មក​មើល​​ MV ថ្មី​របស់​ក្រុម​ Maroon 5 ធ្វើ​តាម​ Snapchat ប្លែក​ខ្លាំង

  • 2018-01-18 08:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​នាំ​មុខ​ប្រចាំ​ក្រុម Maroon 5 បាន​បញ្ចេញ​មុខ​នៅ​ក្នុង​វីដេអូ​ចម្រៀង​ថ្មី​ចំណង​ជើង​ថា "Wait” ដោយ​ប្រើ​តែ​ Snapchatពិត​ជា​គួរ​ឲ្យ​ស្រលាញ់​និង​មាន​អារម្មណ៍​ល្អ​ពេល​មើល​វីដេអូ។

ក្រុម​ចម្រៀង​ Maroon 5

តារា​វ័យ​ ៣៨​ឆ្នាំ​រូប​នេះ​បាន​ ប្រើប្រាស់ Filter ផ្សេង​ៗ​គួរ​ស្រលាញ់​របស់​កម្មវិធី​ទូរស័ព្ទ​ Snapchat ប្ដូរ​មុខ​មាត់​លោក​ប្លែកៗ​ ដែល​ Filter ខ្លះ​មើល​ទៅ​គួរ​ឲ្យ​អស់​សំណើច ដោយ​ថត​ជុំ​វិញ​តែ​ផ្ទះ​លោក​នៅ​ទីក្រុង Los Angeles តែ​ប៉ុណ្ណោះ។ ភរិយា​របស់​លោក​ តារា​ម៉ូដែល​ប្រចាំ​ Victoria Secret ឈ្មោះ Behati Prinsloo និង​កូន​ឆ្កែ​របស់​ពួក​គេ​ក៏​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​វីដេអូ​ចម្រៀង​ទៀត​ផង។

“Wait” គឺ​ជា​បទ​ចម្រៀង​មួយ​បទ​ពី​ក្នុង​អាល់ប៊ុម​ចុង​ក្រោយ​របស់​ Maroon 5 “Red Pill Blues” ដែល​មាន​បទ​ពីរោះៗ​ដូច​ជា "What Loves Do” និង "Cold”។

ចង់​ដឹង​ច្បាស់​មក​ទស្សនា​វីដេអូ​ចម្រៀង​ខាង​ក្រោម៖

អាន​អត្ថបទ៖

អត្ថបទ៖ ធារ៉ូ