ឡៅ​ ចន្រ្ទា​ ជាប់​ជម្រើស​ជាតិ​គុន​ខ្មែរ​លើកនេះ មិន​បណ្ដោយ​ឱ្យ​លើស​ទម្ងន់​ទៀត​

  • 2018-02-22 03:11:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ជើង​ខ្លាំង​ជួរ​មុខ​របស់​កម្ពុជា​ ឡៅ​ ចន្រ្ទា​ ថា​ នឹង​ខំប្រឹង​ឲ្យ​ខ្លាំង​បំផុត​ បន្ទាប់​បាន​ជាប់​ជា​កីឡាករ​ជម្រើស​រើស​ជាតិ​គុន​ខ្មែរ​លើក​ទី២​ ឆ្នាំ​ ២០១៨​នេះ​ ដើម្បី​ត្រៀម​ការ​ប្រកួត​នានា​​តំណាង​ឲ្យ​ប្រទេស​ជាតិ។​

កីឡាករ ឡៅ​ ចន្រ្ទា​

ឡៅ​ ចន្រ្ទា​ បាន​ឲ្យ​ដឹង​ថា​ ការ​ប្រមូល​ផ្ដុំ​កីឡាករ​ជម្រើស​រើស​ជាតិ​ គេ​យក​សុទ្ធតែ​ជើង​ខ្លាំង​ និង​មាន​ស្នាដៃ​ល្អ​នា​កន្លង​មក​ ខណៈ​អ្នក​ជាប់​ជម្រើស​រើស​ជាតិ​ពេល​នេះ​ គឺ​ជា​ម្ចាស់​មេដាយ​មាស​ថ្នាក់​ជាតិ​ឆ្នាំ​២០១៧​ ទើប​បញ្ចប់​ប៉ុន្មាន​​ខែ​នេះ។​

ម្ចាស់​ខ្សែក្រវាត់​៣ស្ដាប័ត្រ​រូប​នេះ​បន្ត​ថា​ ការ​ជាប់​ជម្រើស​រើស​ជាតិ​លើក​ទី២​នេះ​ រូប​គេ​មាន​ចិត្ត​សប្បាយ​រីករាយ​ជា​ខ្លាំង ​នឹង​ប្រឹង​ហ្វឹកហាត់​ ក៏​ដូច​ជា​ប្រឹងប្រែង​ប្រកួត​ដើម្បី​យក​មេដាយ​ជូន​ប្រទេស​ជាតិ​ក្នុង​ព្រឹត្តិការណ៍​ធំៗ​នៅ​ពេល​ខាង​មុខ​ ជា​ពិសេស​ស៊ីហ្គេម​ ២០១៩​ នៅ​ហ្វីលីពីន។​ ចំពោះ​ប្រភេទ​ទម្ងន់​លើក​នេះ​គឺ​៦៧​គីឡូក្រាម​ ប្អូន​ប្រុស​ ឡៅ​ ស៊ីណាត​ ខាង​លើ​នេះ​ ថា​មិន​បណ្ដែតបណ្ដោយ​ឲ្យ​មាន​បញ្ហា​ទម្ងន់​ដូច​មុននោះទៀត​ទេ។​

កីឡាករជម្រើស​រើស​ជាតិ​គុន​ខ្មែរហ្វឹកហាត់​
លោក​គ្រូ​ ឡុង សាលវ័ន្ត

សម្រាប់​កីឡាករ​ជម្រើស​រើស​ជាតិ​គុន​ខ្មែរ​បច្ចុប្បន្ន​នេះ​មាន​៨រូប​ គឺ​ ម៉ឺន​ សុភា​ ធឿន​ ធារ៉ា​ ឡៅ​ ចន្រ្ទា​ ឃីម​ ឌីម៉ា​ ឡៅ​ ចិត្រា​ ឡុង​ សំណាង​ វ៉ាន់ វឿន​ និង​ ហ៊ឹម​ សេរី។​ ជម្រើស​រើស​ជាតិ​ទាំង​អស់​ប្រមូល​ផ្ដុំ​ចាប់​ពី​ខែ​កុម្ភៈ​ នេះ​តទៅ​រហូត​ដល់​ខែ​ឧសភា​ ឆ្នាំ​២០១៨៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម