសៃឈាម​កាតេ​ទែរ បាន​ចំនួន​៤១៣​នាក់​។​

សូមចុចអាន៖ បញ្ហា​ក្លិន​មាត់​អាច​ដោះស្រាយ​បាន បើ​ដឹង​វិធីនេះ

នៅ​មន្ទីរ​សម្ភព​ជ័យវ​រ្ម័ន​ទី​៧ ​(​មន្ទីរ​ពេទ្យ​​គន្ធ​បុប្ផា​​ទី​​៣​ ) ​ក្នុង​​ខេត្ត​​សៀម​រាប​អង្គរ ​គឺ​​ស្ត្រី​​មាន​​ផ្ទៃពោះ​​ចំនួ​ន​​១៥៤ ៧១៦​​នាក់ ​ត្រូវ​​បាន​​ពិនិត្យ ​​និ​ង​​ព្យាបាល ​នៅ​ក្នុ​ង​ផ្នែក​​ពិគ្រោះ​ជំ​ងឺ​ក្រៅ​​ នៃ​​មន្ទី​រព​​សម្ភព ​គឺ​​កើន​ឡើង​​ ៦,៦​ភាគរយ​ច្រើនជាង​ក្នុ​ង​ឆ្នាំ ​២០១​៦​ ​ចំនួន ​១៤៥ ០៨០​នាក់​។ ​សម្រាក​កូន​បាន​ចំនួន​ ២៥ ៣៥៧​នាក់ កើន​ឡើង ​៧,២​ភាគ​រយ​ច្រើន​​​ជា​​ង​​ឆ្នាំ ​២០១៦ ​ចំនួន ​២៣ ៦៤៣​នាក់ និង​សម្រាល​ដោយ​​វះកាត់​​មាន​​ចំនួន ​៣ ០០៥​នាក់​​។​

លោក​វេជ្ជបណ្ឌិត ឡូរ៉ង ដីនីស ​​បាន​អរគុណ​ដល់​​រាជរដ្ឋាភិបាល​​កម្ពុជា ​ដែល​​បាន​​ចូលរួម​​ចំណែក​​បង្កើន​​ថវិកា​​ទ្រទ្រង់​​មន្ទីរ​ពេទ្យ​​យ៉ាង​​ធំធេង ​និង​​រដ្ឋាភិបាល​​ស្វីស ​និង​​សប្បុរសជន​ស្វីស ​ដែល​​បន្ត​​ចូល​រួម​​ចំណែក​​ថវិកា ​និង​​បរិច្ចាគ​​ថវិកា​​ដល់​​​មន្ទីរ​ពេទ្យ​គ​ន្ធបុប្ផា​​

អត្ថបទ៖ សុផល

រូបថត៖ ទូរសព្ទដៃ

អត្ថបទពេញនិយម