ពិត​ទេ​ Selena Gomez ចង់​បញ្ចប់​ស្នេហា​ជាមួយ Justin Bieber?

  • 2018-03-12 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​អាទិត្យ ទី​១១ ខែ​មីនា ឆ្នាំ​២០១៨​នេះ Justin Bieber ត្រូវ​គេឃើញ​ដើរ​តែ​ឯង​​នៅ​តំបន់ West Hollywood ដូច​ដែល​ព័ត៌មាន​មួយ​ចំនួន​បាន​អះអាង​ថា​ចំណង​ស្នេហា​សាជា​ថ្មី​របស់​លោក​ជាមួយ​​ Selena Gomez ត្រូវ​បាន​បញ្ចប់​ក្រោម​មូលហេតុ​ខាង​គ្រួសារ​ Selena មិន​ពេញ​ចិត្ត។

តារា​ចម្រៀង​សញ្ជាតិ​កាណាដា វ័យ​ ២៤​ឆ្នាំ​រូប​នេះ ត្រូវ​បាន​ប្រទះ​ឃើញ​ដើរ​ចេញ​ទាំង​ទឹក​មុខ​ស្រងូតស្រងាត់​ទៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​កន្លែង​ ដើម្បី​ទិញ​អាហារ​រួច​ក៏​ដើរ​ចេញ​ទៅ​ក្រៅ​វិញ។

បើ​តាម​ប្រភព​ជិតស្និទ្ធ​ជាមួយ​គ្រួសារ​តារា​ចម្រៀង Selena បាន​ឲ្យ​ដឹង​ថា៖ "Selena និង Justin សម្រេច​ចិត្ត​ផ្អាក​ទាក់ទងគ្នា​ព្រោះ​ម្ដាយ​របស់​ Selena មិន​ទាន់​ទទួល​យក Justin បាន​នោះ​ទេ។ គ្រួសារ​របស់ Justin ស្រឡាញ់ Selena ប៉ុន្តែ​គ្រួសារ Selena មិន​ពេញ​ចិត្ត​ឲ្យ​នាង​ទាក់ទង​​គ្នា​ទេ ព្រោះ​ពួក​គេ​នៅ​តែ​មិន​ទុក​ចិត្ត Justin។ Selena បាន​ព្យាយាម​បញ្ចុះ​បញ្ចូល​គ្រួសារ​នាង​ថា​ Justin បាន​ប្រែប្រួល​ហើយ ប៉ុន្តែ​គ្រួសារ​នាង​នៅ​​ប្រកាន់​ជំហរ​ដដែល"។

រង់​ចាំ​តាម​ដាន​ជា​បន្ត​ ថា​តើ​ស្នេហា​របស់​កំពូល​តារាប្រុស​ស្រី​ ២​រូបនេះ​នឹង​មាន​អ្វី​កើត​ឡើង​ទៀត?

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ អន សុភក្ត្រា