ផ្លូវការ! ស្ថានីយរថភ្លើងដ៏ចំណាស់នៅក្រុងប៉ោយប៉ែត នឹងដំណើរការមុនចូលឆ្នាំខ្មែរ
- 2018-03-01 07:10:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លូវការ! ស្ថានីយរថភ្លើងដ៏ចំណាស់នៅក្រុងប៉ោយប៉ែត នឹងដំណើរការមុនចូលឆ្នាំខ្មែរ
ចន្លោះមិនឃើញ
តាមប្រភពពីក្រសួងសាធារណការ ឲ្យដឹងថា ស្ថានីយរថភ្លើងដ៏ចំណាស់មួយនៅក្រុងប៉ោយប៉ែត នឹងដាក់ដំណើរការមុនពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ។ ការជួលជុលផ្លូវដែកពីភ្នំពេញ ទៅ ប៉ោយប៉ែត សរុបប្រមាណ ៣៨៥គីឡូម៉ែត្រ បានកំពុងជួសជុលឡើងវិញ និងបញ្ចប់ទាំងស្រុងក្នុងពេលឆាប់ៗនេះ។
កន្លងមក ក្រសួងបានបង្ហោះរូបភាព មុន និង ក្រោយ” ជួសជុលស្ថានីយរថភ្លើងមួយនេះ ធ្វើឲ្យសាធារណជនភ្ញាក់ផ្អើលជាខ្លាំង ដោយសារគម្រោងជួសជុលបានរក្សានូវរូបរាងដើមនៃសំណង់អគារកាលពីសម័យអាណានិគមបារាំង និងបានបន្ថែមពណ៌ស្រស់ឆើតឆាយពីលើអគារ ធ្វើឲ្យទាក់ទាញចិត្តអ្នកដំណើរជាខ្លាំង។
គួរជម្រាបបន្ថែមថា រថភ្លើងពីភ្នំពេញ-ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក៏គ្រោងនឹងដាក់ដំណើការនាមុនពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខផងដែរ។ បើតាមសេចក្ដីជូនដំណឹងពីក្រសួងនាព្រឹកមិញនេះ បញ្ជាក់ថា ការបើកដំណើរការផ្លូវរថភ្លើងព្រមគ្នាទាំងពីរនេះ គឺជាមធ្យោបាយពន្លឿនការដាក់ឲ្យដំណើរការសេវាដឹកជញ្ជូនអ្នកដំណើរប្រភេទនេះឲ្យបានលឿនតាមដែលអាចធ្វើទៅបាន នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ ដើម្បីរំដោះការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ ក៏ដូចជាពង្រឹងការដឹកជញ្ជូនតាមរថភ្លើងរបស់កម្ពុជាឡើងវិញ៕