ទទួលបានអាល់ប៊ុមពី EXO កីឡាការិនី​អូឡាំពិក​រុស្ស៊ីម្នាក់ អរ​ដូច​បាន​មេដាយមាស

  • 2018-02-19 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាការិនី​ជិះ​ស្គី​ម្នាក់​បាន​ធ្វើ​ឲ្យ​ម្នាក់ៗ​ភ្ញាក់​ផ្អើល​គួរសម​ ពេល​បង្ហាញ​ឲ្យ​ដឹង​ថា​នាង​គឺ​ជា​អ្នក​គាំទ្រ​ផ្កាប់​មុខ​ម្នាក់​របស់​ក្រុម​ EXO។

កីឡាការិនី​ជិះស្គី​ ដែល​មាន​ឈ្មោះ​ថា​ Evgenia Medvedeva បាន​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា​ឆ្នាំ​ ២០១៨ ក្នុង​ទីក្រុង​ Pyeong Chang ប្រទេស​កូរ៉េ​ខាង​ត្បូង។ ថ្វីត្បិត​ ស្រីស្អាត​រូបនេះ​មិន​បាន​ទទួល​ជ័យ​ជម្នះ​ ប៉ុន្តែ​នាង​មិន​ខ្វល់​ ឫ​តូច​ចិត្ត​សូម្បី​បន្តិច​ពី​រឿង​ឈ្នះ​ចាញ់​នេះ​ ព្រោះ​ថា​នាង​បាន​អំណោយ​ដ៏​មាន​ន័យ​បំផុត​ក្នុង​ជីវិត។

Evgenia សប្បាយ​ចិត្ត​ឥត​ឧបមា​ ព្រោះ​នាង​ទទួល​បាន​អាល់ប៊ុម​ចម្រៀង​ ដោយ​មាន​ហត្ថលេខា​របស់​សមាជិក​ក្រុម​ EXO ទាំងអស់ អម​ជាមួយពាក្យ​ពេចន៍​គាំទ្រ​លើក​ទឹកចិត្ត​នាង​ពី​ទៀត។

នេះ​ពិត​ជា​រឿង​រំភើប​ មិន​អាច​កាត់​ថ្លៃ​បាន​ក្នុង​ជីវិត​របស់​កីឡាការិនី​រូប​នេះ​ រហូត​នាង​ខ្លួន​ឯង​សឹង​មិន​ជឿ​ថា​នេះ​ជា​ការពិត។ នាង​និយាយ​ថា​ វា​ប្រៀប​ដូច​ជា​សុបិន​ ហើយ​ខ្លួន​សប្បាយ​ចិត្ត​ជា​ខ្លាំង​ បី​ដូច​បាន​មេដាយ​មាស​មក​ពាក់​លើ​ ក។ កាន់​តែ​ពិសេស នាង​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ទៅ​ជួប​នឹង​ EXO នៅ​ក្រោយ​ឆាក​ ក្នុង​កម្មវិធី​បញ្ចប់​នៃ​​ព្រឹត្តិការណ៍​នោះទៀត។

Evgenia ធ្លាប់​និយាយ​ថា​ នាង​តែង​ស្ដាប់​បទ​ EXO ជានិច្ច​មុន​ពេល​ឈាន​ជើង​ចូល​ប្រកួត។ ក្រៅ​ពី​នេះ​ យុវតី​រូប​នេះ​ ក៏​ជា​អ្នក​គាំទ្រ​វិស័យ​សិល្បៈ​កូរ៉េ​យ៉ាង​ពេញ​ទំហឹង។ ជារឿយៗ​ នាង​តែង​មើល​វីដេអូ​បទ​ចម្រៀង​ K-Pop ហើយ​ថែម​ទាំង​រៀន​រាំ​តាម​ជានិច្ច៕

ចុចអាន៖

ប្រភព៖ Koreaboo | nextshark   ប្រែ​សម្រួល៖ យី សុធារី