តម្លៃ iPhone X មួយ​ទឹក​ព្រឹកនេះ ធ្លាក់​ថ្លៃ​ដល់​ណា​ហើយ​?

  • 2018-02-02 02:52:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តម្លៃ iPhone X មួយទឹក​ដែល​ដាក់​លក់​​នៅ​តាម​ហាង​មួយ​ចំនួន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​តែ​បន្ត​ធ្លាក់​ថ្លៃ បើ​គិត​ចាប់​ពី​ដើម​ខែ មករា ដែល​មាន​តម្លៃ​ខុស​គ្នា​ប្រមាណ​ជា ៥០ ទៅ ៨០ ដុល្លារ​ទៅតាម​ទំហំ 64GB និង 256GB ៖

iPhone X មួយទឹកនៅ​ហាង សៀង លីន ទំហំ 64GB តម្លៃ​ប្រហែល ៩៥០ ដុល្លារ និង​ទំហំ 256GB តម្លៃ​ប្រហែល ១ ០៧០ ដុល្លារ ថ្មី​អត់​មាន​ធានា ទំហំ 64GB មាន​តម្លៃ​ប្រហែល ១ ០៧០ ដុល្លារ និង​ទំហំ 256GB មាន​តម្លៃ​ប្រហែល ១​ ២០០ ដុល្លារ។

iPhone X មួយ​ទឹក​នៅ​ហាង Unity ទំហំ 64GB តម្លៃ​ប្រហែល ៩៥០ ដុល្លារ និង​ទំហំ 256GB តម្លៃ​ប្រហែល ១ ០៥០ ដុល្លារ។

iPhone X មួយ​ទឹក​នៅ​ហាង អៀ សុខហៀង សម្រាប់​ទំហំ 64GB តម្លៃ​ប្រហែល ៩៨០ ដុល្លារ និង​​ទំហំ 256GB អស់​ស្តុក ថ្មី​អត់​មាន​ធានា ទំហំ 64GB មាន​តម្លៃ​ប្រហែល ១ ០៧០ ដុល្លារ និង​ទំហំ 256GB មាន​តម្លៃ​ប្រហែល ១​ ១៣០ ដុល្លារ។

iPhone X នៅ​ហាង ស្រ៊ី ផ្លឹស សម្រាប់​ទំហំ 64GB តម្លៃ​ប្រហែល ១ ០៦០ដុល្លារ និង​​ទំហំ 256GB តម្លៃ​ប្រហែល ១ ២១០ ដុល្លារ(ថ្មី​អត់​មាន​ធានា) មួយ​ទឹក​អត់​ស្តុក ។

បញ្ជាក់៖ តម្លៃ​នេះ​អាច​ប្រែប្រួល​បន្តិច​បន្តួច​បន្ទាប់​ពី​ការ​ចុះ​ផ្សាយ។

ដោយ​ឡែក​សម្រាប់​តម្លៃ​ថ្មី​នាំ​ចូល​ដោយ​ក្រុម​ហ៊ុន​ផ្លូវ​ការFalcon Tech​ ​និង​ ​Smart ហាក់​នៅ​មាន​តម្លៃ​ដដែល​គឺ៖

  • iPhone X​ ​ម៉ូដែល​ ​៦៤GB​ ​មាន​តម្លៃ​ ​១ ២២៨​ ​ដុល្លារ

  • iPhone X​ ​ម៉ូដែល​ ​២៥៦GB​ ​មាន​តម្លៃ​ ​១ ៤០៨​ ​ដុល្លារ

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អាន​អត្ថបទ​បន្ទាប់៖

អត្ថបទ៖ ម៉េងងី